ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា

Chia sẻ

(VOVWORLD) - វៀតណាមនិងកម្ពុជាជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានទំនាក់ទំនងប្រពៃណីជិតស្និទ្ធតាំងពីយូរលង់មកហើយ។ ទំនាក់ទំនងនេះត្រូវបានប្រជាជននៃប្រទេសទាំងពីរខិតខំប្រឹងប្រែងពូនជ្រុំ ហើយបានក្លាយជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ដំណើរជាងកន្លះសតវត្សកន្លងទៅ គឺជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាស្ថាភាពក្នុងតំបន់និងពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាង
វៀតណាម និងកម្ពុជា នៅតែបន្តមានការអភិវឌ្ឍសំខាន់ៗលើគ្រប់វិស័យ ហើយបានក្លាយទៅជាកត្តាសំខាន់មួយដែលរួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពយ៉ាងយូរអង្វែង ដើម្បីជំរុញខ្លាំងនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកំពស់ឋានៈរបស់ប្រទេសនីមួយៗ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា - ảnh 1លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅសម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ។

ទំនាក់ទំនងនយោបាយរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង ដោយដើរតួនាទីគន្លឹះ តម្រង់ទិសសម្រាប់ទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារជាច្រើនដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរតែងតែរៀបចំដំណើរទស្សនកិច្ច កិច្ចប្រជុំ និងជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ក្រោមទម្រង់ដ៏សម្បូរបែប សូម្បីតែក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។ ថ្លែងក្នុងសម័យប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយល្អប្រសើរ វិស័យសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ និងជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្របសម្រួលគ្នាអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួលគ្នាដើម្បីធានាស្ថិរភាពនយោបាយ និងសង្គមក្នុងប្រទេសនីមួយៗ សន្តិសុខ និងសុវត្ថិភាពព្រំដែននៅលើគោក និងសមុទ្រ។
ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា - ảnh 2រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាសម្រេចបាន ១០,៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជាក្នុងអាស៊ាន។ គិតមកដល់ពេលនេះ វៀតណាមមានគម្រោងវិនិយោគនៅមានសុពលភាពចំនួន ២០៥ គម្រោង នៅកម្ពុជា ដែលមានដើមទុនសរុប ២, ៩៤ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងក្នុងបញ្ជីប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ ក្នុងពេលជាមួយគ្នានោះ ការនាំចេញរបស់កម្ពុជាចូលមកវៀតណាមក៏មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក ដែលបង្ហាញពីភាពវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់នៃសមត្ថភាពផលិតកម្មរបស់កម្ពុជាផងដែរ។ និយាយអំពីការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា៖

“ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ យើងខ្ញុំស្នើឱ្យភាគីទាំងពីរផ្តោតកិច្ចខិតខំប្រឹងប្រែងលើការបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ រួមទាំងការតភ្ជាប់រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ទន់ផ្នែករបៀបរបបនិងគោលនយោបាយផងដែរ។ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចផែនការមេតភ្ជាប់សេដ្ឋកិច្ចទាំងពីរដល់ឆ្នាំ ២០៣០ ក្នុងពេលឆាប់ៗ។ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងលើកទឹកចិត្តការគាំពារការវិនិយោគ ជៀសវាងការយកពន្ធទ្វេដង។ លើសពីនេះ យើងខ្ញុំស្នើឱ្យភាគីកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅកម្ពុជាក្នុងការវិនិយោគ ការពង្រីកចំណែកទីផ្សារនៅកម្ពុជា ជាពិសេសក្នុងគម្រោងកែច្នៃម្ហូបអាហារ ការផលិតជី ធនាគារ ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន សារព័ត៌មាន សុខាភិបាល និងការដាំដំណាំកសិផលស្អាត”។

ដោយអនុវត្តន៍គោលនយោបាយកិច្ចការបរទេសបើកចំហ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងអន្តរជាតិ វៀតណាមនិងកម្ពុជាសម្របសម្រួលគ្នាយ៉ាងសកម្មនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ... រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងដំណើរជាង ៥៥ ឆ្នាំកន្លងមក ចំណងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ជាមួយនឹងបាវចនា អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង ជាមួយនឹងការតម្រង់ទិស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី រួមជាមួយការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-កម្ពុជានឹងបន្តអភិវឌ្ឍន៍ ដើម្បីវិបុលភាពនៃប្រទេសនីមួយៗ ដើម្បីជីវភាពរស់នៅដ៏សម្បូរធូធាររបស់ប្រជាជននៃប្រទេសនីមួយៗ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ