ក្រុមបាល់ទាត់នារីវៀតណាមទទួលបានប្រាក់រង្វាន់ជាច្រើន​

Chia sẻ
(VOVWORLD) - ក្រុមបាល់ទាត់នារីវៀតណាមបានទទួលពានរង្វាន់ជាច្រើនពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ខេត្ត Quang Ninh និងសប្បុរសធម៌ជាច្រើន។
ក្រុមបាល់ទាត់នារីវៀតណាមទទួលបានប្រាក់រង្វាន់ជាច្រើន​ - ảnh 1សមាជិកក្រុមគ្រូបង្វឹក និងកីឡាការិនីបាល់ទាត់នារីវៀតណាមទទួលមេដាយមាស ស៊ី ហ្គេមលើកទី៣១ (រូបថត៖ Hoang Linh/TTXVN)

បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់នារីថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Cam Pha ទីក្រុង Cam Pha ខេត្ត Quang Ninh នាយប់ថ្ងៃទី ២១ ឧសភា ដើម្បីការពារជើងឯកដោយជោគជ័យ និងដណ្ដើមបានមេដាយមាសស៊ីហ្គេមលើកទី៣១ ក្រុមបាល់ទាត់នារីវៀតណាមបានទទួលពានរង្វាន់ជាច្រើនពីសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ខេត្ត Quang Ninh និងសប្បុរសធម៌ជាច្រើន។ ជាក់ស្តែង សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានប្រគលទឹកប្រាក់ចំនួន ២ ពាន់លានដុង ជូនដល់ក្រុមបាល់ទាត់នារីវៀតណាម ខេត្ត Quang Ninh បានប្រគលជូន ១ ពាន់លានដុង សម្ព័ន្ធក្រុមហ៊ុន Tuan Chau និងកាសែតយុវជន ១ពាន់លានដុង សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម TTP ៥០០លានដុង និងគណៈកម្មាធិការរៀចំស៊ីហ្គេមបានប្រគលជូន១០០លានដុង៕

 

ប្រតិកម្មទៅវិញ