គ្រូបង្វឹក Park Hang-seo៖ វៀតណាមមានទំនុកចិត្តលើខ្លួន​ឯង​ ចំ​ពោះ​​គូប្រកួតទាំងអស់ក្នុងវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន ក្រោយពីយកឈ្នះលើក្រុមទីម័រខាងកើត ដោយលទ្ធផល ២-០ នាយប់ថ្ងៃទី១៥ ខែឧសភា ក្នុងក្របខណ្ឌនៃការប្រកួតទី៤ ពូល A បាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ គ្រូបង្វឹកក្រុម U២៣ វៀតណាម លោក Park Hang-seo បានត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតជាមួយក្រុមថៃ ឬម៉ាឡេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃស៊ីហ្គេមលើកទី៣១។
គ្រូបង្វឹក Park Hang-seo៖ វៀតណាមមានទំនុកចិត្តលើខ្លួន​ឯង​ ចំ​ពោះ​​គូប្រកួតទាំងអស់ក្នុងវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ - ảnh 1គ្រូបង្វឹក Park Hang-seo។ រូបថត៖ Tran Hai/ Nhandan

គ្រូបង្វឹក Park Hang-seo បានចាត់ទុកថា ក្រុម U២៣ វៀតណាមត្រូវកែលម្អការចាត់ចែង ព្យាយាមឱ្យអស់ពីសមត្ថភាព ហើយផ្តោតអារម្មណ៍សម្រាប់ការប្រកួតបន្ទាប់ទៀត។

ជ័យជំនះនៅលើទីលាន Viet Tri បានជួយឱ្យក្រុម U២៣វៀតណាមទទួលបាន ១០ពិន្ទុ ក្រោយការប្រកួតចំនួន ៤លើក ឈរនៅកំពូលតារាងពូល A ដោយមាន ១ ពិន្ទុច្រើនជាងក្រុមលេខ២ ឥណ្ឌូនេស៊ី។ ក្រុម U២៣ វៀតណាមនឹងកំណត់គូប្រកួតរបស់ខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីការប្រកួតចុងក្រោយនៃពូល B នៅថ្ងៃទី ១៦ ខែឧសភា។ ក្រុមបាល់ទាត់ថៃកំពុងមាន៦ពិន្ទុ ហើយលែងមានសិទ្ធិសម្រេចទីតាំងក្នុងការប្រកួតជាមួយក្រុមបាត់ទាត់ឡាវទៀតឡើយ។ ក្រុមម៉ាឡេស៊ីមាន៧ពិន្ទុ នឹងជួបជាមួយក្រុមបាល់ទាត់កម្ពុជា៕

ប្រតិកម្មទៅវិញ