ដោយត្រូវបានគេស្គាល់ថាជាផ្កាធម្មតានៃតំបន់ត្រូពិចអាស៊ីខាងត្បូង ដំបូងឡើយដើមត្របែកព្រៃត្រូវបានដាំសម្រាប់បង្កើតទេសភាពទីក្រុង បង្កើតម្លប់ ហើយបានក្លាយជាចំណុចលេចធ្លោរបស់ទីក្រុងហាណូយរៀងរាល់រដូវក្តៅ។ ផ្កាត្របែកព្រៃមានពណ៌ស្វាយ ឬពណ៌ស្វាយស្រាល រីកជាចង្កោមពី ២០ ទៅ ៤០ សង់ទីម៉ែត្រ។ ផ្កានីមួយៗមានប្រវែងប្រហែល ២ ទៅ ៣.៥ សង់ទីម៉ែត្រ។ ផ្កាត្របែកព្រៃរីកស្គុះស្គាយនៅទីធ្លានៃបណ្ឌិតសភានយោបាយជាតិហូជីមិញ។ ឆ្នាំនេះ ដោយសារអាកាសធាតុអំណោយផល ចាប់តាំងពីដើមខែឧសភាមក ផ្កាត្របែកព្រៃបានរីកស្គុះស្គាយនៅតាមដងផ្លូវ ទាក់ទាញមនុស្សជាច្រើន និងភ្ញៀវទេសចរឱ្យមកថតរូប។ យុវជនឆ្លៀតឱកាសថតរូបក្រោមដើមឈើពណ៌ស្វាយ។ ផ្កាពណ៌ស្វាយធ្លាក់ពេញចិញ្ចើមផ្លូវ... ពណ៌ស្វាយនៃផ្កាត្របែកព្រៃហាក់បីដូចជាធ្វើឱ្យផ្លូវកាន់តែតែមនោរម្យ កាត់បន្ថយសំឡេងរំខាននៅក្នុងទីក្រុង៕ Từ khóa: VOV VOVworldផ្កាត្របែកព្រៃស្រស់ស្អាតដងវិថីទីក្រុងហាណូយ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm