(VOVWORLD) - ដោយមានចំនួនប្រជាជន ៦២៥ លាននាក់ អាស៊ានគឺជា សហគមន៍វប្បធម៌សម្បូរបែបវិសេសវិសាលដែលពោរពេញទៅដោយប្រពៃណី។ គោលដៅអភិវឌ្ឍន៍របស់អាស៊ានចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលហើយដើម្បីប្រជាជន។ ប៉ុន្តែប្រជាពលរដ្ឋរបស់អាស៊ានដឹងអ្វីយល់អ្វីអំពីសហគមន៍របស់ខ្លួនខ្លះ? សូមអញ្ជើញលោកអ្នកនាងស្វែងយល់ប្រការនេះជាមួយអ្នកយកព័ត៌មាន Phuong Lien។ លោក Nguyen Hung ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍នៅលេខ ៨០ វិថី Hang Gai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ៖ «ភ្ញៀវទេសចរពីអឺរ៉ុបមកទិញច្រើនណាស់! ខ្ញុំមិនដឹងអំពីអាស៊ានទេ ដឹងអំពី ប្រទេសថៃតែប៉ុណ្ណោះ។ មុននេះ ខ្ញុំប្រើប្រាស់ភាសាអង់គ្លេសក្នុងពេលលក់ ទំនិញ។ ប៉ុន្តែ ភ្ញៀវទេសចរថៃមកទស្សនានៅវៀតណាមកាន់តែច្រើនកុះករ ដោយហេតុនេះ ខ្ញុំត្រូវរៀននិយាយភាសាថៃដើម្បីលក់ទំនិញ។ ឃើញខ្ញុំ និយាយភាសាថៃ ពួកគេភ្ញាក់ផ្អើលនិងសប្បាយរីករាយណាស់ ហើយ ទិញទំនិញច្រើនជាង!។» លោក Truong Minh Duc បុគ្គលិកសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Vinaphone ទីក្រុងហាណូយ៖ «ខ្ញុំមិនដឹងប៉ុន្មានប្រទេសក្នុងអាស៊ានទេ ប៉ុន្តែ ក្រុមកីឡាបាល់ទាត់ នៃប្រទេសណាដែលចូលរួមការប្រគួត SEA Games ខ្ញុំដឹងច្បាស់! SEA Games លើកទី ២៩ កំពុងចូលមកហើយ។ ខ្ញុំគាំទ្រក្រុមកីឡាបាល់ទាត់ វៀតណាម! ទោះបីជាប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីបានផ្លាស់ប្តូររបៀបរៀបចំក្រុមប្រគួតក្តី ប៉ុន្តែ វៀតណាមនឹងជួបក្រុមខ្លាំងៗ។» កញ្ញា Phan Huyen My អាយុ ១៩ ឆ្នាំ សិក្ខាកាមថ្នាក់បង្រៀនដឹកនាំខ្សែ ភាពយន្តនៅមជ្ឈមណ្ឌលជួយឧបត្ថម្ភអភិវឌ្ឍន៍ទេពកោសល្យខ្សែភាពយន្ត វៀយណាម (TPD)៖ «ប្រជាពលរដ្ឋអាស៊ានមិនសូវស្គាល់ច្រើនអំពីខឿនខ្សែភាពយន្តរបស់គ្នាទេ។ គេនិយមចូលចិត្តខ្សែភាពយន្ត Hollywood ជាង។ លើទូរទស្សន៍វៀតណាម ឥឡូវទើបតែចាក់ផ្សាយខ្សែភាពយន្តរបស់ថៃឬហ្វីលីពីនតែប៉ុណ្ណោះ។ ប្រសិនបើវណ្ណៈកម្មភាពយន្តរបស់អាស៊ានត្រូវបានបញ្ចាំងទូលំទូលាយថែមទៀតនោះគឺប្រជាជនក្នុងប្លុកនឹងយល់បន្ថែមអំពីវប្បធម៌នៃប្រទេសជិតខាង។” អនុប្រធាននាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀតណាម លោក Nguyen Dang Trung៖ «ស្ថានភាពខ្វះព័ត៌មានក៏ដូចជាកង្វះខាតខាងចំណេះដឹងអំពីអាស៊ានគឺជា ការពិតជាក់ស្តែងដែលកំពុងសេសសល់ក្នុងបណ្ដាប្រទេសជាសមាជិក អាស៊ាន រួមមានវៀតណាមផងដែរ។ ការដែល មជ្ឈដ្ឋានសហគ្រាសបង្កើត អាជីពថ្មីទទួលបានជោគជ័យនៅប្រទេសអាស៊ាននានានឹងរួមវិភាគទាន ផ្លាស់ប្តូរចំណេះដឹងអំពីសមាហរណកម្ម។ ប្រការនេះមានន័យថា៖ ប្រសិនបើ សហគ្រាសខ្នាតតូចអាចទទួលជោគជ័យលើវិស័យមួយ នោះគឺ បង្កើតការត្រិះរិះនិងទស្សនៈវិស័យសំរាប់សហគមន៍សហគ្រិននិងអ្នកគ្រប់ គ្រងនិយាយារួមនិងប្រជាជនក្នុងតំបន់និយាយដោយឡែក។ ជោគជ័យនៃ សហគ្រាសអាស៊ានបង្កើតអាជីពថ្មីនឹងជំរុញប្រជាជនក្នុងប្លុកជួបប្រាស្រ័យ វប្បធម៌សង្គម។ ខ្ញុំវាយតំលៃថា៖ នេះគឺជាអត្ថប្រយោជន៍ខណៈពេលដែល សហគ្រាសបង្កើតអាជីពថ្មីចូលរួមសមាហរណកម្មអាស៊ាន។» អ្នកស្រី Hoang Minh Phuong អាយុ ៣២ ឆ្នាំ បុគ្គលិកនៃក្រុមហ៊ុនទេសចរ ណ៍ Atravelmate ទីក្រុងហាណូយ៖ «ខ្ញុំទៅទស្សនាប្រទេសអាស៊ានភាគច្រើន លើកលែងប៊្រុយណេនិង Timor ខាងកើត។ នាពេលថ្មីៗនេះ អាស្រ័យដោយគោលនយោបាយបើកទ្វារទេស ចរណ៍ តភ្ជាប់ជើងហោះហើរត្រង់ៗពីទីក្រុងហាណូយឬទីក្រុងហូជីមិញទៅ កាន់បណ្ដាប្រទេសក្នុងតំបន់ នោះគឺចំនួនភ្ញៀវទេសចរពីថៃ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន មកទស្សនាវៀតណាម កើនឡើងយ៉ាងខ្លាំងនិងផ្ទុយទៅ វិញ។ ក្នុងពេលជួបធ្វើការជាមួយសហសេវិកពីថៃឡាវនិងកម្ពុជា ខ្ញុំរៀន ច្រើនអំពីចរិតលក្ខណៈឧស្សាហ៍ព្យាយាមរបស់គេក្នុងការធ្វើអាជីវកម្ម។ ស្តីអំពីម្ហូបអាហារ ខ្ញុំចូលចិត្តម្ហូបរបស់ថៃ។ ប្រជាជនវៀតណាមក៏និយមចូល ចិត្តម្ហួបថៃផងដែរ ដោយសារ រស់ជាតិសមស្របនឹងជនវៀតណាម។» កញ្ញា Nguyen Anh Duong អាយុ ២០ ឆ្នាំ និស្សិតមហាវិទ្យាល័យ Thang Long ទីក្រុងហាណូយ៖ «ប្រើប្រៀបនឹងអង់គ្លេសនិងអាមេរិកឬអ៊ូស្ត្រាលី ខ្ញុំគិតថា៖ ទៅរៀននៅបណ្ដា ប្រទេសអាស៊ីអាគ្នេយគឺមិនជាជម្រើសអាក្រក់ទេ។ ជាឧទាហរណ៍ ពេល វេលាសិក្សរៀនសូត្រនៅសឹង្ហបុរីខ្លីជាងបើប្រៀបនឹងអង់គ្លេសនិងអ៊ូស្រាលី។ គុណភាពនៃការសិក្សានៅទីនេះល្អណាស់។ ចំពោះផ្នែកសេវ៉ាកម្មសណ្ឋា គារដែលខ្ញុំកំពុងប្រដេញតាមនោះ ខ្ញុំនឹងជ្រើសរើសទៅរៀនបរិញ្ញបត្រនៅ សង្ហបុរីម៉ាឡេស៊ីឬថៃ។» លោកស្រី Nguyen Quynh Giao អាយុ ៤៥ ឆ្នាំ ស្ដ្រីមេផ្ទះមួយរូបនៅទីក្រុង ហាណូយ៖ «បើកទ្វារអាស៊ានដូច្នេះមានប្រយោជនជាច្រើន! ទំនិញណាមានគុណភាព ល្អ នោះគឺអតិថិជនទិញ។ គ្រួសារខ្ញុំចូលចិត្តប្រើប្រាស់ទំនិញរបស់ថៃ ស្ករគ្រាប់និងនំរបស់ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ ប៉ុន្តែ គ្រួសារខ្ញុំនិយមចូល ចិត្តផ្លែឈើឬប្រហិតរបស់វៀតណាម។ តំលៃសមស្របហើយឆ្ងាញ់ដូចទំនិញនាំចូលដែរ៕» Từ khóa: VOV VOVworldជនវៀតណាមដឹងខ្លះអាស៊ាន ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm