(VOV World)_មជ្ឈមណ្ឌលពាណិជ្ជកម្ម Robins ដោយមានផ្ទៃដីជាងមួយម៉ឺន
មែត្រ ក្រឡា ត្រូវបានបើកសម្ពោធន៍ជាផ្លូវការនាចុងខែមេសាឆ្នាំ២០១៤កន្លងទៅ
នៅ Vincom Royal City Ha Noi - ជាមណ្ឌលពាណិជ្ជកម្មចម្រុះធំបំផុតនៅវៀត
ណាម។ វត្តមានរបស់ Robins Deparrtment Store ដែលជាក្រុមហ៊ុនកូន១ចំពុះ សម្ព័ន្ធក្រុមហ៊ុន Central Group ថៃ នៅវៀតណាម ត្រូវបានចាត់ទុកជាការជំរុញ
យ៉ាងខ្លាំងក្លាចំពោះផ្នែកលក់រាយនៅវៀតណាម។
|
លោក Alan Thomson នាយក Robinson Department Store Pubic Company (TTXVN) |
ទោះបីជាខឿនសេដ្ឋកិច្ចវៀតណាមនៅរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលក្តី ប៉ុន្តែ សម្ព័ន្ធក្រុមហ៊ុន Central Group-លក់រាយជួរមុខនៅថៃ នៅតែជ្រើសរើសវៀត
ណាម ដើម្បីបើក មជ្ឈមណ្ឌលពាណិជ្ជកម្ម Tobins ដើមដំបូងនៅឯបរទេស។ តាម
លោក Tos Chirativat ប្រធានក្រុមប្រឹក្សារប្រតិបត្តិការ និងជាអគ្គនាយក Central Group បានអោយដឹងថា៖ មុនពេលបើក មជ្ឈមណ្ឌលពាណិជ្ជកម្ម Tobins នៅវៀត
ណាម Central Group ទទួលបានជោគជ័យជាច្រើន ពីបណ្ដាញហាងទំនិញនានា ដោយពាណិជ្ជសញ្ញា SuperSport Scocs និង New Balance។ នាបច្ចុប្បន្ន វៀតណាម
បាននិងកំពុងជាទីផ្សារដ៏អស្ចារ្យនិងពោពេញដោយក្តីសង្ឃឹមចំពោះវិនិយោគិននា
នាក្នុងវិស័យលក់រាយ។ ទន្ទឹមនឹងនោះ ចរន្តទុនវិនិយោគពីបរទេសចូលមក វៀត ណាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយយល់ឃើញច្បាស់អំពីសក្ដានុភាពដ៏ធំធេងរបស់ទីផ្សារវៀតណាម ដូ
ច្នេះ Central Group បានសម្រេចចិត្តវិនិយោគចូលក្នុង មជ្ឈមណ្ឌលពាណិជ្ជកម្ម Tobins ដោយបរិមាណទឹកប្រាក់មិនតិចតូចឡើយ។ លោក Alan Thomson នាយក
Robinson Department Store Pubic Company បានអោយដឹងថា៖
“សម្ព័ន្ធក្រុមហ៊ុន Central បានវិនិយោគទឹកប្រាក់ចំនួន៦លានដុល្លារអាមេរិក
ចូលមក Robins និងបង្កើតការងារធ្វើសំរាប់ពលករចំនួន ១៥០នាក់។ ថ្នាក់ដឹកនាំក្រុមហ៊ុនមានគោលបំណងថានឹងអភិវឌ្ឍន៍អាជីវកម្មទៅឆ្ងាយជាងទៀតនៅក្នុងទីផ្សារវៀតណាម ផ្តល់ចំណេះដឹងចំពោះពលករក្នុងតំបន់ និងរួមចំណែកបង្កើតស្តង់ដាលក់ដូរក្នុងវិស័យលក់រាយសំរាប់អ្នកប្រើប្រាស់។ យើងខ្ញុំនឹងកសាងនិងពង្រឹងប្រព័ន្ធចែកចាយផលិតផលប្រើប្រាស់តាមទិសចីរភាព ទំនើបនិងអរិយធម៌ ដើម្បីរួមចំណែកលើកកំពស់ទីផ្សារផលិតកម្មប្រើប្រាស់នៅវៀតណាម។”
នៅក្នុងមជ្ឈមណ្ឌល Robins នេះត្រូវបានចែកចរន្តទំនិញជា៩ផ្នែក នោះគឺ៖
សំលៀកបំពាក់សំរាប់កុមារ សំលៀកបំពាក់សំរាប់បុរស សំលៀកបំពាក់សំរាប់
នារី សំលៀកបំពាក់កីឡាស្បែកជើង គ្រឿងប្រើប្រាស់ក្នុងគ្រួសារ…។ល។ ចំ
ណុចលេចធ្លោនៅទីនេះគឺមណ្ឌលតាំងបង្ហាញសំលៀកបំពាក់ទាន់សម័យ ដោយ
មានវត្តមានរបស់ពាណិជ្ជសញ្ញានានាដូចជា៖ Levi’s , F&F , Emilio Valentino ...លៗទោះបីជាមានហាងទំនិញជាច្រើន និងមុខទំនិញរាប់ពាន់មុខក្តី ប៉ុន្តែ មណ្ឌល
Robins ត្រូវបានរៀបចំឡើងក្នុងផ្ទៃតែមួយ។ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន
រចនាប្លង់ Zebra Group ពី Dubai Robins ជាមណ្ឌលលក់ដូរទំនិញដ៏អស្ចារ្យ ដោយ ពណ៌ស្រស់ស្អាត ស្និទ្ធស្នាលជាមួយធម្មជាតិ។ ក្រៅពីនោះ Robins ត្រូវស្ថិតនៅក្នុង
តំបន់ មណ្ឌលដ៏សែនសំខាន់របស់រដ្ឋធានីហាណូយ បង្កលក្ខណះងាយស្រួល សំរាប់អ្នកប្រើប្រាស់វៀតណាមងាយស្រួលជ្រើសរើសមុខទំនិញមានគុណភាព ខ្ពស់ ដោយមានតំលៃប្រកួតប្រជែងរបស់ថៃ។ ដោយបណ្ដាកត្តាងាយស្រួលពោល
ខាងលើ ដែលធ្វើអោយលោកAlan Thomson ជឿជាក់ថា៖ Robins នៅវៀតណាម នឹងដណ្ដើមបានជោគជ័យជាពិតប្រាកដ ហើយ Robins នឹងបើកទូលាយទីផ្សារនៅ
វៀតណាម៖
“ គោលដៅជាបន្តរបស់យើងខ្ញុំក្នុងរយៈពេលខាងមុខនេះ គឺវិនិយោគនៅទី
ក្រុង ហូជីមិញ និងវិនិយោគបន្ថែមចូលក្នុងបណ្ដាហាងលក់ទំនិញកីឡា សំលៀក បំពាក់សំរាប់បុគ្គលិកក្នុងការិយាល័យ។ Robins នឹងបង្កើតការងារធ្វើថ្មីចំនួនមួយពាន់ទៀតសំរាប់ពលករ។ ”
តាមរបាយការណ៍របស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមថា៖ វៀត
ណាម ជាដៃគូពាណិជ្ជកម្មធំទី២របស់ថៃក្នុងអាស៊ាន និងជាដៃគូរពាណិជ្ជកម្មធំ
ទី៩ របស់ថៃលើពិភពលោក។ ការដែល សម្ព័ន្ធក្រុមហ៊ុន Central Group ជ្រាប ចូលក្នុងទីផ្សារវៀតណាមនេះជាសក្ខីភាពសំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាង
ប្រទេស ទាំងពីរត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ៕