អ្នក​គាំទ្រកីឡា​អាស៊ីអាគ្នេយ៍​​ជូនពរ​ជ័យជំនះដល់​ក្រុមបាល់ទាត់ជម្រើសជាតិនារី ​វៀតណាម

Chia sẻ
(VOVWORLD) - គណនី Thet Zaw Oo បានសរសេរថា "លទ្ធផលនេះធ្វើឱ្យខ្ញុំសោកស្ដាយជាខ្លាំង ប៉ុន្តែ ពីមីយ៉ាន់ម៉ា ខ្ញុំសូមអបអរសាទរ ចំពោះ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម"។
អ្នក​គាំទ្រកីឡា​អាស៊ីអាគ្នេយ៍​​ជូនពរ​ជ័យជំនះដល់​ក្រុមបាល់ទាត់ជម្រើសជាតិនារី ​វៀតណាម - ảnh 1យវៀតណាមយកឈ្នះមីយ៉ាន់ម៉ា ១-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (រូបថត៖ Truong Giang/VOV)

ក្រុមអ្នកគាំទ្រគីឡាអាស៊ីអាគ្នេយ៍ រួមទាំងអ្នកគាំទ្រមកពីប្រទេសមីយ៉ាន់ម៉ា បានសរសើរពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ១៨ ឧសភា។ គណនី Thein Min Htwe បានសរសេរថា៖ " ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមដណ្ដើមបានជ័យជំនះពិតជាសក្តិសមណាស់"។ ក្នុងពេលនោះ គណនី Thet Zaw Oo បានសរសេរថា "លទ្ធផលនេះធ្វើឱ្យខ្ញុំសោកស្ដាយជាខ្លាំង ប៉ុន្តែ ពីមីយ៉ាន់ម៉ា ខ្ញុំសូមអបអរសាទរ ចំពោះ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម"។

គណនី Denis Aung បានសរសេរថា “ការប្រកួតដ៏ល្អមួយ។ សូមជូនពរឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមទទួលបានលាភសំណាងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ»។ គណនី Pyi Soe Aung បានសម្តែងការកោតសរសើរចំពោះការលេងរបស់ក្រុមបាលទាត់ជម្រើសជាតិនារីវៀតណាម៖ “ពីមីយ៉ាន់ម៉ា សូមអបអរសាទរចំពោះ ក្រុមបាលទាត់ជម្រើសជាតិ នារី វៀតណាម។ មិត្តចូលរគ្គផ្តាច់ព្រ័ត្រពិតជាសក្តិសមណាស់”៕

ប្រតិកម្មទៅវិញ