យោងតាមរបាយការណ៍ពីឧបករណ៍វិភាគទិន្នន័យទេសចរណ៍ Google Destination Insights ការស្វែងរករបស់ភ្ញៀវអន្តរជាតិអំពីអាកាសចរណ៍និងគោលដៅ ទេសចរណ៍នៅវៀតណាម បានកើនឡើងខ្ពស់បំផុតលើទូទាំងពិភពលោក។ ប្រទេសទាំង១០ដែលមានការស្វែងរកកើនឡើងខ្ពស់បំផុតលើពិភពលោក។ (រូបថត៖ Google Destination Insights) ចាប់ពីដើមឆ្នាំ២០២២មកដល់បច្ចុប្បន្ន ការស្វែងរកអន្តរជាតិអំពីជើងហោះហើរមកដល់វៀត ណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ គិតត្រឹមដើមខែកុម្ភៈឆ្នាំ២០២២បានកើនឡើង៤២៥% ហើយរហូតដល់ពាក់កណ្ដាលខែកុម្ភៈបានហក់ឡើងដល់ទៅ៦៥៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ យោងតាម Google Destination Insights ថា អាមេរិក អូស្ត្រាលី រុស្ស៊ី បារាំង សិង្ហបុរី ឥណ្ឌា ជប៉ុន អាល្លឺម៉ង់ អង់គ្លេសនិងកាណាដា ជាប្រទេសចំនួន១០ដែលស្វែងរកព័ត៌មានពាក់ព័ន្ធដល់ទេសចរណ៍វៀតណាមយ៉ាងច្រើនបំផុត។ ក្រៅពីនោះ Google Destination Insights ក៏បានចង្អុលបង្ហាញគោលដៅទាំង១០នៅវៀតណាមដែលត្រូវបានស្វែងរកច្រើនបំផុតដូចតទៅ៖ ១. ទីក្រុងហូជីមិញ ព្រះវិហារ Notre Dame ទីក្រុងហូជីមិញ។ (រូបថត៖ VOV) មាត់ទន្លេ Sai Gon មើលពី Thu Thiem។ (រូបថត៖ VOV) ២. Da Lat Da Lat ត្រូវបានប្រសិទ្ធនាមថា “ទីក្រុងអ័ព្ទ”។ (រូបថត៖ Quy Sai Gon) ស្ថានីយ៍រថភ្លើង Da Lat ដែលជាស្ថានីយ៍ដ៏ស្អាតបំផុតនៅឥណ្ឌូចិន។ (រូបថត៖ VOV) ៣. Phu Quoc ភ្ញៀវទេសចរមុជទឹកសមុទ្រទស្សនាផ្កាថ្មនៅកោះ Phu Quoc។ (រូបថត៖ toquoc.vn) Phu Quoc - ត្រូវបានប្រសិទ្ធនាមថា កោះពេជ្រ - ល្បីឈ្មោះជាមួយនឹងទេសភាពធម្ម ជាតិដ៏ស្រស់បំព្រងហើយមនុស្សរួសរាយរាក់ទាក់។ (រូបថត៖ VOV) ៤. Vung Tau ឆ្នេរសមុទ្រ Thuy Van ស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Vung Tau។ (រូបថត៖ Zingnews) ទេសភាពវិមានស មើលពីភ្នំធំ។ (រូបថត៖ Vnexpress)។ ៥. Nha Trang ទស្សនីយភាពនៅភាគខាងត្បូងទីក្រុង Nha Trang។ (រូបថត៖ VOV) ឈូងសមុទ្រ Nha Trang និងកោះ Hon Tre មើលពីមណ្ឌលទីក្រុង។ (រូបថត៖ VOV) ៦. ហាណូយ មណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam ជាគោលដៅទេសចរណ៍មួយដែល ភ្ញៀវមិនអាចរំលងបាននៅពេលមកដល់ទីក្រុងហាណូយម្ដងៗ។ (រូបថត៖ danviet.vn) ជ្រុងមួយនៃខ័ណ្ឌ Tay Ho។ (រូបថត៖ VOV) ៧. Phan Thiet ទួលខ្សាច់។ (រូបថត៖ Vnexpress) កេរ្តិ៍ដំណែលប្រាង្គប្រាសាទ ចាម Po Sah Inu ស្ថិតនៅលើទួល Ba Nai ទីក្រុង Phan Thiet។ (រូបថត៖ Vnexpress) ៨. Da Nang ទេសភាពទីក្រុង Da Nang ដ៏ភ្លឺចិញ្ចែងចិញ្ចាចនៅពេលយប់។ (រូបថត៖ Vnexpress) ស្ពានមាសក្នុងពន្លឺព្រះអាទិត្យពេលអរុណរះ។ (រូបថត៖ toquoc.vn) ៩. Hoi An ទីក្រុងបុរាណ Hoi An មើលពីលើ។ (រូបថត៖ VOV) ថ្ងៃមួយដ៏សែនសុខសាន្តនៅតាមច្រកល្ហក។ (រូបថត៖ VOV) ១០. Quy Nhon ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Quy Nhon បានក្លាយជាគោលដៅថ្មីរបស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ (រូបថត៖ Alex Pham) ដោយមានប្រសិទ្ធនាមថា “Jeju របស់វៀតណាម” តំបន់ Eo Gio មានទេសភាព រហោស្ថាន ធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង។ (រូបថត៖ VOV) Từ khóa: VOV VOVworld Google គោលដៅទេសចរណ៍ ស្វែងរក វៀតណាម ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm