Keng loong (កេងឡុង) របាំប្រពៃណីរបស់ជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh

Chia sẻ

(VOVWORLD) - សម្រាប់បងប្អូនជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh របាំ Keng loong (កេងឡុង) គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ពួកគេ ជាពិសេសក្នុងពិធីបុណ្យទាននានា។ បច្ចុប្បន្ននេះ នៅតាមភូមិជនជាតិ Thai ដែលធ្វើ ទេសចរណ៍សហគមន៍ ប្រជាជនតែងតែប្រើ Keng loong ដើម្បីបង្កើតសូរសំឡេងដ៏ រីករាយជំនួសឱ្យការស្វាគមន៍ភ្ញៀវទេសចរ។ Keng loong បានក្លាយជាសម្រស់វប្បធម៌ ប្រពៃណីដ៏ពិសេសរបស់ប្រជាជននៅទីនេះ។

Keng loong (កេងឡុង) របាំប្រពៃណីរបស់ជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh - ảnh 1ឧបករណ៍សម្រាប់រាំ keng loong។

ពាក្យ Loong ក្នុងភាសា Thai មានន័យថា ស្នូក ឬ ត្បាល់វែង។ ពួកគេជ្រើសរើសដើមឈើធំ និងត្រង់ដើម្បីធ្វើ loong។ លោក Ha Van Xem ជនជាតិ Thai នៅឃុំ Na Phon ស្រុក Mai Chau បានរៀបរាប់ថា៖

“Loong ធ្វើពីប្រភេទឈើល្អ ពេលវាយ បញ្ចេញសំឡេងលានលឺកងរំពង។ Keng ជាដំបង ឬ អង្រែ ដើម្បីវាយលើមាត់ loong។ Keng loong មានតាំងពីយូរយារណាស់ មកហើយ គឺនៅពេលដាំស្រូវនៅលើភ្នំ គេទៅប្រមូលផលស្រូវមកដាក់ក្នុង loong ដើម្បីបុក។ បុករហូតដល់វាក្លាយជាអង្ករ។ Loong ត្រូវបានប្រើសម្រាប់បុកគ្រាប់ស្រូវនិងអង្ករ”។
នៅក្នុងការផលិតកសិកម្ម និងពិធីការ ទំនៀមទំលាប់នានារបស់ជនជាតិ Thai គេតែងតែប្រើប្រាស់ loong។ ពេលបុកស្រូវ បងប្អូននារីតែងតែគោះអង្រែលើមាត់ loong ពីរបីដងទៀត ឬគោះអង្រែនឹងគ្នា បង្កើតឡើងសូរសំឡេងដ៏រីករាយ ជួយរំសាយការនឿយហត់ទាំងឡាយក្នុងអំឡុងពេលធ្វើស្រែចម្ការ។ យូរៗទៅ ពួកគេវាយ តាមចង្វាក់ ហើយបន្ទាប់មកក្លាយជារបាំ Keng loong ដែលជាទម្រង់ប្រជុំជីវភាព វប្បធម៌ប្រជាប្រិយដ៏លេចធ្លោមួយរបស់សហគមន៍ជនជាតិ Thai នៅស្រុក Mai Chau។ លោកស្រី Ha Thi Bich ជនជាតិ Thai នៅឃុំ Na Phon ស្រុក Mai Chau បាននិយាយថា៖
“បងប្អូនជនជាតិ Thai នៅស្រុក Mai Chau ធ្លាប់ប្រើ keng loong  ដើម្បីបោកស្រូវ ចំបើង ប៉ុន្តែសព្វថ្ងៃនេះ ត្រូវបានសម្ដែងក្នុងពិធីបុណ្យអំណរស្រូវថ្មី ពិធីបុណ្យទាន នានា ពិធីបុណ្យសព ឬនៅពេលមានសូរ្យគ្រាស ច័ន្ទគ្រាសផងដែរ។ ឧបករណ៍ភ្លេងផ្សេងទៀតអាចជាស្គរ និងគងឃ្មោះ ក្នុងករណីធ្វើពិធីបុណ្យ។ បងប្អូនឈរនៅ loong ទាំងសងខាង ហើយប្រើអង្រែឬស្សីវាយនឹង loong”។
ក្បាច់របាំរួមមានកាយវិកានានាដូចជា បុកអង្ករ គោះអង្រែ គោះត្បាល់ អមដោយ សូរសំឡេងស្គរ គងឃ្មោះ និងសំឡេងអង្រែគោះគ្នា សំឡេងអង្រែគោះលើត្បាល់ ពេលខ្លះក៏មានសំឡេងហ៊ោកញ្ច្រៀវរបស់អ្នករាំ។ យុវជនជាច្រើនក៏បានជាប់និស្ស័យ រៀបការជាប្ដីប្រពន្ធបន្ទាប់ពីចូលរួមរាំ keng loong ជាមួយគ្នាផងដែរ។ ចំនួនអ្នករាំអាស្រ័យលើប្រវែង loong ឬអាស្រ័យលើពេលវេលា និងព្រឹត្តិការណ៍នីមួយៗ។ លោកស្រី Ha Thi Tam ជនជាតិ Thai នៅឃុំ Na Phon ស្រុក Mai Chau បានឲ្យដឹងថា៖
“របាំ keng loong របស់ជនជាតិ Thai ជាធម្មតាមានមនុស្ស ៨ នាក់ ចែកជា ២ ម្ខាង។ ពេលរាំ អ្នកភូមិបួងសួងសុំឲ្យរដូវអំណោយផល។ ពេលទទួលភ្ញៀវទេសចរ ក្រុមសិល្បៈភូមិបានសម្តែងជូនភ្ញៀវទេសចរ ហើយពួកគេចូលចិត្តខ្លាំងណាស់។ ភ្ញៀវទេសចរក៏ចូលរួមរាំលេងកម្សាន្តជាមួយគ្នាផងដែរ”។
Keng loong (កេងឡុង) របាំប្រពៃណីរបស់ជនជាតិ Thai នៅស្រុក Mai Chau ខេត្ត Hoa Binh - ảnh 2ក្រុមសិល្បៈឃុំ Na Phon រាំរបាំ keng loong ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។
របាំ keng loong មានប្រភេទជាច្រើនដូចជា៖ អំណរស្រូវថ្មី ជល់មាន់ សូរ្យគ្រាស ចន្ទគ្រាស ពិធីមង្គលការ... ក្នុងពិធីបុណ្យទានឬបុណ្យចូលឆ្នាំថ្មី ពេលរាំ keng loong ជនជាតិ Thai ផ្សំជាមួយគងឃ្មោះ ស្គរ ដើម្បីបង្កើតបរិយាកាសដ៏រីករាយ។ លោកស្រី Ha Thi Nhat ជនជាតិ Thai នៅឃុំ Na Phon ស្រុក Mai Chau បាននិយាយថា៖
“របាំ keng loong ផ្សាភ្ជាប់ជាមួយបងប្អូនជនជាតិ Thai។ ពេលរាំរបាំនេះ អ្នក ណាក៏មានអារម្មណ៍សប្បាយរីករាយ និងអ៊ូអររំភើបដែរ។ ក្នុងឱកាសនានាដូចជា៖ ទិវាមហាសាមគ្គីជនជាតិទាំងមូល បុណ្យអំណរស្រូវថ្មី បុណ្យចូលឆ្នាំថ្មី ឬ ពិធីបុណ្យ ទាន គឺតែងតែរៀបចំរាំ។ កាលពីមុន ត្រឹមតែរាំនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ទេសចរណ៍អភិវឌ្ឍន៍ហើយ ដូច្នេះរាំជារៀងរាល់ថ្ងៃសម្រាប់ភ្ញៀវ ទេសចរទស្សនា។ ក្រុមសិល្បៈភូមិក៏រាំរបាំប្រពៃណីThai ផ្សេងៗទៀត ហើយណែនាំភ្ញៀវទេសចរឲ្យចេះរាំផងដែរ គេចូលចិត្តទស្សនាណាស់។ អត្តសញ្ញាណវប្បធម៌ Thai ត្រូវតែថែរក្សា។ កាលពីមុន ប្រសិនបើព្រះបាំងឆ័ត្រ ព្រឹទ្ធាចារ្យភូមិហៅអ្នកភូមិរាំ keng loong ដើម្បីឲ្យព្រះចន្ទភ្លឺឡើង ដើម្បីឱ្យមនុស្សទាំងអស់គ្នាមានសេចក្ដីសុខ រកស៊ីមានបាន”។
Keng loong គឺជាទម្រង់ប្រជុំជីវភាពវប្បធម៌ប្រជាប្រិយដ៏លេចធ្លោមួយរបស់ សហគមន៍ជនជាតិ Thai នៅស្រុក Mai Chau ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅ របស់ប្រជាជនតាំងពីយូរយារណាស់មកហើយ។ ថ្មីៗនេះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ Keng loong របស់ប្រជាជន Thai នៅស្រុក Mai Chau ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ