រឿងរាវរបស់អ្នកជំនាញការវិទ្យុជាតិកម្ពុជានាគ្រានោះ...

PHUONG LIEN
Chia sẻ
(VOVWORLD) -ដោយស្មារតីគោរពនិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតអ្នកជំនាញការនៃវិទ្យុសម្លេងវៀតណាមក្នុងការជួយឧបត្ថម្ភផ្នែកផ្សព្វផ្សាយនិងការបង្កើតវិទ្យុជាតិកម្ពុជាក្នុងកំឡុងពេលដ៏លំបាកបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវកាញារីទ្ធបានតាងនាមអោយរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូនមេដាយសហមេត្រីចំពោះកម្មាភិបាលនិងអតីតអ្នកជំនាញការចំនួន៧២រូបនៃវិទ្យុសម្លេងវៀតណាម។ ជិត ៤0 ឆ្នាំបានកន្លងផុតទៅប៉ុន្តែរឿងរ៉ាវនៃថ្ងៃលំបាកថ្ងៃប្រកៀកស្មាជិតស្និទ្ធជាមួយមិត្ដភក្ដិនៅប្រទេសកម្ពុជាដើម្បីកសាងវិទ្យុជាតិមួយនៅកម្ពុជាដូចសព្វថ្ងៃនេះត្រូវបានអតីតអ្នក ជំនាញ ការចងចាំជានិច្ច

ដោយស្មារតីគោរពនិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតអ្នកជំនាញការនៃវិទ្យុសម្លេងវៀតណាមក្នុងការជួយឧបត្ថម្ភផ្នែកផ្សព្វផ្សាយនិងការបង្កើតវិទ្យុជាតិកម្ពុជាក្នុងកំឡុងពេលដ៏លំបាកបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកខៀវកាញារីទ្ធបានតាងនាមអោយរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូនមេដាយសហមេត្រីចំពោះកម្មាភិបាលនិងអតីតអ្នកជំនាញការចំនួន៧២រូបនៃវិទ្យុសម្លេងវៀតណាម។ជិត៤0 ឆ្នាំបានកន្លងផុតទៅប៉ុន្តែរឿងរ៉ាវនៃថ្ងៃលំបាក ថ្ងៃប្រកៀកស្មាជិតស្និទ្ធជាមួយមិត្ដភក្ដិនៅប្រទេសកម្ពុជា ដើម្បីកសាងវិទ្យុជាតិមួយនៅកម្ពុជាដូចសព្វថ្ងៃនេះត្រូវបានអតីតអ្នក ជំនាញ ការចងចាំជានិច្ច។

រឿងរាវរបស់អ្នកជំនាញការវិទ្យុជាតិកម្ពុជានាគ្រានោះ... - ảnh 1

“ខ្ញុំត្រូវបានបញ្ជូនទៅប្រទេសកម្ពុជាជាលើកដំបូងចាប់តាំងពីថ្ងៃទី ១៤ ខែសីហាឆ្នាំ ១៩៧៨។ គណៈប្រតិភូ វិទ្យុសម្លេងវៀតណាមលើកដំបូងទៅកាន់ប្រទេសកម្ពុជា រួមមានអ្នកបច្ចេកទេសចំនួន១៦ នាក់ អ្នកផលិតកម្មវិធីចំនួន១៨នាក់ អ្នកនិពន្ធចំនួន២នាក់ ហើយខ្ញុំជាអ្នកដឹកនាំ។ ការធ្វើដំណើរនេះគឺលំបាកខ្លាំងណាស់ហើយត្រូវទាហានប៉ុលពតបាញ់តាមផ្លូវ។ អ្វីៗទាំងអស់ត្រូវបានដឹកជញ្ជូនចេញពីប្រទេសវៀតណាមរួមទាំងម៉ាស៊ីនថតចម្លង អង្ករ បារី។”

លោក Huynh Ngoc An អតីត អគ្គនាយករងវិទ្យុសម្លេងវៀតណាមនាគ្រានោះជាវិស្វករវិទ្យុម្នាក់។ លោកគឺជាអ្នកជំនាញបច្ចេកទេសដំបូងដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសាងសង់វិទ្យុជាតិកម្ពុជា។ ទោះបីជាអាយុ៨០ឆ្នាំ សក់ស្កូវ ប៉ុន្តែគាត់នៅតែចងចាំពីថ្ងៃលំបាកនោះ។ លោកបាននិយាយថា: នៅគ្រានោះនៅក្នុងប្រទេសមិត្តស្ទើរតែគ្មានអ្វីសោះ។ ប្រជាជនកម្ពុជាក្រោមការគ្រប់គ្រងរបស់ប៉ុលពតដែលមនុស្សគ្រប់រូបសុទ្ធតែជាអ្នកក្រ។ កម្មាភិបាលស្ម័គ្រចិត្តដូចជាគាត់មិនត្រឹមតែសាងសង់ស្ថានីយ៍ផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជននៅទីនេះឱ្យមានស្ថិរភាពជីវភាពរស់នៅផងដែរ។

“កម្មាភិបាលកម្ពុជាដំបូងដែលខ្ញុំបានធ្វើការជាមួយគឺលោកកែវច័ន្ទដាដែលខ្ញុំបានបង្ហាត់គាត់ចេះថតសម្លេង កត់ត្រាកម្មវិធីនិងការចាក់ផ្សាយ។ ក្រោយមកនៅកម្ពុជាលោកកែវចាន់ដាក្លាយទៅជាសមាជិកការិយា ល័យនយោបាយអភិបាលនៅរាជធានីភ្នំពេញ។ បន្ទាប់មកគឺអ៊ឹមដារាខ្ញុំក៏បានបង្ហាត់ហើយគាត់ក្លាយទៅជានាយកវិទ្យុជាតិកម្ពុជា។ អាចនិយាយបានថា៖ជនវៀតណាមនិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធណាស់។”

មិនត្រឹមតែបញ្ជូនអ្នកជំនាញបច្ចេកទេសប៉ុណ្ណោះទេ វិទ្យុសម្លេងវៀតណាមក៏បានបញ្ជូនអ្នកនិពន្ធជាន់ខ្ពស់ ជួយកម្ពុជាផងដែរ។ លោក Van Yen អតីតប្រធានកម្មវិធីផ្សាយជាភាសាខ្មែរ នៃវិទ្យុសម្លេងវៀតណាមក៏ជាអ្នកនិពន្ធម្នាក់។ លោកបានអោយដឹងថា៖       

“អាចនិយាយបានថាស្ថាប័នមួយដែលមានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពបំផុតក្នុងការជួយប្រទេស កម្ពុជាត្រូវតែនិយាយដល់វិទ្យុសម្លេងវៀតណាម ក្នុងការជួយឧបត្ថម្ភវិទ្យុប្រជាជនកម្ពុជា។ បន្ថែមពីការរក្សាប្រព័ន្ធបច្ចេកទេសផ្សាយរបស់ខ្លួននោះភាគីវៀតណាមក៏បានជួយដល់កម្មវិធីផ្សាយរបស់ពួកគេផងដែរ។ “

 គ្មានភារកិច្ចដ៏ឧត្តងឧត្ដមណាដែលមិនតម្រូវឱ្យមានការលះបង់ទេ។ លោកស្រី Nguyen Thi Minh អតីតអ្នកជំនាញភាសាថៃ នៃវិទ្យុសម្លេងវៀតណាមនៅកម្ពុជា(1981-1982) គឺជាឧទាហរណ៍មួយ។ នៅពេលនោះកូនទីមួយរបស់លោកស្រីមានអាយុ ២ ឆ្នាំកន្លះ កូនទី២ ទើបបានកើតមក ដោយសារតែការអំពាវនាវរបស់មាតុ ប្រ ទេស អ្នកម្ដាយរូបនេះបានទៅជួយប្រទេសកម្ពុជាជាភាតរះ។ អស់រយៈពេលជិត ៤0 ឆ្នាំមកហើយ លោកស្រី Minh ឥឡូវនេះបានជួបមិត្តរួមការងារនៅឆ្នាំនោះ លោកស្រីក៏មិនអាចលាក់បាំងអារម្មណ៍របស់ខ្លួននាគ្រានោះដែរ។

“នៅកម្ពុជាយើងខ្ញុំត្រូវដាំបាយដោយខ្លួនឯង។ ភាគីមិត្តពិបាក ប៉ុន្តែក៏ខំប្រឹងប្រែងរៀននិងឆាប់ចេះណាស់ ។ យើងទាំងពីររស់នៅជាមួយគ្នាជាបងប្អូនមិនមែនជាអ្នកជំនាញការជាមួយអ្នកដែលត្រូវបានជួយទេ។ មានអ្វីដែលឆ្ងាញ់គឺចែករំលែកគ្នាទៅវិញទៅមក។ “

អ្នករស់រានមានជីវិតរហូតដល់៧២នាក់ក្នុងចំនោមអ្នកជំនាញជាង ២00 នាក់ដែលបានបម្រើការងារនៅប្រទេសមិត្តជិត៤០ ឆ្នាំមុនដើម្បីជួយប្រទេសមិត្តបង្កើតមូលដ្ឋានផ្សព្វផ្សាយព័ត៌មានដ៏មានឥទិ្ធពលនាសព្វថ្ងៃនេះ ។ភាគច្រើននៃពួកគេបានចូលនិវត្តន៍ហើយកំពុងតែរស់នៅជាមួយកូនចៅរបស់ពួកគេប៉ុន្តែរាល់ពេលដែលពួកគេនិយាយពីដំណាក់កាលនោះពួកគេបញ្ជាក់យ៉ាងជ្រាលជ្រៅពីមនោសញ្ជេតនានិងមោទនភាពចំពោះប្រជាជនកម្ពុជាទូទៅនិងកម្មាភិបាលនៃវិទ្យុជាតិកម្ពុជានិយាយដោយឡែក។ លោកទន់សារ៉ាតនាយកវិទ្យុជាតិកម្ពុជាបានមានប្រសាសន៍ថា៖ 

“យើងខ្ញុំមិនអាចភ្លេចបានរូបភាពអ្នកជំនាញការវៀតណាមទេ។ មិត្តបានរួមសុខរួមទុក្ខជាមួយគ្នា ដូចជាបងប្អូនបង្កើតដែរ។មុននេះ កម្ពុជាគ្មានវិទ្យុជាតិទេ នាបច្ចុប្បន្ន បានមានស្ថានីយ៍ទូរទស្សន៍ចំនួន១០និងរាប់រយស្ថានីយ៍ផ្សាយសម្លេងដែរ។ នោះគឺជាការជួយឧបត្ថម្ភរបស់វៀតណាម៕”

ប្រតិកម្មទៅវិញ