ស៊ីហ្គេម ៣១៖ កីឡាវៀតណាម ដណ្តើមបានមេដាយមាសជាង ១០០ គ្រឿង​

Chia sẻ
(VOVWORLD) - គណៈប្រតិភូកីឡាវៀតណាមបន្តការប្រកួតដោយជោគជ័យក្នុងថ្ងៃទី ១៧ ខែឧសភា ដោយដណ្ដើមបានមេដាយមាសចំនួន ១៦គ្រឿងបន្ថែមទៀត ពោលគឺលើសពី ១០០មេដាយ នៅស៊ីហ្គេមលើកទី៣១។ 
ស៊ីហ្គេម ៣១៖ កីឡាវៀតណាម ដណ្តើមបានមេដាយមាសជាង ១០០ គ្រឿង​ - ảnh 1ប្តីប្រពន្ធកីឡាករ Nguyen Ngoc Truong Son និង Pham Le Thao Nguyen។ (រូបថត៖ laodong.vn)

មេដាយមាសរបស់វៀតណាមក្នុងថ្ងៃនេះ បានមកពីវិញ្ញាសារ បាញ់កាំភ្លើង កាណូ អុក ចំបាប់ អត្តពលកម្ម តេក្វាន់ដូ ហែលទឹក និង E-sport។

ថ្ងៃទី ១៧ ខែឧសភា បានឃើញពីការចែងចាំងពន្លឺរបស់អត្តពលកម្មនិងចំបាប់។ ក្រុមអ្នកចំបាប់វៀតណាមបានត្រួតត្រាក្នុងប្រភេទកីឡាជាប្រៀបខ្លាំងនេះ។ នៅថ្ងៃប្រកួតបើកឆាក ក្រុមម្ចាស់ផ្ទះបានចូលរួមវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសារចំនួន៦ ហើយដណ្តើមបានមេដាយមាសទាំង ៦គ្រឿង។ ក្នុងវិញ្ញាសារអត្តពលកម្ម អត្តពលិក Nguyen Van Lai អាយុ ៣៦ឆ្នាំ បានយកឈ្នះមេដាយមាសទីពីរក្នុងវិញ្ញាសា ១០.០០០ម៉ែត្រ បុរស។ កាលពី៣ថ្ងៃមុន អត្តពលិករូបនេះក៏បានយកឈ្នះមេដាយមាសមួយគ្រឿង លើវិញ្ញាសារត់ចម្ងាយ ៥០០០ ម៉ែត្របុរសផងដែរ។

គួរឲ្យចាប់អារម្មណ៍បំផុតក្នុងថ្ងៃទី ១៧ ខែឧសភា គឺមេដាយមាស ២គ្រឿងរបស់ប្តីប្រពន្ធកីឡាករ អុក Nguyen Ngoc Truong Son និង Pham Le Thao Nguyen ក្នុងវិញ្ញាសារប្រកួតអុក។ ទាំងប្ដីប្រពន្ធបានយកឈ្នះយ៉ាងដាច់ខាតក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទាំងពីរ នៃវិញ្ញាសាអុករហ័សផ្នែកបុរស និងនារី ដែលបានប្រព្រឹត្តទៅនៅថ្ងៃត្រង់ ថ្ងៃទី ១៧ ខែឧសភា។

កីឡាហែលទឹកក៏ដណ្តើមបានមេដាយមាសដែលគួរឱ្យចងចាំផងដែរ នាយប់ថ្ងៃទី១៧ ខែឧសភា។ ក្រុមកីឡាហែលទឹកបុរស Kim Son - Huy Hoang - Quy Phuoc - Hung Nguyen បានបំបែកកំណត់ត្រាស៊ីហ្គេម លើវិញ្ញាសាហែលទឹកបណ្តាក់ ២០០ម៉ែត្រ៤ដងផ្នែកបុរស ជាមួយនឹងកំណត់ត្រា ៧នាទី១៦វិនាទី៣១ (កំណត់ត្រាចាស់គឺ ៧នាទី១៧វិនាទី៨៨)។

ដូច្នេះ គិតត្រឹមថ្ងៃទី ១៧ ខែឧសភា គណៈប្រតិភូកីឡាវៀតណាមនៅតែរក្សាលំដាប់ថ្នាក់លេខ ១ លើតារាងបូកសរុបមេដាយដដែល ដោយដណ្តើមបានមេដាយមាសចំនួន ១០៥ គ្រឿង។ឈរលំដាប់ថ្នាក់លេខ២គឺប្រទេសថៃដែលទទួលបានមេដាយមាសចំនួន ៤៣គ្រឿង។ ឈរលំដាប់ថ្នាក់លេខ៣ គឺហ្វីលីពីន ដែលមានមេដាយមាសចំនួន ៣៤គ្រឿង៕

 

ប្រតិកម្មទៅវិញ