កីឡាករចូលរួមប្រកួតលើប្រភេទកីឡាចំនួន ២៨ នាថ្ងៃទី ១៥ ឧសភា

Chia sẻ
(VOVWORLD) - កីឡាការិនី Hoang Thi Phuong Giang បានឈ្នះមេដាយមាសលើវិញ្ញាសាប្រដាល់នារី ខណៈមិត្តរួមក្រុម Thuy Vi ឈ្នះមេដាយសំរឹទ្ធ។

នៅថ្ងៃទី១៥ ខែឧសភា ព្រឹត្តិការណ៍ Sea Games 31 មានការប្រកួតលើ ២៨ ប្រភេទកីឡាក្នុងនោះមានបាល់ទាត់ U23 បុរស បាល់ទាត់នារី បាល់ទាត់ហ្វូតសាលនារី លេងអុក ប្រណាំងកង់ ហែលទឹក ប្រដាល់សកល អុក កីឡារាំ វូស៊ូ និងកីឡាកាយសម្បទា។

នៅពេលព្រឹកថ្ងៃដដែល កីឡាករ biathlon (រត់ ជិះកង់ រត់) Pham Tien San ដណ្ដើមបានមេដាយមាស ១ គ្រឿង។ កីឡាការិនី Hoang Thi Phuong Giang បានឈ្នះមេដាយមាសលើវិញ្ញាសាប្រដាល់នារី ខណៈមិត្តរួមក្រុម Thuy Vi ឈ្នះមេដាយសំរឹទ្ធ។ ទន្ទឹមនឹងនេះក្រុមអ្នកលេងអុកវៀតណាមបន្តទទួលបានមេដាយមាសបន្ថែមទៀតលើវិញ្ញាសាលេងអុក។ មុននេះ កាលពីថ្ងៃទី ១៤ ឧសភា ក្រុមកីឡាករវៀតណាមដណ្តើមបានមេដាយមាសចំនួន ១៥ គ្រឿងបន្ថែមទៀត នាំចំនួនមេដាយមាសសរុបកើនដល់ ៣៩ និងបន្តឈរនៅលំដាប់កំពូលក្នុងតារាងមេដាយ។ បន្ទាប់មកគឺថៃ និងឥណ្ឌូណេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ