អញ្ជើញ​ជួបសំណេះសំណាល​​ជាមួយ "ឯកអគ្គរដ្ឋទូត" ផ្សព្វផ្សាយ​រូបភាព​ឥណ្ឌូនេស៊ីនៅវៀតណាម

Chia sẻ
(VOVWORLD) - ប្រជាជនឥណ្ឌូណេស៊ីមានសុភាសិតមួយជឃ្លា បាននិយាយថា "បើមិនដឹង មិនស្រលាញ់ទេ"។ ហើយសុភាសិតនេះគឺជាការពិតសម្រាប់យុវនារីពីររូបគឺ Tran Thi Kieu Trinh និង Tran Minh Hieu ដែលជាម្ចាស់ជើងឯកការប្រឡងវោហារ និងច្រៀងភាសារឥណ្ឌូនេស៊ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២២ ខែសីហា នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ ក្នុងនាមជានិស្សិតផ្នែកសិក្សាឥណ្ឌូនេស៊ី ដែលបានសិក្សាអំពីភាសា វប្បធម៌ និងប្រជាជននៃប្រទេសមួយម៉ឺនកោះ ពួកគេបានស្រឡាញ់ប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីពេលណាមិនដឹងទេ។ ហើយការប្រឡងនេះ គឺជាឱកាសមួយសម្រាប់ពួកគេដើម្បីបង្ហាញពីសេចក្តីស្រឡាញ់នោះ។
អញ្ជើញ​ជួបសំណេះសំណាល​​ជាមួយ "ឯកអគ្គរដ្ឋទូត" ផ្សព្វផ្សាយ​រូបភាព​ឥណ្ឌូនេស៊ីនៅវៀតណាម - ảnh 1Kieu Trinh និង Minh Hieu បានថតរូបជាមួយបេក្ខជនដែលទទួលពានរង្វាន់។

ចូលរួមក្នុងការប្រឡងវោហារនិងច្រៀងភាសារឥណ្ឌូនេស៊ី កញ្ញា Tran Thi Kieu Trinh - អតីតនិស្សិតផ្នែកសិក្សាឥណ្ឌូនេស៊ី និងកញ្ញា Tran Minh Hieu និស្សិតឆ្នាំទី ៣ ជំនាញសិក្សាឥណ្ឌូនេស៊ី មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ មានការសម្តែងគួរឱ្យចាប់អារម្មណ៍ ទាក់ទាញចំណាប់អារម្មណ៍របស់គណៈមេប្រយោគនិងទស្សនិកជនជាមួយនឹងការនិយាយដ៏រលូន សំឡេងច្រៀងគួរឲ្យទាក់ទាញ  និងការសម្តែងមានស្ថេរភាពដើម្បីក្លាយជាម្ចាស់ជើងឯក៖

“តាមរយៈការប្រឡងនេះ យើងខ្ញុំចង់រួមចំណែកផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះវប្បធម៌ឥណ្ឌូនេស៊ីទៅកាន់សហគមន៍ ជាពិសេសយុវជន។ លើសពីនេះ យើងជឿជាក់ថា ការប្រឡងនេះនឹងក្លាយជាជំហានដ៏សំខាន់មួយ ដោយបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់និស្សិតជំនាញសិក្សាឥណ្ឌូនេស៊ី នាពេលអនាគត” ។

“ការប្រឡង “ច្រៀងភាសារឥណ្ឌូនេស៊ី” គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំ និងមានអត្ថន័យខ្លាំងណាស់សម្រាប់នាងខ្ញុំ។ ខ្ញុំគិតថា តន្ត្រីគឺជាភាសាពិសេសមួយ បើទោះបីជាមានឧបសគ្គផ្នែកភាសាក៏ដោយ បើអ្នកចម្រៀងចេះបញ្ចេញសំឡេង ហើយគួបផ្សំបទភ្លេងក៏ចាប់អារម្មណ៍ អ្នកណាក៏ចូលចិត្តស្តាប់ផងដែរ។ តាមនោះ មនុស្សកាន់តែច្រើនអាចដឹងពីជំនាញសិក្សាឥណ្ឌូនេស៊ីនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ និងបានដឹងអំពីប្រទេសឥណ្ឌូនេស៊ីកាន់តែច្រើន”។

បានវិលត្រឡប់មកវៀតណាមវិញ ក្រោយរយៈពេល ១ ឆ្នាំ សិក្សានៅប្រទេសឥណ្ឌូនេស៊ី ភ្លាមៗបន្ទាប់ពីបានលឺដំណឹងអំពីការប្រកួតនោះ Kieu Trinh និង Minh Hieu បានសម្រេចចិត្តចុះឈ្មោះដោយមានទំនុកចិត្ត។ កញ្ញាទាំងពីរបានខិតខំប្រឹងប្រែង ដោយបំពាក់ចំណេះដឹងនិងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រទេសជនិងប្រជាជនឥណ្ឌូនេស៊ីចូលរួមការប្រឡងនេះ។

អញ្ជើញ​ជួបសំណេះសំណាល​​ជាមួយ "ឯកអគ្គរដ្ឋទូត" ផ្សព្វផ្សាយ​រូបភាព​ឥណ្ឌូនេស៊ីនៅវៀតណាម - ảnh 2កញ្ញា Kieu Trinh ក្នុងកម្មវិធី Miss បូព៌ាឆ្នាំ ២០២២។

ក្នុងវគ្គជម្រុះដោយមានប្រធានបទ "តើអ្នកនឹងធ្វើអ្វីនៅពេលអ្នកក្លាយជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយឥណ្ឌូនេស៊ីនៅវៀតណាម" កញ្ញា Kieu Trinh បានធ្វើបទបង្ហាញគួរឱ្យចាប់អារម្មណ៍ ដោយរួមបញ្ចូលរូបភាពអំពីចំណងមិត្តភាព ដំណើរទស្សនកិច្ច ម្ហូបឥណ្ឌូនេស៊ី ... ក្នុងអំឡុងពេលដែលនាងរស់នៅ និងសិក្សានៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងខ្លឹមស្នូល Kieu Trinh បានលើកឡើងពីទស្សនៈរបស់ខ្លួន ជាមួយសកម្មភាពជាក់លាក់នៅពេលដែលបានក្លាយជា “ឯកអគ្គរដ្ឋទូត” ផ្សព្វផ្សាយឥណ្ឌូនេស៊ីនៅវៀតណាម។

ក៏បាន សិក្សារៀនសូត្រនៅប្រទេសឥណ្ឌូនេស៊ីផងដែរ កញ្ញា Minh Hieu មានឱកាសជាច្រើនក្នុងការប្រាស្រ័យទាក់ទងជាមួយតន្ត្រីឥណ្ឌូនេស៊ី តាមរយៈមិត្តភក្តិ និងគ្រូបង្រៀន។ បទចម្រៀង "Indonesia Jaya" (ឥណ្ឌូនេស៊ីចែងចាំងពន្លឺ) ក្នុងវគ្គជម្រុះ និងបទចម្រៀងពីរបទ "Laskar Pelangi" (យុទ្ធជនឥន្ទធនូ) និង "Dunia tipu-tipu" (ពិភពបោកប្រាស់) នៅវគ្គផ្តាច់ព្រ័ត្រ សុទ្ធតែជាបទចម្រៀងដែល Minh Hieu និយមចូលចិត្ត ហើយចំណាយពេលច្រើនក្នុងការហ្វឹកហាត់។ ក្នុងនោះ “Indonesia Jaya” ជាបទចម្រៀងមួយដែលបានជួយឲ្យ Minh Hieu ឈ្នះពានរង្វាន់ទី ២ ក្នុងការប្រឡងច្រៀងភាសាឥណ្ឌូនេស៊ី សម្រាប់និស្សិតអន្តរជាតិនៅខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។ តាមរយៈសំនៀងរបស់ខ្លួន  Minh Hieu ចង់ផ្សព្វផ្សាយសម្រស់ស្អាតនៃភាសាឥណ្ឌូនេស៊ីដល់ទស្សនិកជន និងប្រជាជនវៀតណាម។ នាងបានចែករំលែក៖ “បទចម្រៀងទាំងនេះ មានទំនុកច្រៀងដ៏មានអត្ថន័យ និងសាច់រឿងនៅពីក្រោយ ដូច្នេះខ្ញុំចង់នាំយកបទចម្រៀងទាំងនេះឡើងលើឆាក សំដៅឱ្យមនុស្សគ្រប់គ្នាបានស្គាល់ ស្តាប់បទភ្លេង និងយល់ដឹងពីភាពស្រស់ស្អាតនៃភាសាឥណ្ឌូនេស៊ី បន្ទាប់មកអាចស្វែងរកទំនុកច្រៀង ហើយបកប្រែ ឱ្យយល់ពីអត្ថន័យរបស់បទចម្រៀងទាំងនេះ” ។

អញ្ជើញ​ជួបសំណេះសំណាល​​ជាមួយ "ឯកអគ្គរដ្ឋទូត" ផ្សព្វផ្សាយ​រូបភាព​ឥណ្ឌូនេស៊ីនៅវៀតណាម - ảnh 3កញ្ញ Minh Hieu នៅស្តង់ឥណ្ឌូនេស៊ីក្នុងមហោស្រពវប្បធម៌បូព៌ា។

មុនពេលចូលរួមការប្រឡងនេះ កញ្ញា Kieu Trinh គឺជាសិស្សពូកែម្នាក់ ដែលចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ដេប៉ាតឺម៉ង់ និងរបស់សាលា។ នាងក៏ទទួលបានពានរង្វាន់មួយចំនួន ដូចជា៖ រង្វាន់ទី២ក្នុងកម្មវិធី “ការប្រឡងវោហារភាសាឥណ្ឌូណេស៊ីក្នុងឱកាសទិវា Hari Kartini Indonesia” ដែលរៀបចំឡើងដោយអគ្គកុងស៊ុលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញក្នុងឆ្នាំ ២០២២; រង្វាន់ទីមួយនៃការប្រឡង “ពណ៌នៃវប្បធម៌ឥណ្ឌូនេស៊ី” ដែលរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាមនៅទីក្រុងហូជីមិញ និងដេប៉ាតឺម៉ង់បូព៌ាសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រក្នុងខែសីហា ឆ្នាំ ២០២២។ល។

មិនអន់ជាងរៀមច្បងរបស់ខ្លួននោះទេ កញ្ញា Minh Hieu ក៏បានទទួលពានរង្វាន់ ដ៏គួរឲ្យមោទនភាពមួយចំនួនផងដែរ ដូចជា៖ រង្វាន់ទីមួយក្នុងការប្រឡងរាំនិងការប្រឡងរាំ-ច្រៀង នៃរាត្រីបូព៌ា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយដេប៉ាតឺម៉ង់បូព៌ាសាស្ត្រ ;Top ២០ Miss បូព៌ាឆ្នាំ ២០២២; រង្វាន់ទីពីរក្នុងកម្មវិធីប្រឡងច្រៀងភាសាឥណ្ឌូនេស៊ីសម្រាប់និស្សិតអន្តរជាតិនៅខេត្ត East Java ប្រទេសឥណ្ឌូនេស៊ីក្នុងខែមីនា ឆ្នាំ ២០២៤។ លើសពីនេះ Kieu Trinh និង Minh Hieu ទាំងពីររូបបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនិងសកម្មភាពប្រាស្រ័យរវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។

ការប្រឡងបានបិទបញ្ចប់ហើយ ប៉ុន្តែបើកឱកាសសម្រាប់យុវវ័យដូចជា Kieu Trinh និង Minh Hieu បន្តបេសកកម្មផ្សព្វផ្សាយអំពីវប្បធម៌និងប្រជាជនឥណ្ឌូនេស៊ី ឲ្យខិតមកជិតប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ