វិស័យទេសចរណ៍វៀតណាមឆ្ពោះទៅទីផ្សារភ្ញៀវឥស្លាម

Chia sẻ
(VOVWORLD) - ជាមួយនឹងប្រជាជនឥស្លាមប្រមាណ២,១ ពាន់លាននាក់ ក្នុងនោះមានមនុស្សប្រមាណ ៣០០ នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ទេសចរណ៍ហាឡាលកំពុងជាទីផ្សារដ៏ទាក់ទាញសម្រាប់ប្រទេសជាច្រើន ក្នុងនោះមានវៀតណាម។ ត្រៀមរៀបចំមូលដ្ឋានសំភារៈអំពីបន្ទប់ស្នាក់នៅ សេវាហូបចុក និងមធ្យោបាយធ្វើដំណើរគឺជារបៀបដែលទេសចរណ៍វៀតណាមកំពុងអនុវត្តន៍ដើម្បីទាក់ទាញលំហូរទេសចរនេះ។
វិស័យទេសចរណ៍វៀតណាមឆ្ពោះទៅទីផ្សារភ្ញៀវឥស្លាម - ảnh 1អ្នកជំនាញឥស្លាមមកពីម៉ាឡេស៊ីណែនាំម្ហូបហាឡាលនៅ Delasea (ប្រភព៖ VOV)

ដោយទទួលស្គាល់យ៉ាងច្បាស់លាស់អំពីសក្ដានុពលនៃទីផ្សារហាឡាល ចាប់ពីឆ្នាំ ២០២២ មកសន្និសីទ និងសិក្ខាសាលាជាច្រើនស្តីពីទេសចរណ៍ហាឡាលបានប្រព្រឹត្តទៅនៅតាមមូលដ្ឋាននានានៅទូទាំងប្រទេសដូចជា Quang Nam, Da Nang, Thua Thien Hue, ទីក្រុងហូជីមិញ, ទីក្រុងហាណូយ, Lao Cai, Quang Ninh សំដៅ
ផ្តល់ដំណោះស្រាយដើម្បីទាក់ទាញទីផ្សារនេះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ទន្ទឹមនឹងនោះ អង្គភាពសេវាកម្មនានាដូចជា ភោជនីយដ្ឋាន សណ្ឋាគារ និងអង្គភាពទេសចរណ៍ក៏បានសហការជាមួយក្រុមហ៊ុនហាឡាលជាតិវៀតណាម សំដៅផ្លាស់ប្ដូរសេវាកម្មមួយចំនួនតាមទិសដៅស្និទ្ធស្នាលជាមួយជនឥស្លាម ស្របតាមស្តង់ដាររបស់ទីភ្នាក់ងារទទួលស្គាល់ហាឡាលអន្តរជាតិដូចជា MUI, JAKIM,GCC ។ លោក Nguyen Thanh Tam នាយកសណ្ឋាគារ Delasea នៅទីក្រុង Ha Long ខេត្ត Quang Ninh បានឲ្យដឹងថា៖

“យើងខ្ញុំបានត្រៀមរៀបចំមូលដ្ឋានសម្ភារៈ ដើម្បីឆ្លើយតបនឹងស្តង់ដារដូចជា អញ្ជើញអ្នកជំនាញខាងហាឡាលមកបណ្តុះបណ្តាលវប្បធម៌ ជំនឿ ចំណេះដឹង និងដំណើរការកែច្នៃអាហារហាឡាល់។ យើងខ្ញុំបានរៀបចំជាន់មួយចំនួនតាមស្តង់ដារហាឡាល ដោយមានកម្រាលសម្រាប់ប្រារព្ធពិធីបុណ្យ និងសម្លៀកបំពាំក់ក្នុងបន្ទប់”។

ដូចទៅនឹងDelasea ដែរ  Sapa Charm នៅទីក្រុង Sa Pa ខេត្ត Lao Cai គឺជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារដែលមានលក្ខខណ្ឌសមរម្យគ្រប់គ្រាន់ដើម្បីឆ្ពោះទៅភាពស្និទ្ធស្នាលជាមួយជនឥស្លាម។ ជាមួយនឹង  បន្ទប់ចំនួន ២៥ ដែលស្និទ្ធស្នាលជាមួយជនឥស្លាម បន្ទប់អធិស្ឋានសហគមន៍ កន្លែងបរិភោគអាហារ និងផ្ទះបាយហាឡាលដាច់ដោយឡែកSapa Charm មានបំណងឆ្ពោះទៅសកលភាវូបនីយកម្មប្រភពភ្ញៀវរបស់ខ្លួន ក្នុងនោះមានភ្ញៀវឥស្លាមមកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមជ្ឈឹមបូព៌ា។ លោកស្រី Do Thi Thanh Tam អ្នកគ្រប់គ្រងសណ្ឋាគារ Sapa Charm បានឲ្យដឹងថា៖

 “Sapa Charm ទើបតែមានវិញ្ញាបនប័ត្រហាឡាលអំពីសេវាកម្មស្នាក់នៅ និងផ្ទះបាយហាឡាល។ មុនពេលទទួលបានវិញ្ញាបនប័ត្រ យើងខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុនហាឡាលជាតិវៀតណាមស្តីពីផ្ទះបាយ និងបន្ទប់ស្នាក់នៅ។ បុគ្គលិកបន្ទប់ អ្នកទទួលភ្ញៀវ អ្នកបម្រើភោជនីយដ្ឋាន ថែមទាំងបុគ្គលិកថែទាំក៏ចូលរួមក្នុងវគ្គនោះផងដែរ។ ក្រោយពីត្រូវបានអ្នកជំនាញផ្ដល់ប្រឹក្សាបង្កើតផលិតផលថ្មីដូចជា៖ អាហារប៊ូហ្វេហាឡាល នំចំណី និងតែហាឡាល យើងខ្ញុំបានបង្កើតបញ្ជីមុខម្ហូបដែលសមរម្យសម្រាប់ភ្ញៀវឥស្លាមផងដែរ”។

វិស័យទេសចរណ៍វៀតណាមឆ្ពោះទៅទីផ្សារភ្ញៀវឥស្លាម - ảnh 2ភ្ញៀវឥណ្ឌូណេស៊ីទទួលបានបទពិសោធន៍ទេសចរណ៍នៅវៀតណាម

យោងតាមតួរលេខរបស់អគ្គនាយកដ្ឋានស្ថិតិទូក្នុងរបាយការណ៍ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី១ឆ្នាំ ២០២៤ បានឲ្យដឹងថា ភ្ញៀវអន្តរជាតិមកកាន់វៀតណាមក្នុងខែមីនា ឆ្នាំ ២០២៤មានចំនួនជិត១,៦ លាននាក់។ ក្នុងត្រីមាសទី១ឆ្នាំ ២០២៤ ភ្ញៀវអន្តរជាតិមកកាន់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤,៦ លាននាក់ កើន ៧២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើន ៣,២%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ - មុនពេលកើតមានជំងឺកូវីដ ១៩ ។
ទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍មានកំណើនដ៏ល្អ។ នេះគឺជាសញ្ញាសប្បាយរីករាយដែលសរឲ្យឃើញថា វិស័យទេសចរណ៍វៀតណាមកាន់តែទាក់ទាញភ្ញៀវទេសចរបរទេស។ លោក Paulus Purwo Nurgroho តំណាងក្រុមហ៊ុន Panowama Travel ឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា៖

“វៀតណាមទាក់ទាញភ្ញៀវទេសចរឥណ្ឌូណេស៊ីតាមរយៈសេវាកម្មចម្រុះ ចាប់ពីទេសភាពធម្មជាតិរហូតដល់វប្បធម៌និងម្ហូបអាហារ។ ក្នុងឆ្នាំនេះ បរិមាណភ្ញៀវទេសចរឥណ្ឌូនេស៊ីមកកាន់វៀតណាមបានកើនឡើងយ៉ាងខ្លាំងក្លា ជាពិសេសក្នុងអំឡុងខែបុណ្យរ៉ាម៉ាដាន និងពិធីបុណ្យ Idul Fitri។ ដំណើរកម្សាន្តទេសចរណ៍រយៈពេល ៥ ថ្ងៃទៅកាន់ Sa Pa គឺជាផលិតផលពេញនិយមបំផុត។ ក្រៅពីនេះ ដំណើរកម្សាន្តទេសចរណ៍Da Nang - ហាណូយ - Ha Long – Saigon ក៏ជាជម្រើសពេញនិយមរបស់ពួកគេផងដែរ។ សង្ឃឹមថា នៅពេលដែលវៀតណាមមានសេវាកម្មស្និតស្នាលជាមួយភ្ញៀវឥស្លាម  ផលិតផលដំណើរកម្សាន្តទេសចរណ៍របស់យើងខ្ញុំនឹង ទាក់ទាញភ្ញៀវទេសចរឥណ្ឌូនេស៊ីនិយាយរួម និងភ្ញៀវទេសចរឥណ្ឌូណេស៊ីកាន់សាសនាឥស្លាមនិយាយដោយឡែកកាន់តែងាយស្រួលផងដែរ”។

ជាមួយនឹងសក្តានុពលដែលមានស្រាប់អំពីលក្ខខណ្ឌធម្មជាតិ កម្លាំងពលករ រួមជាមួយការផ្លាស់ប្តូររបៀបទាញយកផលិតផលដែលមានគុណសម្បត្តិវិស័យសណ្ឋាគារវៀតណាមនិយាយដោយឡែក និងវិស័យទេសចរណ៍វៀតណាមនិយាយរួមកំពុងខិតខំប្រឹងប្រែងដើម្បី “ត្រៀមរៀបចំសំបុក” ទទួលស្វាគមន៍ “ឥន្ទ្រី”។ នេះក៏ជាវិធានការមួយរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ផងដែរ៕

ប្រតិកម្មទៅវិញ