មនោសញ្ជេតនារបស់សិល្បករឡាវចំពោះវៀតណាម

MINH DUC Theo VOVWORLD -
Chia sẻ
(VOV)_សិល្បករឡាវ១នាក់ចេះនិយាយភាសាវៀត
ណាមដូចជាភាសាដើមកំណើតរបស់ខ្លួន ព្រមទាំង
ចេះស្ទាត់បណ្ដាកំណាព្យ បទចម្រៀងប្រជាប្រិយ​
របស់វៀត​ណាមដើម្បីប្រាស្រ័យ​ក្នុងជីវភាពរស់នៅ​
ប្រចាំ​ថ្ងៃ។

(VOV)_សិល្បករឡាវ១នាក់ចេះនិយាយភាសាវៀតណាមដូចជាភាសាដើមកំ
ណើតរបស់ខ្លួន ព្រមទាំងចេះស្ទាត់បណ្ដាកំណាព្យ បទចម្រៀងប្រជាប្រិយ​របស់
វៀត​ណាមដើម្បីប្រាស្រ័យ​ក្នុងជីវភាពរស់នៅ​ប្រចាំ​ថ្ងៃ។ ដែល​ជា​អ្នកនិពន្ធ១រូបមាន
​បទចម្រៀងល្បីឈ្មោះជាច្រើន បង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាសំរាប់ប្រជា ជនវៀតណាមផង និងឡាវផង។លោកគឺជា​សិល្បករជាតិ តន្ត្រីករ អ្នកអក្សរសាស្ត្រ
អតីតនាយករង នាយក​សិល្បះ​ជាតិឡាវ  លោក Duongmixay Likaya។

មនោសញ្ជេតនារបស់សិល្បករឡាវចំពោះវៀតណាម - ảnh 1
លោក Duongmixay Likaya

           Duongmixay Likaya កើត​នៅភូមិជនជាតិ Mong ធំដឹងក្តីឡើង​នៅស្រុក Sam
Nua ខេត្ត Hua Phan ឡាវ។ ជាកូនប្រុសរស់នៅតំបន់ព្រៃភ្នំ១នាក់​ ​Duongmixay
Likaya ត្រូវបានចិញ្ចឹមបីបាច់ពីចំរៀងតន្ត្រីតាំងកាលនៅ​​តូច។​ ហើយដូចជាមាន
វាសនា១ នាឆ្នាំ១៩៥៩ ទើបតែមាន​១១​ឆ្នាំ ​Duongmixay Likayaត្រូវបានបញ្ជូនទៅ
សិក្សានៅវៀតណាម។ ដាក់​​ជើង​ចុះលើទឹកដីវៀតណាម ក៏ដូចជាកូចៅរបស់សិល្បករ
 ​សិល្បការនីវៀតណាមផ្សេងៗទៀតដែរ។ ក្មេងប្រុស Duongmixay Likaya ត្រូវខិត
ខំប្រឹងប្រែងរៀនសូត្រហាត់ពត់លត់ដំក្នុងលក្ខណះដែលប្រទេសជាតិមានសង្គ្រាម​។

          “  ខ្ញុំចូលចិត្តនិពន្ធបទចម្រៀងកាលនៅតូច និងចាប់ផ្តើមនិពន្ធបទ​ចម្រៀង​តាំង
ពីឆ្នាំ១៩៦៥។ នាគ្រានោះ ខ្ញុំកំពុងសិក្សារនៅសាលា Bac Giang ។ ខ្ញុំបានរៀនវប្បធម៌
នៅខេត្ត Thai Nguyen និង Bac Giang ក្នុងរយៈពេល១០ឆ្នាំ និងចាប់ពីឆ្នាំ១៩៦៦ដល់
ឆ្នាំ១៩៦៩ ខ្ញុំបានប្តូរទៅរៀននៅសាលាតន្ត្រីវៀតណាម ទីក្រុងហាណូយ។ ”

        ​តន្ត្រីករ ​ Dinh Quang Hop ជាលោកគ្រូដែលបង្រៀនផ្ទាល់ អោយDuongmixay
Likaya​ បាននិយាយថា៖Duongmixay Likayaនិពន្ធបានបទចម្រៀងពិរោះៗ​ និងជា
​តន្ត្រីករ​ដើម​ដំបូងនៅឡាវជាពិតប្រាកដ។

          លោកជាជនឡាវដំបូងដែលបកប្រែសៀវភៅ៖ បណ្ដារឿងរបស់់លោកប្រធាន
ហូជីមិញ ពីភាសាវៀតណាមទៅភាសាឡាវ និងក៏គឺជា​តន្ត្រីករឡាវ១នាក់បាននិពន្ធ
វណ្ណកម្មតន្ត្រីជាច្រើនស្ដីពីមនោសញ្ជេតនាដ៏ជិតស្និទ្ធិរវាងប្រជាជននៃប្រទេសទាំង
ពីរឡាវនិងវៀតណាម។ និយាយអំពីបទចម្រៀង៖  Hong Ha – Me kong ជាបទ
ចម្រៀងស្ងើចសរសើរ​ចំណង​សាមគ្គី​ភាព​ មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម
និងឡាវ លោកបានអោយដឹងថា៖

          “ បទចម្រៀង Hong Ha – Me kong មាន៤​ផ្នែក​ស្ដីពី​ចំ​ណង​មិត្តភាពវៀតណាម
-ឡាវ។ ផ្នែកទី១ស្ដីពីប្រពៃណី ទំនៀម​ទំ​លាប់​​របស់​វៀតណាម ​និងឡាវ។ ផ្នែកទី២
ស្ដីពីលោកប្រធាន​ហូជីមិញ។ ផ្នែកទី៣​ស្ដីពីកងទ័ពវៀតណាមនិងឡាវបានប្រកៀក
ស្មារជាមួយគ្នាជានិច្ច។ ​ផ្នែកទី៤គឺសេចក្ដីអំពាវនាវអោយកងទ័ព និងប្រជាជននៃប្រ
ទេសទាំងពីរត្រូវរក្សារ ការពារចំណងសាមគ្គី​ អមតះនេះ​។”

          ចំពោះលោករហូតដល់ឥឡូវនេះ លោកនៅមិនអាចបំភ្លេចបានបណ្ដាមនោ
សញ្ជេតនាដែលប្រជាជនវៀតណាមបានលៃទុកសំរាប់លោកនិងប្រទេសឡាវ។

          “ ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម និងបណ្ដាខេត្ត ទីក្រុង​របស់វៀត
ណាមបានជួយឧបត្ថម្ភខ្ញុំជាច្រើន តាំងពីការហូបចុក រៀនសូត្រ និងនាំទៅទស្សនា
កន្លែងជាច្រើន។ បានជា ​ទើបនិពន្ធបានបទ​ចម្រៀងពិរោះៗជាច្រើនដូច្នេះ៕”​

ប្រតិកម្មទៅវិញ