(VOV)_កុមារទាំងអស់មានសិទ្ធិបានរស់នៅ បានអភិវឌ្ឍន៍និងបានការពារ
ជៀសផុតពីអំពើហឹង្សាគ្រប់បែបយ៉ាង។ ប្រការនេះត្រូវបានសង្កត់ធ្ងន់នៅវេទិការ៖
កុមារអាស៊ាន លើកទី៤ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាចុងខែ
មិថុនាឆ្នាំ២០១៦។ ប៉ុន្តែ ការងារបង្ការប្រឆាំងនិងលុបបំបាត់អំពើហឹង្សាចំពោះកុមារ
នៅជាការលំបាកសាកល្បងចំពោះប្រទេសទាំងឡាយ ដែលក្នុងនោះមានប្រទេសជា
សមាជិកអាស៊ាននានា។ ក្នុងសភាពការណ៍នោះ រដ្ឋាភិបាលរបស់ប្រទេសនិមួយត្រូវ
ធ្វើអ្វីដើម្បីការពារកុមារជៀសវាងអំពើហឹង្សា ?
|
ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប |
“ខ្ញុំឈ្មោះ Christine មកពីប្រទេសហ្វីលីពីន។ ខ្ញុំឃើញថាយើងមានការកំណត់នានា
ស្ដីអំពីការប្រឆាំងអំពើហឹង្សាចំពោះកុមារនៅក្នុងគ្រួសារ ក្នុងសាលារៀន និងក្នុងជីវ
ភាពរស់នៅ។ ប៉ុន្តែ ការអនុវត្តនាបច្ចុប្បន្នមិនទាន់នាំមកនូវប្រសិទ្ធិភាពច្រើនឡើយ ដោយសារ “ជនរងគ្រោះទាំងនេះ មិនទាន់យល់ដឹងអំពីសិទ្ធិការពាររបស់ខ្លួន។
ប្អូនៗត្រូវមិត្តវាយនៅសាលារៀន ប៉ុន្តែប្អូនៗមិនទាន់ចេះការពារខ្លួនឯង មិនហ៊ានជូន
ដំណឹងចំពោះលោកគ្រូ អ្នកគ្រូទេ។ ប្អូនមានគោលបំណងថា៖ ប្រការនេះមិនកើតមាន
ឡើងចំពោះមិត្តផ្សេងៗ”
នេះគឺជាការចែករំលែករបស់ដំណាងកុមារមួយនាក់ នៅក្នុងវេទិការកុមារអាស៊ាន
លើកទី៤។ នៅទីនេះ អង្គសន្និសីទបានចាត់ទុកបញ្ហាអំពើហឹង្សាកុមារជាបញ្ហាក្តៅ
គគុកនៅក្នុងបណ្ដាសាលារៀន ក្នុងសហគមន៍ និងក្នុងគ្រួសារ។ តាមការស្រាវជ្រាវអំ
ពីអំពើហឹង្សាកុមារនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វីក អត្រារំលោភទៅលើ
រាងកាយរបស់កុមារានិងកុមារី នៅប្រទេសជាសមាជិកអាស៊ានពី១០%ដល់៣០%
ការរំលោភខាងផ្លូវភេទពី១,៧% ដល់ជាង១០% និងតំបន់មួយចំនួនពលករជាកុមារ
ស្មើនឹងជិត៦០%។
|
ប្រឆាំងអំពើហឹង្សាកុមារ-បេសកកម្មរួមរបស់ជនគ្រប់រូប |
ច្បាប់ប្រទេសនានាសុទ្ធតែមានការកំណត់អំពីសិទ្ធិរបស់កុមារ ដោយដាក់ពន្ធនា
គារពី៣ឆ្នាំ ដល់ការប្រហារជីវិតចំពោះអ្នកល្មើក្តី ប៉ុន្តែកិច្ចការពារកុមារមិនទាន់ទទួល
បានសមិទ្ធិផលច្រើន។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលបានរដ្ឋាភិ
បាលប្រទេសអាស៊ានអនុវត្តយ៉ាងសកម្ម នោះគឺបង្កើនការងារឃោសនាអប់រំ បង្កើន
ការយល់ដឹងរបស់សង្គមចំពោះបញ្ហានេះ។ លោក Dang Hoa Nam ប្រធាននាយកដ្ឋាន
គាំពារកុមារ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចាត់ទុកថា៖
“ បណ្ដាប្រទេសអាស៊ាន ដែលក្នុងនោះ វៀតណាមអនុវត្តសិទ្ធិចូលរួមរបស់កុមារ គោរព
មតិរបស់កុមារ។ទន្ទឹមនឹងនោះ យើងត្រូវមានកម្មវិធីធ្វើសកម្មប្រកបដោយប្រសិទ្ធិភាព
ដើម្បីលើកកំពស់ចំណេះដឹងរបស់ប្រជាជន និងសហគមន៍ ក្នុងកិច្ចការពារសិទ្ធិរបស់កុ
មារ។ ច្រើនឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមក៏រៀបចំជំនួបប្រាស្រ័យវេទិការ សិក្ខាសា
លា ជាច្រើន អំពីសិទ្ធិរបស់កុមារ ។ខ្ញុំជឿជាក់ថា៖ ការងារការពារសិទ្ធិកុមារ នឹងបាន
អនុវត្តប្រកបដោយប្រសិទ្ធិភាពថែមទៀត ក្នុងអនាគត។”
ទន្ទឹមនឹងច្បាប់ការពារ ក៏ដូជជាការយកចិត្តទុកដាក់ រួមកម្លាំងកាយចិត្តរបស់សហ
គមន៍នេះគឺបុគ្គលកុមារម្នាក់ៗជាជនរង្គ្រោះនៃអំពើហឹង្សាក៏ត្រូវចេះឡើងសម្លេង និង
ការពារខ្លួនដោយខ្លួនឯង។ ប្រការនេះត្រូវបានលោកស្រី Marta Santos Pais ដំណាងពិ
សេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្ដីទទួលបន្ទុកបញ្ហាអំពើហឹង្សា ចំ
ពោះកុមារ បាននាំចេញក្នុងវេទិកានេះ។ លោកស្រី Marta Santos Pais បានអោយដឹងថា៖
“សម្លេងរបស់កុមារដ៏សែនសំខាន់ណាស់ ដើម្បីអនុវត្តការបណ្ដាការកំណត់ គោលនយោ
បាយនិងធ្វើសកម្មភាពនៅកំរិតជាតិ។ ពីព្រោះសម្លេងរបស់កុមារជាការយល់ដឹងរបស់
ប្អូនៗនេះនៅសាលារៀន នៅសហគមន៍ នៅក្នុងគ្រួសារ។ ប្រការអ្វីការពារប្អូនៗ។ ប្រការ
អ្វីមិនការពារប្អូនៗ? ប្រការអ្វីធ្វើអោយប្អូនៗភ័យខ្លាច់? បណ្ដារដ្ឋាភិបាលអាស៊ាន ត្រូវ
លើកទឹកចិត្តប្អូនៗ នាំចេញទស្សនះរបស់ខ្លួន ក៏ដូចជាប្រឆាំងនឹងគោលនយោបាយ។
ប្រការនេះសំខាន់ណាស់។”
អាចនិយាយបានថា៖ការងារបង្ការប្រឆាំងអំពើហឹង្សាចំពោះកុមារជាការទទួល
ខុសត្រូវត្រឹមតែរបស់រដ្ឋាភិបាលទេ ថែមទាំងជាការទទួលខុសត្រូវរបស់សហគមន៍ទាំង
មូលទៀតផង។ ហើយពេលណាអំពើហឹង្សាត្រូវបានលុបបាត់សិទ្ធិបានធានា ប្អូនៗ-ជាម្ចាស់លើអនាគរ ទើបអាចអភិវឌ្ឍន៍ស្ថិរភាពខ្លាំងក្លា និងក្លាយទៅជាសរសរស្នូលរបស់
ប្រទេសជាតិបាន៕