ក្ដីសប្បាយរីករាយក្នុងជ័យជំនះរបស់ U23 វៀតណាមនៅស៊ីហ្គេមលើកទី ៣១ |
កាលពីថ្ងៃទី ២២ ឧសភា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២១ - ស៊ីហ្គេមលើកទី៣១ បានបិទបញ្ចប់ជាមួយនឹងការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត្ររវាង ក្រុម U23 វៀតណាម និងក្រុម U23 ថៃ។ ព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ២ ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដោយបន្យល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរសម្រាប់ក្រុមកីឡា ភ្ញៀវទេសចរ ក៏ដូចជាអ្នកគាំទ្រវៀតណាមផងដែរ។
ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩ នោះ គ្មានការប្រកួតកីឡាដ៏ធំៗណា បានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍ឡើយ។ វៀតណាមបានទទួលបេសកកម្មឈានមុខគេ ហើយបានរៀបចំស៊ីហ្គេមលើកទី ៣១ ប្រកបដោយដោយជោគជ័យ។ ស៊ីហ្គេមលើកទី៣១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ឧសភា ដោយមានការចូលរួមរបស់ក្រុមកីឡាចំនួន ១១ មកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកីឡាករ គ្រូបង្វឹក និង អាជ្ញាកណ្តាលចំនួន ១ ម៉ឺននាក់ ហើយបានប្រប្រឹត្តិទៅនៅតាមខេត្តក្រុងចំនួន ១២។ នេះគឺជាសក្ខីភាពសរឲ្យឃើញថា វៀតណាមគឺជាគោលដៅប្រកបដោយសុវត្ថិភាព និងស្និទ្ធិស្នាល។
មេដាយមាសលើវិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្រោយយកឈ្នះ១-០ លើ U23 ថៃ នៅវគ្គផ្ដាច់ព្រ័ត្រ មិនត្រឹមតែជួយគ្រូបង្វឹក និងកូនសិស្ស U23 វៀតណាម ការពារមេដាយមាសប្រកបដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងជាមេដាយមាសចុងក្រោយនៃស៊ីហ្គេមលើកទី៣១ ហើយជាមេដាយមាសលើកទី ២០៥ របស់ក្រុមកីឡាវៀតណាមទៀតផង។ ដោយទទួលបានមេដាយមាសសរុបចំនួន ២០៥ ក្រុមកីឡាវៀតណាមមិនត្រឹមតែជាប់ចំណាត់ថ្នាក់លេខ ១ នៅស៊ីហ្គេមលើកទី ៣១ ប៉ុណ្ណោះទេ ថែមទាំងបានបំបែកកំណត់ត្រាថ្មីក្នុងតារាងមេដាយនៅក្នុងព្រឹត្តិការស៊ីហ្គេមទៀតផង។
ស៊ីហ្គេមលើកទី៣១ បានបិទបញ្ចប់នាយប់ថ្ងៃទី ២៣ ខែ ឧសភានៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ព្រឹតិការស៊ីហ្គេមលើកទី៣១ គឺជាជ័យជំនះសម្រាប់យើងទាំងអស់គ្នា ជាជ័យជំនះនៃស្មារតីកីឡាស្មោះសរ បរិសុទ្ធ ស្អាតស្អំនិងថ្លៃថ្លា ព្រមទាំងជាជ័យជំនះរបស់យើង របស់ចំណងសាមគ្គីភាព និងមិត្តភាពផងដែរ៕