បុណ្យណូអែលមកដល់ បណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនៅទីក្រុងហាណូយពោរពេញទៅដោយពណ៌ចម្រុះ ភ្លឺស្វាង និងត្រូវបានតុបតែងលំអគ៏ឲ្យទាក់ទាញភ្ញៀវពីគ្រប់ទិសទី។ រូបថត៖ ទិដ្ឋភាពនៃកន្លែងតាំងបង្ហាញបុណ្យណូអែលនៅ Vincom Royal City នៅពេលយប់ ភ្លើងលំអរចម្រុះពណ៌ពីដើមឈើណូអែលធ្វើឱ្យទេសភាពទីក្រុងហាណូយស្រស់ស្អាត។ រូបថត៖ ការតុបតែងនៅខាងក្រៅមជ្ឈមណ្ឌលផ្សារទំនើប Vincom Center ផ្លូវ Tran Duy Hung ។ ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសកុមារាកុមារីចង់ថតរូបនៅក្បែរគំរូតុបតែងបុណ្យណូអែលនៅតាមដងផ្លូវធំៗ។ ភោជនីយដ្ឋានក៏បានអនុវត្តកម្មវិធីលើកទឹកចិត្ត និងផ្សព្វផ្សាយជាច្រើនដើម្បីបម្រើអតិថិជនក្នុងឱកាសនេះ។ សណ្ឋាគារធំៗមួយចំនួននឹងអញ្ជើញក្រុមចម្រៀងដើម្បីសំដែងការច្រៀងបទចម្រៀងគ្រីស្ទសាសនាដើម្បីបម្រើភ្ញៀវទេសចរ។ ក្នុងឱកាសនេះព្រះវិហារក៏រៀបចំនិងតុបតែងដើម្បីស្វាគមន៍បុណ្យណូអែលផងដែរ។ គំរូគុហាភ្នំ Bethlehem (ដែលជាកន្លែងព្រះយេស៊ូវគ្រីស្ទបានប្រសូត្រ) ត្រូវបានរៀបចំឡើងនៅព្រះវិហារ Cua Bac នៅចំកណ្តាលរដ្ឋធានីហាណូយ។ ទេសភាពភ្លឺស្វាងពោរពេញទៅដោយពណ៌ចម្រុះនៅព្រះវិហារធំហាណូយ។ ក្នុងឱកាសនេះ ព្រះវិហារនានាក៏បើកឲ្យភ្ញៀវទេសចរមកទស្សនាស្វែងយល់ពីបុណ្យណូអែលផងដែរ។ តាំងពីដើមខែ ផ្លូវបុរាណនានានៅទីក្រុងហាណូយ ជាពិសេសផ្លូវ Hang Ma គឺពោរពេញទៅដោយវត្ថុតុបតែងសម្រាប់បុណ្យណូអែលនាពេលខាងមុខ។ ភ្ញៀវទេសចរបរទេសដែលមកទស្សនាផ្លូវ Hang Ma នៅពេលនេះនឹងមានអារម្មណ៍យ៉ាងនូវបរយាកាសបុណ្យណូអែលដែលរំកិលខិតជិតមកដល់ហើយ។ យុវជនវ័យក្មេងជាមួនឹងសំលៀកបំពាក់លោកសាន់តាក្លូស (Santa Claus) ជូនកាដូនៅតាមផ្លូវធ្វើឱ្យបរិយាកាសបុណ្យណូអែលនៅតាមផ្លូវកាន់តែរស់រវើកនិងផុសផុលផងដែរ៕ Từ khóa: VOV VOVworld បរិយាកាស ទទួលស្វាគមន៍ បុណ្យណូអែល ទីក្រុងហាណូយ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm