ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការប្រេងដូងវៀតណាម - ឥណ្ឌូនេស៊ី

Chia sẻ
(VOVWORLD) - ឥណ្ឌូនេស៊ីគឺជាប្រទេសនាំចេញប្រេងដូងធំជាងគេនៅលើពិភពលោក ខណៈ ពេលដែល វៀតណាមគឺជាប្រទេស ដែលមានតម្រូវការប្រេងឆាជាច្រើន។ 
ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការប្រេងដូងវៀតណាម - ឥណ្ឌូនេស៊ី - ảnh 1លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម 

ដូច្នេះ ឥណ្ឌូណេស៊ី និងវៀតណាមមានឱកាសសហប្រតិបត្តិការជាច្រើន ដើម្បីផលប្រយោជរបស់ប្រទេសេសទាំងពីរផងដែរ។ នៅពាក់កណ្តាលខែសីហាឆ្នាំ ២០២០ កន្លងទៅ ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅទីក្រុងហាណូយបានរៀបចំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្ដីពី “ ការពង្រឹងកិច្ចសហប្រតិបត្តិការប្រេងដូងរវាងឥណ្ឌូនេស៊ី - វៀតណាម” ។ សិក្ខាសាលានេះបានពិភាក្សាអំពីនិន្នាការនិងវិធានការនានាដើម្បីជំរុញពាណិជ្ជកម្មប្រេងដូងឥណ្ឌូនេស៊ី មកកាន់វៀតណាម ក៏ដូចជា បង្កើនអន្តរកម្ម និងបណ្តាញអាជីវកម្មរបស់សហគ្រាសនៃប្រទេសទាំងពីរ។ វាយតម្លៃលើកិច្ចសហប្រតិបត្តិការប្រេងដូងនាបច្ចុប្បន្នរវាងឥណ្ឌូណេស៊ីនិងវៀតណាមលោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានចែករំលែកថា៖ “ប្រេងរុក្ខជាតិ ក្នុងនោះភាគច្រើនជាប្រេងដូង គឺស្ថិតក្នុងបញ្ជីទំនិញនាំចេញសំខាន់ទាំង ១០ របស់ឥណ្ឌូនេស៊ីទៅកាន់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញដ៏សំខាន់របស់ឥណ្ឌូនេស៊ី ហើយជាទីផ្សារដែលមានសក្តានុពលខ្លាំង។ កាលពីឆ្នាំ ២០១៦ ការនាំចេញប្រេងរុក្ខជាតិរបស់ឥណ្ឌូណេស៊ីមកកាន់វៀតណាមមានតម្លៃប្រាក់ប្រមាណ ១៦២ លានដុល្លារអាមេរិក ហើយរហូតដល់ឆ្នាំ ២០១៨ បានកើនឡើង ៧៧% ពោលគឺសម្រេចបានប្រមាណ ៣០០ លានដុល្លារអាមេរិក។ ទោះយ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០១៩ តួរសេខនេះបានថយចុះ ២៣% ។ រហូតមកដល់ឆមាសទីមួយនៃឆ្នាំ ២០២០ ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែតម្លៃនាំចេញប្រេងរុក្ខជាតិរបស់ឥណ្ឌូនេស៊ីទៅកាន់វៀតណាមសម្រេចបានប្រមាណ ១៤៣ លានដុល្លារអាមេរិក កើនឡើង ៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

យោងតាមឯកអគ្គរដ្ឋទូត Ibnu Hadi ថា តាមពិតទៅ ឥណ្ឌូនេស៊ីបាននាំចេញប្រេងដូងមកកាន់វៀតណាមអស់រយៈពេលជាយូរមកហើយ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៥ ផលិតផលប្រេងដូងរបស់ឥណ្ឌូនេស៊ីទើបមានវត្តមាននៅវៀតណាម។ ទោះបីជាការនាំចេញប្រេងរុក្ខជាតិរបស់ឥណ្ឌូនេស៊ីមកកាន់វៀតណាម ចាប់ពីពេលនេះមកមានដំណាក់កាលបានធ្លាក់ចុះក៏ដោយ ប៉ុន្តែជាទូទៅនិន្នាការនាំចេញនេះមានការកើនឡើង។ នេះគឺជាសញ្ញាវិជ្ជមាន។ ដើម្បីទទួលបានលទ្ធផលទាំងនេះ ដោយសារនាពេលថ្មីៗនេះ វៀតណាម និងឥណ្ឌូនេស៊ីបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្មចំពោះទំនិញប្រេងដូង។ លោកស្រី Nguyen Thi Thu Thuy អនុប្រធាន និងជាអគ្គលេខាធិការនៃសម្ព័ន្ធសមាគមអភិវឌ្ឍន៍ទំនិញប្រើប្រាស់វៀតណាម (VACOD) បានឲ្យដឹងថា៖  “ នៅវៀតណាមប្រេងដូងគឺជាវិស័យដែលមានការប្រកួតប្រជែង។ សហគ្រាសវៀតណាមបានឲ្យដឹងថា ចំពោះទំនិញប្រេងដូងនោះ ម៉ាឡេស៊ីបាននាំមុខឥណ្ឌូណេស៊ីក្នុងការជំរុញពាណិជ្ជកម្មជាមួយវៀតណាម។ នៅវៀតណាមប្រេងដូងមិនមានប្រជាប្រិយភាពដូចប្រេងដូចជាប្រេងរុក្ខជាតិដទៃទៀតឡើយ។ នាប៉ុន្មានឆ្នាំថ្មីៗ ទោះបីជាឥណ្ឌូនេស៊ីបាននាំចេញប្រេងដូចជាច្រើនមកកាន់វៀតណាមតណាមក៏ដោយ  ប៉ន្តែភាគច្រើនគឺសម្រាប់គោលដៅផលិតសម្រាប់ផលិតផលឧស្សាហកម្មតែប៉ុណ្ណោះ ពោលគឺមិនមែនជាគោលដៅបរិភោគឡើយ”។

យោងតាមសហគ្រាសវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះ អតិថិជនវៀតណាមពេញនិយមបរិភោគប្រេងអូលីវ ប្រេងសណ្តែក ប្រេងល្ង ប្រេងអង្ករ ។ ខណៈពេលដែលប្រេងដូងមិនទាន់ត្រូវបានស្គាល់យ៉ាងច្បាស់លាស់អំពីគុណភាព ក៏ដូចជាគ្រឿងផ្សំ ដែលសមស្របនឹងប្រជាជនវៀតណានឡើយ។ លោក  Joko Supriyono ប្រធានសម្ព័ន្ធសមាគមប្រេងដូងឥណ្ឌូនេស៊ី (GAPKI) តំណាងក្រុមហ៊ុនឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ “ ខ្ញុំយល់ស្របទាំងស្រុងចំពោះមតិរបស់ភាគីវៀតណាម ដែលចាត់ទុកថា ឥណ្ឌូនេស៊ីចាំបាច់ត្រូវពង្រឹងការផ្សព្វផ្សាយបន្ថែមទៀតតាមរយៈសិក្ខាសាលា ការតាំងពិពណ៌ និង ធ្វើការជាមួយដៃគូវៀតណាម។ នេះគឺជាភារកិច្ច ដែលយើងខ្ញុំត្រូវផ្ដោតសមខាន់។ យើងខ្ញុំចាំបាច់ត្រូវជួយប្រជាជនវៀតណាមឲ្យមានការយល់ដឹងដ៏ត្រឹមត្រូវអំពីប្រេងដូង ដូចជា៖ គ្រឿងផ្សំនិងអត្ថប្រយោជន៍របស់វា។ ទន្ទឹមនឹងនេះ យើងក៏ត្រូវការជំនួយឧបត្ថម្ភពីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម ដើម្បីរៀបចំវេទិកា ស្ដីពីពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ”

ទាក់ទងនឹងដំណោះស្រាយនាពេលខាងមុខ ភាគីឥណ្ឌូណេស៊ីនឹងជំរុញសកម្មភាពផ្សព្វផ្សាយ ដូចជា ឧទ្ទេសនាមវីដេអូអំពីប្រេងដូង ដើម្បីជួយប្រជាជនវៀតណាមមានការយល់ដឹងដ៏ត្រឹមត្រូវ លើគ្រប់ជ្រុងជ្រោយអំពីគ្រឿងផ្សំ ក៏ដូចជាអត្ថប្រយោជន៍របស់ប្រេងដូង ហើយនឹងចាត់វិធានការជាក់ស្ដែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្កានុពលនេះផងដែរ៕

ប្រតិកម្មទៅវិញ