ក្រុម U២៣ ម៉ាឡេស៊ី បានយកឈ្នះលើក្រុម U២៣ ឡាវ ដោយលទ្ធផល ៣-១; ក្រុម U២៣ សិង្ហបុរី យកឈ្នះលើក្រុម U២៣ កម្ពុជា ដោយលទ្ធផល ១-០។
ក្នុងក្របខណ្ឌនៃការប្រកួតកីឡាបាល់ទាត់នារី ស៊ីហ្គេម៣១ នាថ្ងៃទី ១១ ខែឧសភា នៅកីឡាដ្ឋាន Cam Pha ខេត្ត Quang Ninh ក្រុមជម្រើសជាតិវៀតណាមបានប្រកួតឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ២-១។ នេះជាជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមបាល់ទាត់នារីវៀតណាម ដោយសារក្រុមនារីហ្វីលីពីនដែលមានកីឡាការិនីចូលសញ្ជាតិជាច្រើន ត្រូវបានចាត់ទុកថាជាបេក្ខជនសម្រាប់ឋានៈជាម្ចាស់ជើងឯកបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នេះ៕