មានចម្ងាយ ១៥ គីឡូម៉ែត្រពី Quy Nhon តំបន់អេកូឡូស៊ី Con Chim នៅ Phuoc Son ស្រុក Phuoc Hoa ឃុំ Phuoc Thuan (ស្រុក Tuy Phuoc ខេត្ត Binh Dinh) មានសោភ័ណភាពស្ងប់ស្ងាត់ និងគ្របដណ្តប់ដោយស្រទាប់ទឹកពណ៌ខៀវស្រងាត់គ្មានទីបញ្ចប់នៃមេឃ និងព្រៃឈើ។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon ស្ថិតនៅកណ្តាលបឹង Thi Nai តំបន់អេកូឡូស៊ី Con Chim មានផ្ទៃដីប្រហែល ៤៨០ ហិកតា ដែលត្រូវបានគេស្គាល់ថាជា "កោះបៃតង" នៃខេត្ត Binh Dinh ។ រូបថត៖ Nguyen Dung/ baotainguyenmoitruong.vn ព្រៃឈើខៀវស្រងាត់។ រូបថត៖ VTCNews នៅតំបន់អេកូឡូស៊ីនេះ មានតែភូមិ Con Chim (ភូមិ Vinh Quang ២ ឃុំ Phuoc Son ស្រុក Tuy Phuoc) ប៉ុណ្ណោះដែលមានប្រជាជនរស់នៅ បង្កើតបានជា "ភូមិនេសាទ" ដ៏ពិសេសមួយនៅកណ្តាលបឹង។ រូបថត៖ Huu Minh/dantri.com.vn ប្រជាជននៅ Con Chim មានការយល់ដឹងខ្ពស់អំពីការការពារព្រៃឈើ ហើយមិនដែលបរបាញ់សត្វស្លាបព្រៃឡើយ។ ដូច្នេះហើយ សត្វស្លាប ជាច្រើនប្រភេទជ្រើសរើសកន្លែងនេះដើម្បីរស់នៅ។ រូបថត៖ VTCNews រូបថត៖ VTCNews Con Chim គឺជាតំបន់ទេសចរណ៍អេកូឡូស៊ីដ៏ល្អប្រសើរ ដែលត្រូវស្រុក Tuy Phuoc យកចិត្តទុកដាក់កសាង និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍អេកូឡូស៊ីសហគមន៍ ដោយផ្តោតលើការថែរក្សាសម្រស់ដ៏ស្រស់បំព្រងនៃទេសភាពធម្មជាតិនៅទីនេះ។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon ភាពស្រស់ស្អាតនៃ Con Chim ។ រូបថត៖ baotainguyenmoitruong.vn ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់អេកូឡូស៊ី Con Chim បានទាក់ទាញក្រុមភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិជាច្រើនមកទស្សនា។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon ភ្ញៀវទេសចរណ៍ជិះកាណូ ឬចែវ SUP ដើម្បីស្វែងយល់ពីលំហបអេកូឡូស៊ី Con Chim... រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon ... ឬចូលរួមឆ្លងកាត់បទពិសោធន៍នេសាទជាមួយប្រជាជនក្នុងតំបន់។ រូបថត៖ តំបន់អេកូទេសចរណ៍ Con Chim Dam Thi Nai - Quy Nhon Con Chim នៅពេលថ្ងៃលិច ហ្វូងសត្វស្លាបចាប់ផ្តើមត្រលប់មកវិញ បញ្ចប់មួយថ្ងៃស្វែងរកចំណី។ រូបថត៖ VTCNews Từ khóa: VOV VOVworldតំបន់អេកូឡូស៊ី Con Chim"កោះបៃតង" Binh Dinh ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm