សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ ប្រទេសចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាមជាមួយនឹងចំណូលប៉ាន់ស្មានចំនួន ៤១,៦ ពាន់លានដុល្លារ។ ជាក់ស្តែង ការនាំចេញរបស់ប្រទេសនេះក្នុងខែមេសា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជិត ៣១ ពាន់លានដុល្លារ កើនឡើង ១០,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញទំនិញត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ ១២៣,៦៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ជាមួយនឹងចំណូលប៉ាន់ស្មាន ៣៤,១ ពាន់លានដុល្លារ។ បន្ទាប់គឺប្រទេសចិន ដែលមានទំហំទឹកប្រាក់នាំចេញដល់១៨ពាន់លានដុល្លារ និងសហភាពអឺរ៉ុប (EU) មាន១៦,៤ពាន់លានដុល្លារ៕