ចាប់តាំងពីដើមខែធ្នូ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលាននិងវិថីធំៗជាច្រើននៅ ទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចែងចិញ្ចាចដើម្បីស្វាគមន៍បុណ្យណូអែល។ ការតុបតែងស្វាគមន៍បុណ្យណូអែលតាមរចនាបទទំនើប ជាមួយនឹងរូបផ្កាយ បាល់ សត្វក្ដាន់រ៉េនឌារួមជាមួយប្រអប់អំណោយដ៏ភ្លឹបភ្លែតៗនៅក្លោងទ្វារមជ្ឈមណ្ឌលពាណិជ្ជកម្ម Trang Tien Plaza។ សណ្ឋាគារ Metropole ហាណូយ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតដោយដើមស្រល់ កម្រង ផ្កាណូអែល និងគំរូឆ្មាំទ្វារគួរឲ្យស្រឡាញ់មួយគូ។ បុណ្យណូអែលកំពុងខិតមកដល់ហើយ នេះក៏ជាពេលវេលាដ៏សមស្របសម្រាប់ មនុស្សជាច្រើនទៅទិញគ្រឿងតុបតែងលំអរ និងកាដូសម្រាប់សាច់ញាតិនិងមិត្តភក្តិ។ របារសូកូឡាម៉ាក Marou ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននៅទាំងក្នុង ស្រុកនិងបរទេស។ ជារៀងរាល់ឆ្នាំ នៅមុនបុណ្យណូអែល ទាំងខាងក្នុងនិងខាងក្រៅព្រះវិហារកាតូលិក ធំ (ខ័ណ្ឌ Hoan Kiem) សុទ្ធតែត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ច្រែងចិញ្ចាច។ ឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ហើយព្រះវិហារកំពុងតែបាន ជួសជុល ដូច្នេះភ្ញៀវទេសចរត្រឹមតែទស្សនាពីខាងក្រៅប៉ុណ្ណោះ។ រាល់ថ្ងៃនេះ វិថីជាច្រើនហាក់ដូចជាកំពុងត្រូវបាន “ផ្លាស់ប្ដូរសម្លៀកបំពាក់” ដោយពណ៌ដ៏រស់រវើកនៃគ្រឿងតុបតែងណូអែលជាច្រើនរាប់មិនអស់។ ដើមស្រល់តូចៗមានតម្លៃចន្លោះពី២០ដល់៥០ម៉ឺនដុងក្នុងមួយដើម។ ទំនិញនេះ ត្រូវបានពេញនិយមយ៉ាងខ្លាំង ដោយសារតែមានតម្លៃសមរម្យសម្រាប់តុបតែង កន្លែងតូចៗ។ ឆ្នាំនេះ ដោយសារជម្ងឺរាតត្បាតកូវីដ-១៩ កម្លាំងទិញក៏បានថយចុះជាច្រើនបើ ធៀបនឹងឆ្នាំមុនៗ។ កម្លាំងសមត្ថកិច្ចក៏បានបង្កើនការត្រួតពិនិត្យ ឃ្លាំមើលការលក់ដូរ នៅតាមហាងនានា ខណៈពេលដែលជម្ងឺរាតត្បាតនៅតែមិនទាន់ត្រូវបានគ្រប់គ្រង យ៉ាងពេញលេញនៅឡើយ ហើយជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើនផងដែរ៕ Từ khóa: VOV VOVworld បុណ្យណូអែល ទីក្រុងហាណូយ តុបតែង ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm