មុខរបរជាងឈើ នៅភូមិ Bai Oi ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ ដោយលោក Luong Van Thu ដែលមានស្រុកកំណើតនៅស្រុក Thuong Tin ទីក្រុងហាណូយ (រូបថត៖ VOV) ភាពរុងរឿងរបស់មុខរបរជាងឈើនៅភុមិ Bai Oi គឺក្នុងអំឡុងឆ្នាំដែលឧបត្ថម្ភធន ហើយគ្រឿងសង្ហារឹមភូមិ Bai Oi បានទាក់ទាញអតិថិជនជាច្រើនក្នុងខេត្តឱ្យមកកុម្ម៉ង់ ដោយសារតែគុណភាពល្អ និងតម្លៃសមរម្យ។ ឧបករណ៍សម្រាប់ប្រកបមុខរបរជាងឈើ (រូបថត៖ VOV) ក្នុងអំឡុងពេលឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០០០ សេដ្ឋកិច្ចវៀតណាមបានផ្លាស់ប្តូរបន្តិចម្តងៗទៅប្រតិបត្តិការក្រោមយន្តការទីផ្សារ រួមជាមួយនឹងការលេចចេញនូវផលិតផលឈើឧស្សាហកម្មនិងគ្រឿងសង្ហារិមមកពីតំបន់ជាច្រើនក្នុងប្រទេស ក៏ដូចជាការនាំចូលពីបរទេសកាន់តែច្រើនឡើងៗ ឈើឆៅ (វត្ថុធាតុដើម) កាន់តែខ្វះខាតជាបណ្តើរៗ ដោយសារតែការបិទព្រៃធម្មជាតិ ហើយមុខរបរជាងឈើ Bai Oi បានបាត់ខ្លួនបន្តិចម្តងៗ។ ក្នុងឆ្នាំ ២០១០ Bai Oi មានកិត្តិយសត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang ទទួលស្គាល់ថាជាភូមិសិប្បកម្ម។ គេអាចមើលឃើញថាបរិយាកាសការងារតែងតែមានភាពរស់រវើកនិងមមាញឹកនៅក្នុងភូមិសិប្បកម្ម។ មុខរបរជាងឈើនៅ Bai Oi ត្រូវបានស្តារនិងអភិវឌ្ឍន៍ជាបណ្តើរៗ (រូបថត៖ VOV) ភូមិជាងឈើ Bai Oi បង្កើតការងារមានស្ថិរភាពសម្រាប់កម្មករក្នុងស្រុករាប់រយនាក់។ ឃុំ Dinh Tri សម្រេចបានស្តង់ដារជនបទថ្មីឆ្នាំ ២០១៦ (រូបថត៖ VOV) បរិយាកាសការងារតែងតែរស់រវើសនិងមមាញឹកនៅក្នុងភូមិសិប្បកម្ម (រូបថត៖ Vu Sinh/TTXVN) ជាងឈើប្រឹងប្រែងបង្កើតចេញផលិតផលិតផលល្អអស្ចារ្យ ដើម្បីចែកចាយទំនិញដល់អតិថិជនទាន់ពេលវេលា (រូបថត៖ កាសែត Bac Giang) ប្រការដែលងាយសម្គាល់ផលិតផលឈើ Bai Oi គឺភាពស្រស់ស្អាត វាយនភាព និងលំនាំបុរាណគួឲ្យចាប់អារម្មណ៍ខ្លាំងណាស់ (រូបថត៖ VOV) រូបថត៖ VOV ឈុតពែងទាមទារភាពល្អិតល្អន់និងភាពទំនើបរបស់ជាងឈើ (រូបថត៖ កាសែត Bac Giang) ដើម្បីរក្សានិងអភិវឌ្ឍវិជ្ជាជីវៈ គ្រួសារផលិតកម្មជាច្រើនបានវិនិយោគនិងប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងទិសដៅនៃឯកទេស។ លោក Nguyen Van Minh នាយករងនៃសហករណ៍ជាងឈើ Bai Oi ប្រតិបត្តិការម៉ាស៊ីនកុំព្យូទ័រ (រូបថត៖ កាសែត Bac Giang) រូបថត៖ VOV ម៉ាស៊ីនជួយកម្លាំងពលកម្ម (រូបថត៖ VOV) មកដល់ពេលនេះ ផលិតផលឈើ Bai Oi បានអះអាងជំហររបស់ខ្លួននៅលើទីផ្សារក្នុងខេត្ត ហើយបានទៅដល់ខេត្តជិតខាងដូចជា៖ Bac Ninh, Lang Son, Quang Ninh, Thai Nguyen ... (រូបភាព៖ VOV) Từ khóa: VOV VOVworld ភូមិប្រកបមុខរបរជាងឈើ Bai Oi ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm