វិទ្យាស្ថានយុវជនវៀតណាម ទីកន្លែងបណ្ដុះបណ្ដាល កម្មាភិបាល ឆ្នើមនៃ សម្ព័ន្ធ​យុវជន

Chia sẻ
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វិទ្យាស្ថាន យុវជនវៀតណាម តែងតែជាដំបូលដ៏កក់ក្ដៅរបស់កម្មាភិបាលនៃសម្ព័ន្ធយុជនប្រជាជនបដិវត្តឡាវជាច្រើនជំនាន់។ នេះគឺជាអាស័យដ្ឋានដ៏គួរឲ្យជឿទុកចិត្ត ដែលលេខាធិការដ្ឋានមជ្ឈឹមនៃសម្ព័ន្ធយុវជនកុម្មុយនិស្សហូជីមិញជ្រើសរើស ដើម្បីជួយបណ្ដុះបណ្ដាល បំពាក់បំប៉នជំនាញវិជ្ជាជីវៈដល់កម្មាភិបាលនៃសម្ព័ន្ធយុវជនឡាវ។ នាបច្ចុប្បន្ននេះ កម្មាភិបាលស្នូលនៃសម្ព័ន្ធយុវជនឡាវជាច្រើនរូប ដែលក្នុងនោះមានលេខានៃសម្ព័ន្ធយុវជនប្រជាជនបដិវត្តឡាវបានធំដឹងក្ដីនៅសាលានេះផងដែរ។
វិទ្យាស្ថានយុវជនវៀតណាម ទីកន្លែងបណ្ដុះបណ្ដាល កម្មាភិបាល ឆ្នើមនៃ សម្ព័ន្ធ​យុវជន - ảnh 1វិទ្យាស្ថានយុវជនវៀតណាម ទីកន្លែងបណ្ដុះបណ្ដាល កម្មាភិបាល ឆ្នើមនៃ សម្ព័ន្ធយុវជន 

នៅក្នុងថ្នាក់រៀនមួយនៃ វិទ្យាស្ថានយុវជនវៀតណាម សិក្ខាកាមចំនួន ៤៩ រូប នៃវគ្គបំពាក់បំប៉នជំនាញយុវជនឡាវជំនាន់ទី ២៥ ឆ្នាំ ២០១៩ កំពុងផ្ដោតអារម្មណ៍ទៅលើការបង្ហាត់បង្រៀនរបាំ ក្រោមប្រធានបទ យុវជនធ្វើតាមដំបូន្មានលោកអ៊ុំហូជីមិញ តាមការណែនាំរបស់លោកគ្រូ។ របាំខាងលើគឺជាផ្នែកមួយនៃម៉ោងសិក្សាអំពីការងារសម្ព័ន្ធយុវជន។ លោកបណ្ឌិត Nguyen Hai Dang នាយកវិទ្យាស្ថានយុវជនវៀតណាមបានឲ្យដឹងថា៖

“ដើម្បីធានាបាននូវគុណភាព និងឆ្លើយតបនឹងតម្រូវការរបស់សិក្ខាកាម កម្មវិធីសិក្សាក៏មានការផ្លាស់ប្ដូរមួយចំនួន បើធៀបនឹងវគ្គមុនៗ ពោលគឺសិក្ខាកាមនឹងត្រូវបានបណ្ដុះបណ្ដាលតាមខ្លឹមសាសំខាន់ៗចំនួន ៤ គឺ៖ ទ្រឹស្ដីនយោបាយ ជំនាញសម្ព័ន្ធយុវជន ក្រុម  ជំនាញរៀបចំសកម្មភាពចលនារបស់យុវជន និងកម្មវិធីចុះមូលដ្ឋាន ស្វែងយល់របៀបធ្វើល្អ និងគំរូយុវជនធ្វើសេដ្ឋកិច្ចពូកែផងដែរ”។

ស្មារតីខិត្តខំព្យាយាមសិក្សារៀនសូត្ររបស់និស្សិតឡាវ គឺជាប្រពៃណីដ៏ល្អប្រសើរ ដែលត្រូវបានបង្ហាញកាលពីឆ្នាំ១៩៧៣ ខណៈដែលកម្មាភិបាលយុវជនឡាវបានចលរួមវគ្គបំពាក់បំប៉នជំនាញវិទ្យាជីវៈអំពីការងារនៃសម្ព័ន្ធយុវជនជាលើកដំបូង។ លោក Nguyen Dong Linh ជាលោកគ្រូនៃដេប៉ាតឺម៉ង់ការងារយុវជន បានសំណេះសំណាលថា៖

“តាមរយៈវគ្គសិក្សារបស់និស្សិតឡាវជាច្រើនជំនាន់ ខ្ញុំបានសង្កេតឃើញថា និស្សិតឡាវពិតជាឧស្សាព្យាយាមណាស់។ និស្សិតឡាវតែងតែគោរពវិន័យ សាមគ្គីគ្នា និងមានទេពកោសល្យ”។

ឆ្នាំ ២០១៩ ត្រូវបានចាត់ទុកថា ជាឆ្នាំពិសេសចំពោះសម្ព័ន្ធយុវជនបដិវត្តឡាវ ខណៈដែលទទួលអាហារូបករណ៍ចំនួន ១០០ និងរៀបចំវគ្គបំពាក់បំប៉នចំនួន២ ជាបន្តបន្ទាប់។ លោកគ្រូ Tran Trong Dai អនុប្រធានគណចាត់តាំងមជ្ឈឹមសម្ព័ន្ធយុវជន និងជាអ្នកទទួលបន្ទុកផ្លាស់ប្ដូរអំពីប្រធានបទការងារកសាងសម្ព័ន្ធយុវជន និងការងារត្រួតពិនិត្យរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក្នុងជំនាន់បណ្ដុះបណ្ដាលទី ២៥ បានចែករំលែកថា៖

“ខ្ញុំបានសង្កេតឃើញថា និស្សិតឡាវពិតជាមានចំណាប់អារម្មណ៍ និងមានបំណងចង់ស្វែងយល់អំពីការងារចាត់តាំង កសាងសម្ព័ន្ធយុវជន និងការងារត្រួតពិនិត្យ ឃ្លាំមើលរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បទបញ្ញត្តិរបស់សម្ព័ន្ធយុវជន ជាដើម។ លើសពីនេះទៅទៀត និស្សិតឡាវក៏មានចំណាប់អារម្មណ៍ដល់ការផ្លាស់ប្ដូររូបសណ្ឋាន ផ្លាស់ប្ដូរខ្លឹមសារប្រជុំជីវភាពយុវជន និងរបៀបទាក់ទាញ ចំណាប់អារម្មណ៍របស់យុវជននៅទីប្រជុំជនផងដែរ”។

គិតត្រឹមដំណាច់វគ្គទី ២៥ វិទ្យាស្ថានយុវជនវៀតណាមបានជួយឧបត្ថម្ភបុណ្ដុះបណ្ដាល និងបំពាក់បំប៉នកម្មាភិបាលសម្ព័ន្ធយុវជនឡាវចំនួន ៩០០ រូប ដែលរួមចំណែកយ៉ាងធំធេងទៅក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងវៀតណាម ឡាវ និងឡាវ វៀតណាម។ លោក Khamle Xayyavongsi លេខារងនៃសម្ព័ន្ធយុវជនទីក្រុងវៀងច័ន្ទបានឲ្យដឹងថា៖

“ក្រោយពេលចូលរួមវគ្គបុណ្ដុះបណ្ដាល នៅវៀតណាមរួចមក កម្មាភិបាល និងគ្រូបង្រៀនទទួលការងារសម្ព័ន្ធយុវជនបានធំដឹងក្ដីជាច្រើន។ ពួកគេបានអនុវត្តន៍ចំណេះដឹង និងជំនាញដែលបានសិក្សារៀនសូត្រ ដើម្បីរៀបចំសកម្មភាពចុះកម្មសិក្សាដ៏គួរឲ្យទាក់ទាញជាច្រើន។ ជាពិសេសគឺជួយកុមាឡាវនិយាយរួម និងកុមារនៅទីក្រុងវៀងច័ន្ទនិយាយដោយឡែកមានជំនាញសន្ទនា និងទុកចិត្តខ្លួនជាងមុនផងដែរ”។

ពិតណាស់ថា ក្រោយរយៈពេលសិក្សារៀនសូត្រនៅវៀតណាម សិក្ខាកាមឡាវតែងតែបន្សល់ទុកនូវមនោសញ្ចេតនា ដល់វិទ្យាស្ថាន ជាពិសេសគឺកម្មាភិបាលវៀតណាមវ័យក្មេង ព្រមទាំងត្រូវរស់នៅប្រកបដោយមានការទទួលខុសត្រូវថែមទៀតក្នុងការងារធ្វើ ក៏ដូចជាចំណងមិត្តភាពរវាងវៀតណាម និងឡាវផងដែរ៕

ប្រតិកម្មទៅវិញ