យោងតាមការរំពឹងទុករបស់គណៈចាត់តាំងថា ក្នុងឆ្នាំនេះមានមនុស្សពី៧ដល់ ៨លាននាក់នៅក្នុងនិងក្រៅប្រទេសមកចូលរួមពិធីបុណ្យ។
|
ឆ្នាំនេះមានខេត្តចំនួន៤គឺខេត្ត Thai Nguyen ខេត្ត Quang Nam ខេត្ត Kien Giang និងខេត្ត Binh Duong រួមជាមួយខេត្ត Phu Tho ចូលរួមរៀបចំពិធីបុណ្យ។គ្រឿងសែនរួមមានចំណីអាហារដ៏ពិសេសនៃតំបន់នីមួយៗដូចជានំអន្សម នំ day និងបាយដំណើបចម្រុះពណ៌។ (រូបថត៖ TTXVN)
|
បណ្ដាសំណង់ ប្រាសាទ វិហារ និងវត្តនៅតំបន់ភ្នំ Nghia Linh ត្រូវបានខេត្ត Phu Tho ជួសជុលមុននឹងពិធីបុណ្យប្រារព្ធឡើង១២ថ្ងៃ។
|
ជំនឿសែនខួបស្ដេច Hung ចាប់ផ្ដើមពីរជ្ជកាលបណ្ដាស្ដេច Hung ដោយឈរ លើជំនឿជាក់ថា ប្រជាជាតិទាំងមូលមានប្រភពដើមដូចគ្នា គឺកូនៗរបស់ទេវតា ព្រមទាំងបង្ហាញនូវស្មារតី “ផឹកទឹកនឹកដល់ប្រភពដើម” និងផែនមហាសាមគ្គីជាតិ ទាំងមូល។
|
Van Lang ជារដ្ឋដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម ក្រោម រជ្ជកាលរបស់ស្ដេច Hung ចំនួន១៨ជំនាន់។ ស្ដេច Hung បានបង្រៀនប្រជាជន ឲ្យចេះដាំស្រូកទឹកហើយជ្រើសរើសភ្នំ Nghia Linh ដែលជាភ្នំខ្ពង់បំផុតនៅតំបន់ ដើម្បី អនុវត្តន៍ពិធីសារនានាតាមជំនឿរបស់ប្រជាកសិករដូចជា សែនព្រេនព្រះស្រូវ ព្រះអាទិត្យ ដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល ដំណាំដាំដុះរីកលូត លាស់។
|
ដើម្បីរំលឹកខួបគុណូបការៈដ៏ធំធេងរបស់ស្ដេច Hung ប្រជាជនបានកសាង វិហារដើម្បីធ្វើសក្ការៈបូជានៅភ្នំ Nghia Linh ហើយជ្រើសរើសថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំជាថ្ងៃសែនខួនដូនតា។ជំនឿសែនខួបស្ដេច Hung ត្រូវ បានថែរក្សាពីជំនាន់មួយទៅជំនាន់មួយ ហើយបានរីករាលក្នុងទូទាំងប្រទេសនិង នៅឯបរទេសទៀតផង។
|
កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយ១០០% ដើម្បីជួយឧបត្ថម្ភប្រជាជន ចូលរួមពិធីបុណ្យ។
|
ក្នុងក្របខ័ណ្ឌពិធីបុណ្យ ក៏មានសកម្មភាពវប្បធម៌ សិល្បៈ កីឡាដ៏សម្បូរបែប។
|
ក្រុមនិស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅមហាវិទ្យាល័យ Hung Vuong ចូលរួមកម្មវិធីប្រាស្រ័យសិល្បៈ។
|
ប្អូនៗកុមារក៏ចូលរួមសម្ដែងសិល្បៈផងដែរ។
|
មជ្ឈមណ្ឌលជូនព័ត៌មានទេសចរណ៍។
|
ពិព័រណ៍រូបថតស្ដីពីភាពស្រស់ស្អាតនៃខេត្ត Phu Tho។
|
នាឆ្នាំនេះគណៈចាត់តាំងបានដាក់បង្ហាញវត្ថុដែលពាក់ព័ន្ធនឹងជំនឿសែន ខួបស្ដេច Hung និងរជ្ជកាលស្ដេច Hung នៅសារមន្ទីរស្ដេច Hung។
|
ស្គរសំរិទ្ធបានតាំងបង្ហាញនៅក្នុងសារមន្ទីរ។
|