កាណាល់ផ្សាយជាភាសាបរទេស

                                           ឧទ្ទេសនាមរួម

        កាណាល់ផ្សាយជាភាសាបរទេស (VOV5) នៃវិទ្យុសម្លេងវៀតណាមជា
កាណាល់សំរាប់ជនវៀតណាម និងជនបរទេសនៅ បណ្ដាប្រទេសលើសកល
លោកត្រូវបានផ្សាយតាមកំពស់រលកធាតុអាកាសខ្លីនិងតាមកំពស់រលកធាតុ
អាកាសមធ្យមដោយកម្មវិធីផ្សាយសំលេងជាភាសាបរទេសចំនួន១២រួមមាន 
អង់គ្លេស បារាំង អាល្លឺម៉ង ជប៉ុន រុស្ស៊ី ប៉េកាំង ថៃ ឡាវ កម្ពុជា ឥណ្ឌូនេស៊ី 
អេស្បាញ់ និងភាសាវៀតណាមសំរាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅ
ឆ្ងាយពីមាតុប្រទេស។

        VOV5 នៅបានផ្សាយតាមកំពស់រលកធាតុអាកាស FM នៅទីក្រុងហាណូយ
Quang Ninh ទីក្រុងហូជីមិញនិងបណ្ដាដំបន់ជុំវិញដោយកម្មវិធីផ្សាយជាភាសាបរ
ទេសចំនួន១២ដូចពោលខាងលើសំរាប់សហគមន៍ជនបរទេសដែលកំពុងរស់នៅ
ធ្វើការនៅវៀតណាមនិងជនវៀតណាមចេះភាសាបរទេស។ ៥ថ្ងៃក្រោយពីលោក
ប្រធានហូជីមិញថ្លែងសេចក្តីថ្លែងការណ៍ឯករាជ្យបង្កើតសាធារណះរដ្ឋប្រជាធិប
តេយ្យវៀតណាម-សព្វថ្ងៃជាប្រទេសសាធារណះរដ្ឋសង្គមនិយមវៀតណាមកម្មវិធីដំ
បូងនៃកាណាល់ VOV5 ត្រូវបានផ្សាយនាថ្ងៃទី៧កញ្ញឆ្នាំ១៩៤៥ ដោយភាសា 
បារាំង អង់គ្លេស ភាសា Quang Tung។ ក្រោយនោះកម្មវិធីផ្សាយជាភាសា

ប៉េកាំង ភាសាអន្តរជាតិ (Esperanto) និងភាសាឡាវបានចាប់បដិសន្ធិ។ ក្នុងអំឡុង
ដំណាក់កាលតស៊ូប្រឆាំងអាណានិគមនិយមបារាំង (ពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥៤) 
វិទ្យុសម្លេងវៀតណាមនៅផ្សាយបណ្ដាកម្មវិធីកិច្ចការបរទេសពោលខាងលើ លើក 
លែងតែភាសាអន្តរជាតិ (Esperanto)។ ក្នុងអំឡុងការតស៊ូប្រឆាំងចក្រពទ្ទអាមេរិក 
(ពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៥) VOV5 បានផ្សាយបន្ថែមបណ្ដាកម្មវិធីជាភាសា ថៃ 
ជប៉ុន ឥណ្ឌូនេស៊ី ខ្មែរ អេស្បាញ់ រុស្ស៊ី និងកូរ៉េ។ កម្មវិធីផ្សាយជាភាសាវៀត
ណាមសំរាប់ប្រជាជនវៀតណាមនៅឯបរទេសបានចាប់បដិសន្ធិនាថ្ងៃទី១៦សីហា
ឆ្នាំ១៩៨១ និងថ្ងៃទី១មិនាឆ្នាំ២០០៦ កាណាល់ផ្សាយជាភាសាបរទេសបានផ្សាយ
កម្មវិធីជាភាសាអាល្លឺម៉ងជាផ្លូវការ។

កាណាល់ផ្សាយជាភាសាអង់គ្លេស២៤/៧ ជាកាណាល់ផ្សាយជាភាសាអង់គ្លេសជាបន្តបន្ទាប់ដើមដំបូងនៅវៀតណាម ឆ្ពោះទៅមិត្តអ្នកស្ដាប់ចេះភាសាអង់គ្លេសនៅក្នុងនិងក្រៅប្រទេស។ កាណាល់ផ្សាយជាភាសាអង់គ្លេស២៤/៧ ត្រូវបានផ្សាយលើរលកធាតុអាកាស១០៤ MHZ នៅទីក្រុងហាណូយនិងលើគេហទំព័រ http://vov.vn និង  http://vovworld.vn។កាណាល់ផ្សាយជាភាសាអង់គ្លេស២៤/៧ ផ្សាយពីម៉ោង៦ដល់ម៉ោង២៤ ដោយមានព័ត៌មានស្ដីអំពីបុព្វហេតុផ្លាស់ប្តូរថ្មី គោលនយោបាយច្បាប់របស់រដ្ឋវៀតណាម នាំមកនូវទស្សនះថ្មីទៅលើវិស័យ៖នយោបាយសេដ្ឋកិច្ច សង្គមកិច្ច កីឡា មនុស្សនិងទឹកដីវៀតណាម។កាណាល់ផ្សាយជាភាសាអង់គ្លេស២៤/៧ ក៏ផ្តល់ព័ត៌មានជាច្រើនអំពីនយោបាយ សេដ្ឋកិច្ច សង្គម ជាច្រើនលើពិភពលោកសំរាប់មិត្តអ្នកស្ដាប់ទៀតផង។ 

        នាឆ្នាំ១៩៩៨ កម្មវិធីផ្សាយតាមកំពស់រលកធាតុអាកាស FM សំរាប់ជន
បរទេសដែលរស់នៅនិងធ្វើការនៅវៀតណាមបានចាប់បដិសន្ធិ។ នាបច្ចុប្បន្ន

កម្មវិធីផ្សាយជាភាសាបរទេសចំនួន១២នៃ VOV5 និងភាសាវៀតណាមសំរាប់ ជនវៀតណាមនៅនៅឯបរទេសត្រូវបានផ្សាយ បណ្ដាញ Internet នៅគេហទំព័រ http//vovworld.vn (ទំព័រព័ត៌មានអេលិចត្រូនិកជាភាសាបរទេស) ឬគេហទំព័រ

សំរាប់  Smartphone នៅអាស័យដ្ឋាន៖ m.vovworld.vnនិងនៅគេហទំព័រ

http//vov.vn (កាសែតអេលិចត្រូនិច របស់វិទ្យុសម្លេងវៀតណាម)។ ទំព័រព័ត៌មានអេលិចត្រូនិកជាភាសាបរទេស vovworld.vn ជាឯកសារជាលាយ

ល័ក្ខអក្សរបណ្ដាកម្មវិធីផ្សាយសម្លេងប្រចាំថ្ងៃដោយភាសាចំនួន១២៖ 
អង់គ្លេស បារាំង អាល្លឺម៉ង ជប៉ុន រុស្ស៊ី ប៉េកាំង ថៃ ឡាវ ខ្មែរ ឥណ្ឌូនេស៊ី 
អេស្បាញ់ វៀតណាម ផ្សាយបន្តផ្ទាល់បណ្ដាកម្មវិធីផ្សាយសម្លេងនិងព្យួរបណ្ដា
កម្មវិធីផ្សាយសម្លេងពោលខាងលើក្នុងរយៈពេល ៧ថ្ងៃ។ ទំព័រ web vovworld.vn 
បានបន្តពង្រីកតាមកំពស់រលកធាតុអាកាសកិច្ចការបរទេសរបស់វិទ្យុសម្លេង
វៀតណាមទៅដល់ដំបន់នានាលើពិភពលោកក៏រួមចំណែកបង្កើនការតភ្ជាប់រវាង
មិត្តអ្នកស្ដាប់និងអ្នកធ្វើកម្មវិធី៕