Sa Pa មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងអស្ចារ្យប៉ុណ្ណោះទេតែ ថែមទាំងវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិដើមផងដែរ។ បទពិសោធន៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរបរទេសពេលមកទីនេះគឺការឡើងលើកំពូល Fansipan ថតរូបជាមួយវាលស្រែកាំជណ្តើររឬស្នាក់នៅ Homestay ជាមួយជនជាតិដើម។
|
កំពូល Fansipan - ដំបូលឥណ្ឌូចិនដ៏អស្ចារ្យ (រូបថត៖ ngoisao.net) |
|
រដូវមាសបានមកដល់វាលស្រែកាំជណ្តើរ (រូបថតៈ Kinhtedothi.vn) |
៣. ទីក្រុងហាណូយ
សម្លេងរោទិ៍ម៉ូតូ ប្រជាជន ប្រវត្តិសាស្រ្ត អាហារ ... បានបង្កើតឡើងក្រុងហាណូយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ភ្ញៀវបរទេសគ្រប់រូប។
|
ប៉ុស្តិ៍ Hang Dau បានឃើញពីខាងលើ (រូបថត៖ qdnd.vn) |
|
មេចុងភៅជនជាតិអាមេរិកដ៏ល្បីល្បាញ លោក Anthony Bourdain បានកោតសរសើរខណៈពេលកំពុងបរិភោគនំបញ្ចាំនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ (រូបថត៖ afamily.vn) |
៤. នីញប៊ិញ (Ninh Binh)
Ninh Binh ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនៅទីនេះមានទាំងបេតិកភណ្ឌធម្មជាតិនិងវប្បធម៌ដូចជាតំបន់អេកូទេសចរណ៍ Trang An, Tam Coc-Bich Dong, ល្អាង Mua, ព្រៃ Cuc Phuong, វត្ត Bai Dinh និងរដ្ឋធានីបុរាណ Hoa Lu ជាដើម។ Ninh Binh ត្រូវបានប្រដូចទៅនឹង Ha Long នៅលើដីគោកនៃប្រទេសវៀតណាមអញ្ជឹង។
|
កំពង់ផែ Trang An ជាកន្លែងដែលចាប់ផ្តើមការធ្វើដំណើរដើម្បីស្វែងរកទេសភាពដ៏ស្រស់ស្អាត (រូបថត៖ Vietsensetravel.com) |
|
ពណ៌លឿង Tam Coc (រូបថតៈ Dao Minh Tien/sodulich.hanoi.gov.vn) |
៥- គុហាសុនដុង (Son Doong-Quang Binh)
មានកម្ពស់ខ្ពស់ល្មមអាចផ្ទុកអាគារកម្ពស់ ៤០ ជាន់ គុហា Son Doong គឺមានបណ្តោយសម្រាប់ផ្ទុកយន្តហោះប៊ូអ៊ីង ៧៤៧ ហោះហើរឆ្លងកាត់បាន។ គុហានេះត្រូវបានគេរកឃើញនៅឆ្នាំ ២០០៩ ស្ថិតនៅក្នុងឧទ្យានជាតិ Phong Nha-Ke Bang ក្នុងខេត្ត Quang Binh។ Son Doong បច្ចុប្បន្នជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោកដែលមានទំហំធំសម្បើម ខណៈផ្ទៃខាងក្នុងស្រស់ស្អាតគួរឱ្យចង់គយគន់។
|
កាំរស្មីព្រះអាទិត្យឆ្លងកាត់តាមមាត់ Ho Sut ១ ហើយបញ្ចាំងពន្លឺលើវង់ដាយណូស័រ (រូបថត៖ oxalisadventure.com) |
|
ផ្កាថ្មលើដងគុហាដ៏ធំតាមផ្លូវ Ho Sut ២ ដល់ជញ្ជាំងវៀតណាម (រូបថត៖ oxalisadventure.com) |
៦. Hue
Hue គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងនានាដែលជាប់ទាក់ទងនឹងប្រវតិ្តសាស្រ្តរបស់ប្រទេសវៀតណាម ដោយមានបេតិកភណ្ឌពីរាជវង្ស Nguyen នៅសតវត្សរ៍ទី ១៩។ ប្រជុំបេតិកភណ្ឌទីក្រុងបុរាណ Hue ធ្លាប់បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ។ ហើយសម្រាប់ភ្ញៀវទេសចរ នេះគឺជាកន្លែងមិនអាចរំលងបានក្នុងដំណើរស្វែងរកប្រទេសវៀតណាម។
|
ជ្រុងមួយនៃរដ្ឋធានីបុរាណ Hue ដែលមើលឃើញពីខាងលើ (រូបថតៈ Le Hieu/zingnews.vn) |
|
ស្ពាន Trang Tien ឆ្លងកាត់ទន្លេ Huong (រូបថត៖ Duy Sinh/zingnews.vn) |
៧. Da Nang
ទីក្រុង Da Nang គឺជាទីក្រុងដែលមានភាពស្វាហាប់បំផុតនៅក្នុងប្រទេសវៀតណាម ដែលមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនដូចជា៖ ឆ្នេរ My Khe - ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតទាំង ៦ នៅលើភពផែនដី (ដោយទស្សនាវដ្តី Forbes បោះឆ្នោត); តំបន់ទេសចរណ៍ Ba Na Hill ដែលមានសកម្មភាពកម្សាន្តជាច្រើន Son Son ឧបទ្វីប, ភ្នំថ្មម៉ាប, ទន្លេហាន, ស្ពាននាគ ...
|
ឆ្នេរ My Khe, Da Nang (រូបថត៖ danangaz.com) |
|
ទិដ្ឋភាព Da Nang មើលពីខាងលើ (រូបថត៖ danangfantasticity.com) |
៨. Hoi An
Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ១៩៩៩។ នេះត្រូវបានជ្រើសរើសជាទីក្រុងទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅអាស៊ី (ដោយទស្សនាវដ្តី Smart Travel Asia ជ្រើសរើស)។ លក្ខណៈស្រស់បំព្រង ភាពសុខសាន្តត្រាននិងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរបស់ Hoi An គឺជាអ្វីដែលទាក់ទាញភ្ញៀវទេសចរណ៍។
|
ទីក្រុងបុរាណ Hoi An ដែលមានផ្ទះប្រក់ក្បឿង (រូបថតៈ Vo Rin/VnExpress) |
|
Hoi An នាពេលរាត្រី (រូបថត៖ austinvietmartyrs.org) |
៩. ទីក្រុងហូជីមិញ
ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ធំបំផុតពីរនៅក្នុងប្រទេស។ កន្លែងនេះគឺជាទិសដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ននេះ ជាមួយនឹងការទាក់ទាញដូចជាវិហារ Notre Dame ការិយាល័យប្រៃសណីយ៍ក្រុង វិមានឯករាជ្យ សារមន្ទីរ ផ្សារ Ben Thanh ... និងវប្បធម៌ធ្វើម្ហូបដ៏សម្បូរបែប។
|
វិហារ Notre Dame (រូបថត៖ VOV) |
|
វិមានឯករាជ្យស្ថិតនៅចន្លោះជួរភ្នំបៃតងព័ទ្ធជុំវិញដោយអាគារខ្ពស់ៗ (រូបថត៖ Vietnamnet.vn) |