ឃ្លាំងរតនសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Cong នៅ Nam Khao

Chia sẻ
(VOVWORLD) - ជនជាតិ Cống ដែលគេស្គាល់ថាជាជនជាតិ Xá, Màng... រស់នៅតំបន់ភាគ ពាយ័ព្យ ភាគច្រើននៅខេត្ត Lai Chau និង Dien Bien។ នេះគឺជាជនជាតិមួយក្នុង ចំណោមជនជាតិដែលមានចំនួនប្រជាជនមិនដល់ ១០ ពាន់នាក់ ប៉ុន្តែនៅតែរក្សាបាន នូវលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលជាច្រើន។
ឃ្លាំងរតនសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Cong នៅ Nam Khao - ảnh 1ភូមិជនជាតិ Cong នៅឃុំ Nam Khao ស្រុក Muong Te (Lai Chau)។ (រូបថត៖ VOV)

ខណៈដែលកំពុងមមាញឹកដាំបាយដំណើប និងចម្អិនអាហារ សម្រាប់ក្រុមគ្រួសារយកឡើងលើភ្នំធ្វើស្រែចម្ការផង អ្នកស្រី Lo Thi Dung ជនជាតិ Cong នៅឃុំ Nam Khao ស្រុក Muong Te ខេត្ត Lai Chau ច្រៀងបទចម្រៀងប្រជាប្រិយដ៏ពេញនិយម។ បទចម្រៀងប្រជាប្រិយទាំងនេះបានកើតចេញពីជីវភាពរស់នៅនិងការងារប្រចាំថ្ងៃរបស់ប្រជាជន។ បន្ទាប់ពីត្រូវបានកត់ត្រាឡើងវិញនិងច្រៀងពីមួយថ្ងៃទៅមួយថ្ងៃ វាបានក្លាយជាអាហារខាងស្មារតី ដែលមិនអាចខ្វះបានសម្រាប់ជនរួមជាតិជនជាតិ Cong។ អ្នកស្រី Dung បានឲ្យដឹងថា៖

“ជនជាតិ Cong មានបទចម្រៀងប្រជាប្រិយជាច្រើនដូចជា៖ សត្វមាន់រងាវ។ បទចម្រៀងប្រជាប្រិយទាំងនេះភាគច្រើនត្រូវបានដូនតាបញ្ជូនបន្តផ្ទាល់មាត់ដល់កូនចៅ។ រហូតមកដល់បច្ចុប្បន្ន ភាគច្រើនគឺកុមារនៅក្នុងភូមិបានរៀនទន្ទេញចាំមាត់និងច្រៀងបន្តទៀត”។

ទន្ទឹមនឹងបទចម្រៀងប្រជាប្រិយ ក្បាច់របាំប្រជាប្រិយរបស់ជនជាតិ Cong ក៏មានលក្ខណៈពិសេសប្លែកជាមួយនឹងចលនាដ៏ខ្លាំងក្លាផងដែរ ដែលសម្ដែងតឡើងវិញនូវសកម្មភាពផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ ជាពិសេស ក្បាច់របាំរបស់ជនជាតិ Cong ដោយមានចលនាល្វិតល្វន់ និងខ្លាំងក្លាជាច្រើន ជានិមិត្តរូបនៃសកម្មភាពសាបព្រួសស្រូវ ច្រូតកាត់ស្រូវ ហើយរីករាយជាមួយគ្នានៅពេលប្រមូលផលស្រូវបានច្រើន... អ្នកស្រី Lo Thi Dung ចែករំលែក
ថែមទៀតថា៖

“ក្បាច់របាំដោយមានឈ្មោះថា Py Luym នឹងត្រូវបានរាំក្នុងថ្ងៃបុណ្យប្រពៃណីរបស់ជនជាតិដូចជា៖ បុណ្យតេត Ngô ឬបុណ្យអំណរផ្ទះថ្មី បុណ្យអាពាហ៍ពិពាហ៍។ កាលពីអតីតកាល របាំបែបនោះ ដូនតាត្រឹមតែរាំតាមផ្ទះនិងក្នុងភូមិប៉ុណ្ណោះ។ ឥឡូវនេះបញ្ជូនដល់កូនចៅដើម្បីឲ្យពួកគេទៅជួបប្រាស្រ័យនិងឧទ្ទេសនាមអំពីរបាំរបស់ជនជាតិខ្លួន”។

ឃ្លាំងរតនសម្បត្តិវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Cong នៅ Nam Khao - ảnh 2ការផ្លាស់ប្តូរវប្បធម៌នៅក្នុងសហគមន៍ជនជាតិ Cong នៅ Nam Khao។ (រូបថត៖ VOV)

ប្រសិនបើនិយាយអំពីវប្បធម៌របស់ជនជាតិ Cong នៅ Nậm Khao គឺមិនអាចរំលងពិធីបុណ្យប្រពៃណីបានឡើយ ក្នុងនោះមានបុណ្យតេតប្រពៃណី Quề La Loong ដែលត្រូវបានគេស្គាល់ថាបុណ្យតេត Ngo។ បុណ្យតេតនេះច្រើនតែត្រូវបានប្រជាជនប្រារព្ធឡើងនៅចុងខែទី ៥ ឬដើមខែទី ៦ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ បន្ទាប់ពីប្រមូលផលដំណាំពោតរួចរាល់។ នៅលើស្ពកសែនដូនតា និងព្រះអាទិទេព ដែលដាក់នៅលើអាសនៈរបស់ជនជាតិ Cong មិនអាចខ្វះបានអាហារធ្វើពីពោតដូចជា៖ នំពោត បាយពោត ពោតស្ងោរ ស្រា ពោត និងផលិតផលផ្សេងៗពីព្រៃភ្នំ។ ជនជាតិ Cong ថ្វាយគ្រឿងសំណែនទាំងនេះដល់ព្រះអាទិទេពនិងជីដូនជីតាដើម្បីបួងសួងសុំព្រះអាទិទេពប្រទានពរឱ្យកូនចៅរបស់ពួកគេមានរដូវអំណោផល សុខភាពល្អ ហើយភូមិស្រុកមានក្ដីសុខសាន្តត្រាណ។ លោកស្រី Chang Thi Lim ជនជាតិ Cong នៅឃុំ Nam Khao ស្រុក Muong Te ខេត្ត Lai Chau បាននិយាយថា៖

“កាលពីមុន គ្មានអង្ករ គ្មានបាយហូបទេ បងប្អូនជនជាតិ Cong ត្រឹមតែញ៉ាំពោតប៉ុណ្ណោះ ដូច្នេះយើងយកពោតធ្វើម្ហូបអាហារដើម្បីសែនជីដូនជីតា។ ពីមុនវាពិបាកខ្លាំងណាស់។ ដូនតាសែនដោយពោតយ៉ាងដូចម្ដ៉េច ឥឡូវនេះយើងខ្ញុំក៏សែនយ៉ាងដូច្នេះដែរ”។

ជនជាតិ Cong គឺជាជនជាតិមួយក្នុងចំណោមជនជាតិទាំងបួនដែលមានចំនួនប្រជាជនតិចជាង ១០ ពាន់នាក់នៅ Lai Chau។ ជនជាតិ Cong មានចំនួនមនុស្សជាង៣៧០គ្រួសារ ប្រជាជនជាង១.៥០០នាក់ ដែលរស់នៅភាគច្រើននៅឃុំ Nam Khao ស្រុក Muong Te។ ថ្វីត្បិតតែមានចំនួនមនុស្សតិចតួចក៏ដោយ ក៏បងប្អូនជនជាតិ Cong នាសព្វថ្ងៃនៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីជាច្រើននៅក្នុងភាសា ស្ថាបត្យកម្មផ្ទះ សំលៀកបំពាក់ ពិធីបុណ្យ ទំនៀមទម្លាប់ តន្ត្រី និងសិល្បៈសំដែងប្រជាប្រិយ។ លោក Tran Manh Hung នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ ជនជាតិ Cong នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីល្អប្រសើរជាច្រើន ដែលភ្ជាប់នឹងសហគមន៍។ ជាក់ស្ដែង ត្រូវនិយាយដល់លក្ខណៈវប្បធម៌ពោរពេញទៅដោយតម្លៃប្រពៃណី ដូចជា បុណ្យតេតពោត ពិធីបុណ្យអំណរស្រូវថ្មី។ តម្លៃនៃសំលៀកបំពាក់ប្រពៃណី និងការសម្តែងប្រជាប្រិយក៏ត្រូវបានបងប្អូនជនជាតិ Cong អភិរក្សនិងថែរក្សាផងដែរ”។

កើតមកនិងធំដឹងក្ដីពីព្រៃភ្នំ ដូច្នេះជនជាតិ Cong នៅឃុំ Nậm Khao ស្រុក Muong Te មានរតនសម្បត្តិវប្បធម៌សម្បូរទៅដោយពណ៌នៃព្រៃភ្នំ។ ដោយមានការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ឃ្លាំងរតនសម្បត្តិវប្បធម៌របស់ជនជាតិ Cong កំពុងត្រូវបានប្រជាជននៅទីនេះអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីជំនាន់មួយទៅជំនាន់មួយទៀត ហើយក្លាយជាផ្នែកដ៏ស្រស់ស្អាតមួយក្នុងផ្ទាំងគំនូរវប្បធម៌ចម្រុះពណ៌របស់សហគមន៍ជនជាតិទាំង ៥៤ នៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ