មិត្តភក្តិក្នុងតំបន់ចាប់អារម្មណ៍ចំពោះ ស៊ីហ្គេមលើកទី៣១

Chia sẻ
(VOVWORLD) - អ្នកយកព័ត៌មាន Napong មកពីប្រទេសថៃ បានស្ងើចសរសើរចំពោះការស្រឡាញ់កីឡាបាល់ទាត់របស់ប្រជាជនវៀតណាម។ ការប្រកួតនីមួយៗនៅកីឡាដ្ឋាននៅតែមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១លើកទី៣១ វៀតណាមបានទទួលស្វាគមន៍កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីគណៈប្រតិភូកីឡា និងអ្នកគាំទ្រយ៉ាងច្រើនកុះករ ដើម្បីចូលរួមប្រកួត និងលើកទឹកចិត្ត។ នេះគឺឱកាសសម្រាប់វៀតណាមផ្សព្វផ្សាយរូបភាពប្រទេសជាតិទៅកាន់មិត្តភក្តិអន្តរជាតិ៖

មិត្តភក្តិក្នុងតំបន់ចាប់អារម្មណ៍ចំពោះ ស៊ីហ្គេមលើកទី៣១ - ảnh 1ពិធីបើកកីឡាស៊ីហ្គេមលើកទី៣១បានធ្វើឱ្យមិត្តអន្តរជាតិចាប់អារម្មណ៍ (រូបថត៖ VNA)

លោក Janiwong អ្នកយកព័ត៌មានមកពីប្រទេសថៃបានចែករំលែកថា អ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍បំផុតក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម ដើម្បីផ្សព្វផ្សាយព័ត័មានកីឡាស៊ីហ្គេមលើកទី៣១នោះ គឺអាហារនៅប្រទេសវៀតណាមសម្បូរបែបណាស់។ ជនជាតិវៀតណាមមានចរិតស្លូតបូត រួសរាយរាក់ទាក់ និងបើកចិត្តទូលាយ។ វៀតណាមបានរៀបចំព្រឹត្តិការណ៍នេះយ៉ាងល្អប្រសើរ។

ចំណែកឯអ្នកយកព័ត៌មាន Napong គឺជាអ្នកយកព័ត៌មានម្នាក់ទៀតមកពីប្រទេសថៃ បានស្ងើចសរសើរចំពោះការស្រឡាញ់កីឡាបាល់ទាត់របស់ប្រជាជនវៀតណាម។ ការប្រកួតនីមួយៗនៅកីឡាដ្ឋាននៅតែមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។

ជាមួយគ្នានោះ លោក Nontapat Panchan សមាជិកប្រតិភូកីឡាម៉ាឡេស៊ី មកកាន់ប្រទេសវៀតណាម ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បាននិយាយថា លោកបានចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២២ ក្នុងឆ្នាំ២០០៣ ដែលធ្វើឡើងនៅប្រទេសវៀតណាមផងដែរ។ ចូលរួមការប្រកួតលើកនេះ លោកបានឃើញថាវៀតណាមបានផ្លាស់ប្តូរច្រើន។ លោក Nontapat Panchan មិនបានជួបឧបសគ្គច្រើននោះទេ ដោយសារលោកទទួលបានការជួយយកអាសារជាច្រើនពីប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ