រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ទទួលជួបរដ្ឋលេខាធិការអេស្ប៉ាញ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ មេសា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Diego Martinez Belío រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការសកល របស់អេស្ប៉ាញដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមការពិគ្រោះ យោបល់នយោបាយវៀតណាម-អេស្ប៉ាញលើកទី៥។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ទទួលជួបរដ្ឋលេខាធិការអេស្ប៉ាញ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបលោក Diego Martinez Belío រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចការសកល របស់អេស្ប៉ាញ។ (រូបថត៖ baoquocte.vn)
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍លោករដ្ឋលេខាធិការ Diego Martinez Belío មកបំពេញទស្សនកិច្ចនៅវៀតណាម ចំពេលដែល ប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតក្របខ័ណ្ឌ “ភាពជាដៃគូយុទ្ធសាស្ត្រ ឆ្ពោះទៅអនាគត” (២០០៩ - ២០២៤); ស្នើឱ្យភាគីទាំងពីរបង្កើនសកម្មភាពផ្លាស់ប្តូរ គណៈប្រតិភូ និងជំនួបប្រាស្រ័យជាន់ខ្ពស់; រក្សាជាប្រចាំនូវយន្តការពិគ្រោះយោបល់ នយោបាយកម្រិតអនុរដ្ឋមន្ត្រីការបរទេស; សម្របសម្រួលពិនិត្យ និងលើកកម្រិតអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ និងកម្មវិធីសកម្មភាព រួមរវាងរដ្ឋាភិបាលទាំងពីរ។
ទាក់ទិននឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ លោករដ្ឋមន្ត្រីបានស្នើឱ្យភាគី ទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU -វៀតណាម (EVFTA) ឆាប់បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី ៤ ពាន់លានដុល្លារអាមេរិក ឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក; ស្នើឲ្យអេស្ប៉ាញជំរុញឱ្យបណ្តាប្រទេសសហ ភាពអឺរ៉ុបដែលនៅសេសសល់ឱ្យឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) គាំទ្រគណៈកម្មាធិការអឺរ៉ុបក្នុងការដកកាតលឿង IUU សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះ។
ចែករំលែកជាមួយសំណើរបស់រដ្ឋមន្ត្រី Bui Thanh Son លោករដ្ឋលេខាធិការ Diego Martinez Belío បានអះអាងថា អេស្ប៉ាញមានបំណងចង់ពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងវប្បធម៌ កីឡា ទេសចរណ៍ ថាមពលកកើតឡើងវិញ និងអប់រំ៕

ប្រតិកម្មទៅវិញ