ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិជនជាតិ Dao ក្រហម នៅ ខេត្ត Lao Cai

Chia sẻ

(VOVWORLD) -  ក្រុមតន្រ្តីត្រែនិងស្គរ បានដើរតួយ៉ាងសំខាន់ក្នុងពិធីមង្គលការរបស់ប្រជាជនជនជាតិ Dao នៅឃុំ Ta Phin ស្រុក Sapa ខេត្ត Lao Cai។ សំឡេងលាន់លឺរំពងនៃស្គរនិងត្រែ បង្ហាញថ្ងៃពិធីមង្គលជ័យរបស់ម្ចាស់ផ្ទះ នៅថ្ងៃរៀបអាពាហ៍ពិពាហ៍។ យោងទៅតាមទំនៀមទម្លាប់របស់ប្រជាជនជនជាតិ Dao ក្រហម ពិធីប្រកុំវង់ត្រែនិងវាយស្គ ត្រូវបានអនុវត្តតែក្នុងឱកាសថ្ងៃមង្គលជ័យដូចជាពិធីមង្គលការអញ្ជឹង។ នៅក្នុងបរិយាកាសរវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនជនជាតិ Dao រួមជាមួយសំឡេងប្រគុំតន្ត្រីស្គរយ៉ាងអ៊ូអរនោះ ក្រុមគ្រួសារនិងភ្ញៀវទាំងអស់បានអបអរសាទរកូនក្រមុំនិងកូនកំលោះក្នុងថ្ងៃដ៏មហាសែនសប្បាយ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិជនជាតិ Dao ក្រហម នៅ ខេត្ត Lao Cai - ảnh 1 ក្រុមគ្រួសារកូនកំលោះកំពុងលែងត្រែនៅជុំវិញផ្ទះរបស់កូនក្រមុំ (រូបថតៈ giaoduc.net.vn)

អាពាហ៍ពិពាហ៍របស់ប្រជាជនជនជាតិ Dao ក្រហម រួមមានពិធីការជាច្រើន។ ពោល គឺ ចាប់ពីពេលដែលគូស្នេហ៍វ័យក្មេងស្រឡាញ់គ្នា រហូតដល់សម្រេចកសាងសុភមង្គលជាមួយគ្នា គ្រួសារទាំងពីរក៏បានជួបជុំគ្នាច្រើនដងដែរ។ នៅក្នុងឱកាសទាំងនេះ សម្លេងស្គរនិងត្រែ នឹងត្រូវបានស្តែងឡើង ដើម្បីបង្ហាញការគោរពដល់គ្រួសារទាំង ២ គឺត្រកូលទាំង ២ ជូនចំពោះគ្នាទៅវិញទៅមក។ យ៉ាងណាមិញ ក្នុងពិធីមង្គលការដ៏មហាសែនសប្បាយនេះ គឺមិនអាចខ្វះបានសំឡេងអ៊ឺងកងរីករាយនៃស្គរនិងត្រែនៅឡើយ។

នៅពេលដែលក្រុមគ្រួសារកូនកំលោះទទួលកូនក្រមុំមកផ្ទះខ្លួននោះ ប៉ន្តែ កូនក្រមុំនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងផ្ទះភ្លាមៗទេ ហើយនាងត្រូវរង់ចាំពេលវេលាល្អ សិន។ នាពេលនេះ ក្រុមស្គរពីរតំណាងឱ្យក្រុមគ្រួសារកំលោះ ក្រមុំទាំងពីរ សម្តែងការជម្រាបសួរគ្នាទៅវិញទៅមក រវាងគ្រួសារទាំងពីរ។ ពិធីនេះជាការទទួលស្គាល់នូវមនោសញ្ចេតនា ការស្រឡាញ់រាប់អាន និងការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារកូនកំលោះនិងក្រុមគ្រួសារកូនក្រមុំ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិជនជាតិ Dao ក្រហម នៅ ខេត្ត Lao Cai - ảnh 2អាហារ សមង្គលការរបស់ប្រជាជន Dao ក្រហម (រូបថតៈ giaoduc.net.vn)

ឆ្លងកាត់ពិធីមួយចំនួនមក ក្រុមស្គរនឹងហែហមកូនក្រមុំទៅកាន់បន្ទប់មួយដើម្បីរង់ចាំពេលវេលាល្អ ចូលសែនជីដូនជីតា។ លោក Ly Phu Chiu នៅភូមិ Ta Chai ឃុំ Ta Phin ស្រុក Sapa បានអោយដឹងថា៖ “នៅពេលដែលកូនក្រមុំមកដល់ទីធ្លាផ្ទះរបស់កូនកំលោះ ក្រុមស្គរមានភារកិច្ចផ្លុំត្រែ និងវាយស្គរ ដើម្បីបង្ហាញការស្វាគមន៍ចំពោះក្រុមគ្រួសាររបស់កូនក្រមុំ។ បន្ទាប់ពីពិធីទទួលស្វាគមន៍កូនក្រមុំចូលក្នុងផ្ទះកូនកំលោះមក  ក្រុមតន្ត្រីនឹងផ្លុំត្រែ វាយស្គដែលជាពិធី រក្សាកូនក្រមុំនិងក្រុមគ្រួសារកូនក្រមុំ កុំអាលទៅ ដោយស្នាក់នៅផ្ទះរបស់កូនកំលោះ ១យប់សិន ហើយពិសារអាហារមួយពេលសិនទើបអញ្ជើញត្រឡប់ទៅវិញ។  តាមប្រពៃណីរបស់ជនជាតិ Dao ក្រហម នៅពេលក្រុមគ្រួសាររបស់កូនក្រមុំ ត្រលប់ទៅផ្ទះវិញ គឺក្រុមគ្រួសារកូនកំលោះត្រូវប្រគល់អំណោយមួយចំនួនផងដែរ”។

យ៉ាងណាមិញ បន្ទាប់ពីបានពិសារអាហាររួច ដល់ម៉ោងទទួលកូនក្រមុំចូលក្នុងផ្ទះ។ នាពេលនេះ ក្រុមតន្ត្រីទាំងពីរ  នឹងរួមជាមួយម្ចាស់ផ្ទះសែនជីដូនជីតា  ហើយចាស់ទុំនៃក្រុមគ្រួសារទាំងពីរ នឹងពិភាក្សាគ្នា ដើម្បីទទួលកូនក្រមុំចូលក្នុងផ្ទះ។ ប្រសិនបើមានការឯកភាពគ្នា មេក្រុមទាំងពីរនឹងធ្វើពិធីប្រគល់ឆ័ត្រអោយគ្នាទៅវិញទៅមក ដូចជាបង្ហាញថា កូនក្រមុំត្រូវបានអនុញ្ញាតឱ្យចូលផ្ទះប្តីរបស់ខ្លួនហើយ។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនរួមជាតិជនជាតិ Dao ក្រហម នៅ ខេត្ត Lao Cai - ảnh 3 ក្រុមគ្រួសារកូនកំលោះទទួលកូនក្រមុំដល់ក្លោងទ្វារ

ក្រោយពេលបានសែនជីដូនជីតាមក កូនក្រមុំនិងកូនកំលោះក្លាយជាប្តីប្រពន្ធជាផ្លូវការ។ ពេលនោះ ក្រុមស្គរឈប់លេងភ្លេង ហើយឈរស្តាប់គ្រូសែនសូត្រមន្តទទួលស្វាគមន៍សមាជិកថ្មី។ ទាក់ទិននឹងអត្ថន័យនៃបទសូត្រមន្តនេះ គ្រូសែន Thieu Tien Tho នៅភូមិ Ta Chai ឃុំ Ta Phin ស្រុក Sa Pa ខេត្ត Lao Cai បានអោយដឹងថា “ពិធីសូត្រមន្តត្រូវបានរៀបចំឡើង ដើម្បីជម្រាបជីដូនជីតាថា  ថ្ងៃនេះក្រុមគ្រួសារស្វាគមន៍សមាជិកថ្មី។ ស្រារពីរកែវ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់របស់កូនទាំងពីរត្រូវបានផ្តល់ជូនដូនតា ដើម្បីធ្វើជាសាក្សី អោយកូនទាំងពីរជាប្តីប្រពន្ធនិងគ្នា ហើយកូនទាំងពីរ បានស្មោះស្ម័គ្រ ស្រឡាញ់គ្នាអស់មួយជីវិត ទោះបីជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏នឹងព្យាយាមយកឈ្នះការរស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយដូចជាស្រាពីរកែវពេញនេះ។  សូមជីដូនជីតាជាទីស្រឡាញ់បានឃើញនិងស្វាគមន៍សមាជិកថ្មីនៃគ្រួសារផងដែរ”។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Dao ក្រហម ធ្លាប់បានធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ៣ យប់ ប៉ុន្តែវាត្រូវបានកាត់បន្ថយដើម្បីសម្របតាមចង្វាក់វប្បធម៌ថ្មី។ ជនជាតិ Dao ក្រហម តែងតែបានចាត់ទុក ត្រែ ស្គរជាព្រលឹងនៃការងារដែលពោរពេញទៅដោយភាពសប្បាយរីករាយ ហើយវាត្រូវបានប្រើដើម្បីជំនួស សេចក្តីជូនពរគ្នា។ ពិធីផ្លុំត្រែនិងវាយស្គគឺមិនអាចខ្វះបាននៅក្នុងពិធីបុណ្យទានធំៗនិងត្រូវបាន អ្នកភូមិគេចាត់ទុកថាជា ខ្សែ តភ្ជាប់គ្នាក្នុងអំឡុងពេលនៃពិធីមង្គលការ។ នេះជាវប្បធម៌ពិសេសមួយដែលពោរពេញទៅដោយមនុស្សជាតិ ដែលគងវង្សដ៏យូរអង្វែង និងស្ថិតស្ថេនៅក្នុងសហគមន៍ជនជាតិ Dao ដែលត្រូវបានអភិរក្សនិងលើកស្ទួយរហូតមកដល់សព្វថ្ងៃនេះ៕

ប្រតិកម្មទៅវិញ