អ្នកដឹកនាំរឿង Tran Anh Hung ជាប្រធានគណៈវិនិច្ឆ័យនៃមហោស្រពភាពយន្តអន្តរជាតិសៀងហៃ ឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - គណៈកម្មាធិការរៀបចំមហោ ស្រពភាពយន្តអន្តរជាតិទីក្រុងសៀងហៃ ឆ្នាំ ២០២៤ នៅថ្ងៃទី ២៩ ខែមេសា  បានប្រកាសថា អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធរឿងជនជាតិបារាំង-វៀតណាម លោក Tran Anh Hung នឹងធ្វើជាប្រធានគណៈវិនិច្ឆ័យនៃមហោស្រពភាពយន្តដ៏មានកិត្យានុភាពឈានមុខតំបន់អាស៊ីនៅឆ្នាំនេះ។
អ្នកដឹកនាំរឿង Tran Anh Hung ជាប្រធានគណៈវិនិច្ឆ័យនៃមហោស្រពភាពយន្តអន្តរជាតិសៀងហៃ ឆ្នាំ ២០២៤ - ảnh 1អ្នកដឹកនាំរឿង Tran Anh Hung (រូបថត៖ AFP/TTXVN)

យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការរៀបចំមហោស្រពភាពយន្តអន្តរជាតិទីក្រុងសៀងហៃឆ្នាំ ២០២៤ អ្នកដឹកនាំរឿង Tran Anh Hung មានភាពល្បីល្បាញដោយសារសមត្ថភាពរបស់ខ្លួន ក្នុងការបញ្ចូលគ្នានូវលក្ខណៈនៃវប្បធម៌បូព៌ា និងលោកខាងលិចប្រកបដោយភាពទន់ភ្លន់ ស៊ីជម្រៅ និងមនោសញ្ចេតនា។

ផលិតករភាពយន្តលោក Tran Anh Hung បានធ្វើការភ្ញាក់ផ្អើលបន្ទាប់ពីខ្សែភាពយន្តរបស់លោក "ក្លិនផ្លែល្ហុងខ្ចី" បានឈ្នះពានរង្វាន់ "កាមេរ៉ាមាស" នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes (ប្រទេសបារាំង) ក្នុងឆ្នាំ ១៩៩៣។ ពីរឆ្នាំក្រោយមក អ្នកដឹកនាំរឿងវ័យក្មេងដ៏ប៉ិនប្រសប់រូបនេះបានបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយ ភាពយន្ត "ស៊ីក្លូ" - ឈ្នះពានរង្វាន់តោមាស នៅមហោស្រពភាពយន្ត Venice (ប្រទេសអ៊ីតាលី) ក្នុងឆ្នាំ ១៩៩៥។ ក្នុងឆ្នាំ 2010 ភាពយន្ត "ព្រៃ Nauy" របស់លោក Tran Anh Hung ក៏បានប្រកួតប្រជែងដណ្តើមពានរង្វាន់ជាច្រើន និងបានដាក់បញ្ចាំងនៅទូទាំងពិភពលោក ដោយទទួលបានការសរសើរយ៉ាងកក់ក្តៅពីអ្នករិះគន់ និងសាធារណជនដែលស្រឡាញ់សិល្បៈភាពយន្ត។ ថ្មីៗនេះ លោក Tran Anh Hung បានឈ្នះពានរង្វាន់ "អ្នកដឹកនាំឆ្នើម" នៅមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣។ មហោស្រពភាពយន្តអន្តរជាតិសៀងហៃលើកទី ២៦  នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ ខែមិថុនា៕

ប្រតិកម្មទៅវិញ