អភិរក្សនិងអភិវឌ្ឍន៍ភូមិរបរសិប្បកម្មជាប្រពៃណីរបស់ជនជាតិចាម

Chia sẻ
(VOVWORLD) - ជនជាតិចាមនៅវៀតណាមមានចំនួនប្រជាជន១៦ហ្មឺននាក់ ដែលរស់នៅ តំបន់ឆ្នេរសមុទ្រភាគកណ្ដាលនិងតំបន់ណាមបូ។ ទោះជារស់នៅទីណាក្ដី ប៉ុន្តែ ជនជាតិចាមនៅតែថែរក្សានូវតំលៃវប្បធម៌ដ៏វិសេសវិសាលជាច្រើន តាមរយៈភូមិរបរ សិប្បកម្មប្រពៃណី។
អភិរក្សនិងអភិវឌ្ឍន៍ភូមិរបរសិប្បកម្មជាប្រពៃណីរបស់ជនជាតិចាម - ảnh 1 ភូមិត្បាញក្រណាត់ My Nghiep ខេត្ត Ninh Thuan

បច្ចុប្បន្ននេះ ជនជាតិចាមនៅតំបន់ណាមបូមានភូមិរបរចំនួន៩ភូមិ ក្នុងនោះ មានភូមិរបរប្រពៃណីចំនួន៤ភូមិ ដោយរបរសិប្បកម្មដ៏ល្បីល្បាញនោះគឺរបរធ្វើ កុលាលភាជន៍និងរបរត្បាញក្រណាត់។ មានភូមិរបរខ្លះៗដែលមានប្រវត្តិសាស្ត្រ រាប់រយឆ្នាំ បានពិភពលោកស្គាល់ដល់ដូចជាភូមិកុលាលភាជន៍ Bau Truc ខេត្ត Ninh Thuan ភូមិត្បាញក្រណាត់ My Nghiep ខេត្ត Ninh Thuan ឬភូមិត្បាញសូត្រ Tan Chau ខេត្ត An Giang។ លោក Nguyen Huu Phuocអនុតំណាងសម្ព័ន្ធ សមាគមន៍ភូមិរបរវៀតណាមនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖

“ភូមិរបរចាមមានចរិតលក្ខណៈដោយរក្សាបាននូវអត្តសញ្ញាណជនជាតិខ្លួន ប៉ុន្តែ ក៏តម្រូវតាមនិន្នាការទីផ្សារ ហេតុនេះហើយបញ្ហាទាំងពីរនេះ បានបង្កឡើង ទំនាស់មួយត្រូវដោះស្រាយ។ ចំពោះផលិតផលប្រពៃណី ដើម្បីរក្សាបានអត្តសញ្ញាណវប្បធម៌ របស់តំបន់នីមួយៗ គឺត្រូវមានគោលនយោបាយជួយឧបត្ថម្ភដូចជាការជួយ ឧបត្ថម្ភអំពីតម្លៃ ដើម្បីនាំមកនូវប្រាក់ចំណេញសំរាប់អ្នកផលិត”។

ការលំបាកនាបច្ចុប្បន្នគឺបណ្ដាភូមិរបរសិប្បកម្មជនជាតិចាមតែងតែធ្វើផលិតកម្មដោយខ្នាតតូចតាច ភាគច្រើនគឺតាមលក្ខណៈគ្រួសារ នាំទៅការខ្វះខាតលទ្ធភាពផ្សព្វ ផ្សាយផលិតផល និងលក្ខណៈវិជ្ជាជីវៈ ផលិតផលមិនសូវសម្បូរបែប ហើយគុណ ភាពមិនសូវល្អ បានជាលក់ចេញមានការពិបាកណាស់។ ចំពោះស្ថានភាពនោះ ភូមិរបរ ជនជាតិចាមមួយចំនួនបានបង្កើតសហករណ៍សំដៅបង្កើនការតភ្ជាប់គ្នានិងលើកកំពស់កម្លាំងប្រកួតប្រជែង។ ពិសេសគឺ ស្ថាប័នគ្រប់គ្រងរដ្ឋត្រូវការមានគោល នយោបាយពិសេសចំពោះសិប្បករពូកែ ដើម្បីលើកទឹកចិត្តពួកគេធ្វើពលកម្មដោយ ភាពច្នៃប្រឌិត។

អភិរក្សនិងអភិវឌ្ឍន៍ភូមិរបរសិប្បកម្មជាប្រពៃណីរបស់ជនជាតិចាម - ảnh 2ភូមិកុលាលភាជន៍ Bau Truc 

ដើម្បីអភិរក្សនិងអភិវឌ្ឍន៍របរនិងភូមិរបរប្រពៃណីជនជាតិចាមនាពេលខាងមុខ គឺចាំបាច់ត្រូវជំរុញខ្លាំងការតភ្ជាប់ទេសចរណ៍ជាមួយភូមិរបរ។ លោក Ho Si Son នាយករង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Ninh Thuan បានឲ្យដឹងថា៖

“យើងខ្ញុំតែងតែផ្សព្វផ្សាយឲ្យភូមិរបរប្រពៃណីតាមរយៈវ៉ែបសាយទេស ចរណ៍ ព្រមទាំងតភ្ជាប់ជាមួយក្រុមហ៊ុនទេសចរណ៍ផងដែរ។ ចំពោះភូមិរបរវិញ គឺត្រូវមានផលិតផលដែលធ្វើឲ្យភ្ញៀវទេសចរពេញនិយម ហើយរៀបចំសកម្មភាព សិល្បៈបម្រើភ្ញៀវទេសចរ”។

ដំណោះស្រាយសំខាន់មួយទៀតគឺផ្លាស់ប្ដូរវិធីសាស្ត្របណ្ដុះបណ្ដាលរបរ ប្រពៃណី នាបច្ចុប្បន្ន។ លោកស្រី Say Mah សិប្បការិនីត្បាញក្រណាត់មួយនាក់ នៅទីរួមស្រុក Tan Chau ខេត្ត An Giang បានឲ្យដឹងថា៖

“សិប្បករសិប្បការិនីយើងខ្ញុំត្រូវលើកទឹកចិត្ត ពូនជ្រុំ ធ្វើឲ្យកូនចៅយល់អំពី អត្តសញ្ញាណសិល្បៈ វប្បធម៌របស់ជនជាតិខ្លួន។ ត្រូវមានពេលវេលាដើម្បីប្រកប មុខរបរឲ្យបានស្ទាត់ជំនាញ ទើបអភិវឌ្ឍន៍របរបានល្អ”។

ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ការអភិរក្សនិងអភិវឌ្ឍភូមិរបរជនជាតិចាម នាពេលកន្លងទៅ មជ្ឈឹមនិងតំបន់នានាបានវិនិយោគទឹកប្រាក់រាប់សិបពាន់ លានដុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យខ្ចីទុន បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ផ្សព្វផ្សាយផលិតផល។ ដោយមានកិច្ចសហការពីថ្នាក់មជ្ឈឹមដល់មូលដ្ឋានគឺ មុខរបរសិប្បកម្មប្រពៃណីរបស់ជនជាតិចាមទើបអាចបានអភិរក្សនិងអភិវឌ្ឍន៍ ដោយចីរភាព៕

ប្រតិកម្មទៅវិញ