មានចម្ងាយពីកណ្តាលទីក្រុង Quy Nhon ប្រហែល ១៨ គីឡូម៉ែត្រទៅតាមភាគខាងជើង Hon Kho ក្នុងឃុំ Nhon Hai មានភាពល្បីល្បាញដោយសារបណ្ដុំផ្កាថ្មនៅជិតមាត់ច្រាំងនិងកម្រាលសារ៉ាយសមុទ្រដ៏ស្រស់ស្អាតដែលទាក់ទាញអ្នកទេសចរនិងអ្នកថតរូប។ រូបថត៖ Nguyen Gia/VTC News ចាប់ពីខែឧសភា ដល់ខែកក្កដា គឺជារដូវសារ៉ាយសមុទ្រនៅ Hon Kho។ រូបថត៖ Binhdinhlove រូបថត៖ Nguyen Gia/VTC News អាចនិយាយបានថា នេះជាពេលវេលាដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំនៅ Hon Kho ព្រោះនៅពេលដែលជំនោរស្រក សារ៉ាយនិងស្លែចាប់ផ្តើមលេចចេញពីផ្ទៃទឹក ធ្វើឱ្យតំបន់សមុទ្រទាំងមូលប្រែជាពណ៌លឿង។ រូបថត៖ Hon Kho Trip ក្នុងរដូវសារ៉ាយ សត្វសមុទ្រជាច្រើនដូចជា ត្រី បង្គា មឹក...តែងតែមកនៅទីនេះដើម្បីផ្តល់កំណើតនិងលូតលាស់។ អាជ្ញាធរបានហាមឃាត់ការធ្វើអាជីវកម្មសារ៉ាយសមុទ្រដើម្បីការពារប្រព័ន្ធ អេកូឡូស៊ី។ ប្រជាជនត្រឹមតែត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មជលផលនៅក្នុងតំបន់នេះប៉ុណ្ណោះ។ រូបថត៖ Hon Kho Trip មើលពីលើ ពណ៌លឿងនៃសារ៉ាយសមុទ្រ លាយជាមួយនឹងពណ៌ខៀវនៃទឹកសមុទ្រ បង្កើតឡើងផ្ទាំងគំនូរធម្មជាតិដ៏ស្រស់បំព្រង។ រូបថត៖ Hon Kho Trip ដោយមានប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប និងផ្កាថ្មច្រើនសន្ធឹកសន្ធាប់ សមុទ្រ Hon Kho មានភាពស្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើល និងទាក់ទាញអ្នកទេសចរជាច្រើនឱ្យមកទស្សនា។ រូបថត៖ ភូមិនេសាទ Nhon Hai ភ្ញៀវទេសចរមុជទឹកគយគន់ផ្កាថ្មនៅ Hon Kho។ រូបថត៖ Xuan Sang/baobinhdinh.vn សកម្មភាពលេងកម្សាន្តនៅសមុទ្រមានភាពសម្បូរបែប។ រូបថត៖ CocoCamp Hon Kho រូបថត៖ Hon Kho SUP រដូវទឹកស្រកនៅទីនេះមិនត្រឹមតែទាក់ទាញមនុស្សធំប៉ុណ្ណោះទេ ថែមទាំងទាក់ទាញក្មេងៗដែលចូលចិត្តរុករកធម្មជាតិទៀតផង។ រូបថត៖ Nguyen Gia/VTC News ការចាប់ក្តាមនិងខ្យងនៅលើឆ្នេរសមុទ្ររាក់របស់ Hon Kho គឺជាបទពិសោធន៍មួយដ៏មានប្រយោជន៍ ដែលធ្វើឲ្យកុមារយល់ដឹងបន្ថែមទៀតអំពីសមុទ្រ។ រូបថត៖ Nguyen Gia/VTC News Từ khóa: VOV VOVworld ទេសចរណ៍ វៀតណាម សមុទ្រ Hon Kho ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm