កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ

VOV5 Media
Chia sẻ

(VOVWORLD) - ខុសពីភាពសប្បាយអ៊ូអរនៃទីកន្លែងទេសចរណ៍នានានៅលើកោះ Co To កោះ Thanh Lan មានភាពសុខសាន្តត្រាណជាមួយនឹងឆ្នេរពណ៌ខៀវស្រងាត់ និងវាលខ្សាច់សក្បុស។

កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 1
Thanh Lan គឺជាកោះធំជាងគេនៅស្រុក Co To (ខេត្ត Quang Ninh) ដែលមានឆ្នេរស្អាតជាច្រើន នៅតែរក្សាបាននូវភាពស្រស់ស្អាតដ៏រហោស្ថាន។ មនុស្សជាច្រើនប្រៀបប្រដូចកោះ Thanh Lan ជាត្បូងពេជ្រដែលលាក់ខ្លួននៅកណ្ដាលនាយសមុទ្រ។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 2
ជារៀងរាល់ថ្ងៃមានជើងនាវាជាច្រើនពី Co To ទៅ Thanh Lan។  ភ្ញៀវទេសចរអាចជ្រើសរើសទាំងកប៉ាល់ល្បឿនលឿនដើម្បីទៅដល់កោះលឿនបំផុត ឬនាវាឈើ ឬទូកអ្នកនេសាទដើម្បីរីករាយនឹងមានអារម្មណ៍បណ្ដែតបណ្ដោយលើផ្ទៃសមុទ្រពណ៌ខៀវដូចត្បូងអញ្ចឹង។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 3
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 4
ផ្លូវថ្នល់ដ៏ស្អាតបាតជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 5
Thanh Lan ត្រូវបានគ្របដណ្តប់ដោយព្រៃឈើរហូតដល់ ៧០% នៃផ្ទៃដី ដូច្នេះនៅពេលធ្វើដំណើរ អ្នកទស្សនានឹងឃើញដើមឈើខៀវស្រងាត់នៅសងខាងផ្លូវ។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 6
ឆ្នេរនៅ Thanh Lan សុទ្ធតែមានទេសភាពដ៏ស្រស់ថ្លា។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 7
ទឹកសមុទ្រនៅ Thanh Lan ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចមើលឃើញយ៉ាងច្បាស់ពីដុំផ្កាថ្ម និងហ្វូងត្រីចម្រុះពណ៌ ផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 8
ជាមួយនឹងឆ្នេរទឹករាក់ ភ្ញៀវទេសចរអាចហែលទឹកយ៉ាងស្រួលក្នុងទឹកពណ៌ខៀវថ្លា។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 9
ពណ៌ខៀវថ្លានៃឆ្នេរសមុទ្រ Thanh Lan។
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 10
កោះ Thanh Lan - ត្បូងពេជ្រលាក់ខ្លួនៅកណ្ដាលនាយសមុទ្រ - ảnh 11
ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង និងឆ្នេរពណ៌ខៀវស្រឡះ Thanh Lan បន្សល់ទុកឱ្យអ្នកទស្សនាមានការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានចំពោះឃុំកោះដ៏សុខសាន្តត្រាណមួយនៅកណ្តាលនាយសមុទ្រ៕

ប្រតិកម្មទៅវិញ