យោងតាមមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍ វៀតណាម) រមណីយដ្ឋាន Mu Cang Chai (ខេត្ត Yen Bai) និងឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ទើបតែត្រូវបានទស្សនាវដ្ដីទេសចរណ៍អន្តរជាតិ Condé Nast Traveler បោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចំនួនពីរក្នុងចំណោមគោល ដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតនៃពិភពលោក។ បញ្ជីនេះមានរមណីយដ្ឋានល្បីៗចំនួន ៤០ កន្លែង ជុំវិញពិភពលោក ដែលជ្រើស រើសដោយទស្សនាវដ្ដីទេសចរណ៍ Condé Nast Traveler ដោយផ្អែកលើទេសភាពដ៏ ស្រស់បំព្រងនៃគោលដៅទាំងនេះ។ Mu Cang Chai ត្រូវបានគេស្គាល់ដល់ជាកន្លែងដែលមានវាលស្រែកាំជណ្ដើរដ៏ស្រស់ត្រកាល។ (រូបថត៖ Vietnamnet) ទួលភ្នំ ស្ពុកបាយដំណើប (ឃុំ La Pan Tan) ជាទីកន្លែងដ៏ល្បីល្បាញបំផុតនៅ Mu Cang Chai។ (រូបថត៖ FB Le Viet Khanh) Mu Cang Chai ល្បីឈ្មោះដោយរូបថតគួរឱ្យចាប់អារម្មណ៍ដែលបានបង្ហោះលើបណ្ដាញសង្គម។ (រូបថត៖ The 6 Studio) យៈពេលចន្លោះពីខែកញ្ញាដល់ខែតុលា ក៏ជាពេលវេលាដែល វាលស្រែកាំ ជណ្ដើរទាំងអស់នៅ Mu Cang Chai ចាប់ផ្តើមប្រែខ្លួនក្លាយទៅពណ៌មាស នៃរដូវស្រូវទុំ។ (រូបថត៖ vietnamtourism.gov.vn) មិនត្រឹមតែទាក់ទាញមនុស្សដោយរដូវស្រូវទុំពណ៌មាសដ៏គួរឲ្យទាក់ភ្នែក ប៉ុណ្ណោះទេ Mu Cang Chai ក៏មានភាពទាក់ទាញដោយទេសភាពដ៏រ៉ូម៉ែនទិកនៃរដូវទឹកឡើង (ចាប់ពីខែឧសភាដល់ខែមិថុនា)។ (រូបថត៖ baotainguyenmoitruong.vn) ក្រៅពីវាលស្រែកាំជណ្ដើរដ៏គួរឱ្យចាប់អារម្មណ៍ Mu Cang Chai ក៏ទាក់ទាញ ភ្ញៀវទេសចរដោយពណ៌ក្រហមក្រសនៃផ្កា to day នៅពេលរីកស្គុះស្គាយ (ប្រហែលចុងខែធ្នូ) ។ (រូបថត៖ toquoc.vn) ចំណែកឯឈូងសមុទ្រ Ha Long ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) បោះឆ្នោតជ្រើសរើស ជាទីកន្លែងមួយក្នុង ចំណោមទីកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ (រូបថត៖ vietnamtourism.gov.vn) ឈូងសមុទ្រ Ha Long ត្រូវបានប្រៀបប្រដូចជាស្នាដៃសិល្បៈដ៏ប្រណិតនៃ ធម្មជាតិ។ (រូបថត៖ Shutterstock / Andy Tran) ឈូងសមុទ្រ Ha Long មានកោះទាំងធំនិងតូចរាប់ពាន់ ជាមួយនឹងទេសភាពដ៏ ស្រស់បំព្រង ទឹកពណ៌ខៀវបរិសុទ្ធដូចត្បូងថ្ម និងសណ្ឋានដីថ្មកំបោរគួរឲ្យចាប់ អារម្មណ៍។ (រូបថត៖ Pham Huy Trung) បច្ចុប្បន្ននេះ ឈូងសមុទ្រ Ha Long ក៏មានផលិតផលទេសចរណ៍គួរឱ្យចាប់ អារម្មណ៍ជាច្រើន ដែលជួយសម្រួលដល់ភ្ញៀវទេសចរ ក្នុងការគយគន់ឈូងសមុទ្រ Ha Long ពីខាងលើដោយឧទ្ធម្ភាគចក្រ និងយន្តហោះសមុទ្រ។ (រូបថត៖ dulichhalong.com.vn) ដើម្បីមើលឃើញឲ្យកាន់តែច្បាស់ ភ្ញៀវទេសចរជាច្រើនជ្រើសរើសចាកចេញ ពីនាវាធំ ជិះទូកឬស្សីចែវដោយអ្នកស្រុកទៅទស្សនារូងភ្នំនិងស្វែងយល់ពីប្រព័ន្ធរុក្ខជាតិ ពិសេសនៅលើឈូងសមុទ្រ... (រូបភាព៖ Truong Giang/VOV) ការទស្សនាទេសភាពថ្ងៃអស្តង្គត គឺជាបទពិសោធន៍ដែលអ្នកមិនគួររំលង ប្រសិនបើមានឱកាសមក ដល់ Ha Long នៅពេលរដូវស្លឹកឈើជ្រុះ។ (រូបថត៖ Truong Giang/VOV) Từ khóa: VOV VOVworld Mu Cang Chai វាលស្រែកាំជណ្ដើរ វៀតណាម ឈូងសមុទ្រ Ha Long គោលដៅទេសចរណ៍ ស្រស់បំព្រង ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm