រូបថត៖ Tuan Duc/TTXVN |
កាសែត The Strait Times បានដកស្រង់សម្តីរបស់ លោក Tan Chuan-Jin ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី ដោយវាយតម្លៃថា វៀតណាមបានរៀបចំរដូវកាលស៊ីហ្គេម “នៅកម្រិតខ្ពស់”។
ថ្លែងមតិក្នុងបទសម្ភាសន៍ លោក Tan Chuan-Jin បានអំពាវនាវឲ្យប្រជាជនសិង្ហបុរី បន្តលើកទឹកចិត្តដល់អត្តពលិកដែលកំពុងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលរហូតមកដល់ពេលនេះ បាននាំយកជូនប្រតិភូកីឡាសិង្ហបុរីនូវមេដាយមាសសរុបចំនួន ៤៧គ្រឿង។ លោកបានកោតសរសើរចំពោះក្តីស្រឡាញ់និងមនោសញ្ចេតនារបស់អ្នកគាំទ្រសិង្ហបុរី ដែលបានមកកាន់វៀតណាមដើម្បីលើកទឹកចិត្តដល់កីឡាករប្រទេសខ្លួន៕