ស្ថិតនៅចម្ងាយពីទីក្រុង Hue ៨ គីឡូម៉ែត្រប៉ែកខាងកើត ស្ពានក្បឿង Thanh Toan នៅឃុំ Thuy Thanh ស្រុក Huong Thuy ខេត្ត Thua Thien Hue (ភាគកណ្ដាលវៀតណាម) ត្រូវបានចាត់ទុកជាសំណងស្ថាបត្យកម្មកម្រមានមួយដែលមានតំលៃសិល្បៈខ្ពស់ក្នុងចំណោម បណ្ដាស្ពានបុរាណនៅវៀតណាម។
|
ស្ពានមានប្រវែង ១៧ ម៉ែត្រ ទទឹង ៤ ម៉ែត្រ នឹងបានចែកជា ៧ ល្វែង។ ដំបូលស្ពាន ត្រូវបានប្រកក្បឿង Luu ly។
|
នេះជាប្រភេទក្បឿងពាស់អេវប៉ដែលតែងតែត្រូវបានប្រើប្រាស់សំរាប់សំណង់ស្ថាបត្យកម្មសំរាប់សម្តេចនិងមន្ត្រីរាជការនាអីតកាល។
|
បណ្ដាក្បូរក្បាច់នៅលើស្ពានមានចរិតលក្ខណៈនៃព្រះរាជវាំង Hue។
|
នៅលើដំបូលស្ពានមានរូបនាគមួយគូរកំពុងមើលទៅលើព្រះអាទិត្យ។
|
បណ្ដាចំណែកស្ថាបត្យកម្មនៃស្ពានត្រូវបានតុបតែងដោយក្បូរក្បាច់ដែលមានរូបរៀងវង់និងបួនជ្រុងដើម្បីបង្កើតឡើងសេភ័ណ្ណភាព។
|
ស្ពានបានចែកជា ៧ ល្វែង ក្នុងនោះ ល្វែងកណ្ដាលគឺធំជាងគេ ហើយនេះក៏ដជា ទីកន្លែងធ្វើសក្ការបូជាលោកស្រី Tran Thi Dao ជាអ្នកបានចាយប្រាក់របស់ខ្លួនដើម្បីធ្វើ សកម្មភាពសម្បុរសធម៌សំរាប់ប្រជាជននៅភូមិឃុំនិងកសាងស្ពាននេះដើម្បីអ្នកភូមិធ្វើដំណើរទៅវិញទៅមកដោយងាយស្រួលជាង។
|
ស្ពានមានសសរទ្រូងថ្មធំចំនួន ៦ ជួរនឹងប្រព័ន្ធបញ្ចេញទឹកចំនួន ៧។
|
ស្ពានក្បឿង Thanh Toan បានក្លាយទៅជាទីកន្លែងមកដល់ដ៏អស្ចារ្យ១សំរាប់ភ្ញៀវទេស ចរជាតិនិងអន្តរជាតិ៕
|
ស្ពានក្បឿង Thanh Toan បានក្លាយទៅជាទីកន្លែងមកដល់ដ៏អស្ចារ្យ១សំរាប់ភ្ញៀវទេស ចរជាតិនិងអន្តរជាតិ៕
|
នេះក៏ជាទីកន្លែងពេញនិយមរបស់អ្នកចាស់ៗក្នុងភូមិដែលតែងតែអង្គុយសំណះសំណាល ទទួលយកខ្យល់ធម្មជាតិបរិសុទ្ធពេលដែលថ្ងៃលិច។
|