|
ស្រុកកោះ Co To ទទួលបានបទដ្ឋានជនបទថ្មី (daidoanket.vn) |
(VOVworld) – ក្រោយរយៈពេល ៥ ឆ្នាំងនុវត្តកម្មវិធីគោលដៅជាតិកស្តីពី
ការកសាងជនបទថ្មី មុខមាត់ជនបទនៃស្រុកកោះ Co To ខេត្ត Quang
Ninh ប៉ែកខាងជើងវៀតណាម មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល វៀតណាមទើបនឹងទទួលស្គាល់ស្រុកកោះទទួលបានបទដ្ឋានជន
បទថ្មី ហើយ ក្លាយទៅជាស្រុកកោះដំបូងក្នុងទូទាំងប្រទេសទទួលបាន
បទដ្ឋាននេះ។
៥ ឆ្នាំ មុន តែប៉ុណ្ណោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកកោះ Co To
ចំណុះខេត្ត Quang Ninh នៅជួបការលំបាកជាច្រើន ដូចជា ខ្វះខាតអគ្គីសនី
ទឹកសាប ការធ្វើដំណើរទៅវិញទៅមកពិបាកណាស់។ នាសព្វថ្ងៃ មុខមាត់
របស់ស្រុកកោះ Co To បានផ្លាស់ប្តូរយ៉ាងខ្លាំងដោយមានផ្លូវចាក់បេតុង
ទឹកសាប និងអគ្គិសីទត្រូវបានផ្គត់ផ្គង់ដល់គ្រួសារនិមួយៗ បណ្ដាអាគារខ្ពស់
ត្រូវបានកសាង ថ្មីពោរពេញទៅដោយសេវ៉ាកម្មល្អដើម្បីបំរើភ្ញៀវទេសចរ។
លោក Doan Duc Bong ប្រជាពលរដ្ឋមួយរូបមានអាយុ ៧៦ ឆ្នាំ នៅតំបន់ទី
១ ទីរួមស្រុក Co To បានចែករំលែកថា៖
«ខ្ញុំរស់នៅទីនេះ ៤០ ឆ្នាំហើយ។ មុននេះ ប្រជាពលរដ្ឋនៅកោះក្រីក្រណាស់
គ្មានផ្លូវបេតុងទេ។ ឥឡូវនេះ យើងខ្ញុំមានផ្លូវបេតង់ស្អាត អគ្គិសនីហើយមាន
សាលារៀនតាមបទដ្ឋានជាតិ។ មុននេះ ឃុំទាំងពីរបានមានមួយគិលានដ្ឋាន
តែ ប៉ុណ្ណោះ អ្នកជំងឺធ្ងន់ធ្ងរត្រូវបានដឹកជញ្ជូនទៅមន្ទីពេទ្យលើដីគោកពិបាក
ណាស់។ ប៉ុន្តែ នាបច្ចុប្បន្ន យើងខ្ញុំមានមជ្ឈមណ្ឌលសុខាភិបាលធំដែលមាន
វេជ្ជបណ្ឌិត ចំនួន ៤ ដល់ ៥ នាក់។ គ្រូពេទ្យស៊ីវិលនិងគ្រូពេទ្យកងទ័ពបាន
សហការពិនិត្យ ព្យាបាល។ ជីវភាពរស់នៅបច្ចុប្បន្នបានហួសការស្រមើស្រមៃ
របស់យើងខ្ញុំជាការពិត។»
គិតតាំងពីអនុវត្តកម្មវិធីជនបទថ្មី ស្រុកកោះ Co To បានបំផុសប្រភព
ថវិការចំនួន ៣ លានលានដុង។ រហូតមកដល់ពេលនេះ ឃុំទាំងពីរក្នុងទូទាំង
ស្រុកកោះសម្រេចបានបទដ្ឋានទាំង ១៩ ហើយត្រូវបានគណៈកម្មាធិការ
ប្រជាជនខេត្ត Quang Ninh ទទួលស្គាល់ជាឃុំជនបទថ្មី។ ជាពិសេស ស្រុកកោះ
Co To បានសម្រេចបទដ្ឋានកសាងជនបទថ្មីដោយមានគុណភាពខ្ពស់ដូចជា៖
រចនាសម្ព័ន្ធពលកម្មនិងចំណូលផ្លាស់ប្តូរពលកម្មកំណើនសេដ្ឋកិច្ចខ្ពស់ដោយ
មានការរួមវិភាគទាននៃសេវ៉ាកម្មទេសចរណ៍កើនឡើង ២០% /ឆ្នាំ។ នាបច្ចុប្បន្ន
ចំណូល ជាមធ្យមរបស់ប្រជាពលរដ្ឋនៅទីនេះទទួលបាន ៤៥ លានដុង/ឆ្នាំ។
ចំណុចលេចធ្លោនៅទីនេះគឺថ្នាក់ដឹកនាំស្រុកកោះពង្រីកបានកំលាំងរបស់
ប្រជាពលរដ្ឋតាមរយៈរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចសមស្រប ដូចជា កម្មវិធី
«ឃុំសង្កាត់មួយមានផលិតផលមួយ» (OCOP)។ អាស្រ័យដោយនោះ ផលិតផល
របស់ស្រុកកោះ Co To កាន់តែអះអាងនូវឋានៈនិងពាណិជ្ជសញ្ញារបស់ខ្លួនក្នុង
ទូទាំងប្រទេស។ លោកស្រី Pham Thi Mang ប្រជាពលរដ្ឋមួយរូបនៅតំបន់ទី ៤
ទីរួមស្រុក Co To បានចែករំលែកថា៖
«ថ្នាក់ដឹកនាំស្រុកយកចិត្តទុកដាក់ជាពិសេសដល់ការកសាងជនបទថ្មី។
យើងខ្ញុំទើបនឹងបង្កើតឡើងសមាគមជលផល ក្នុងនោះ ថ្នាក់ដឹកនាំស្រុកបាន
វិនិយោគគ្រឿងឧបករណ៍ ជួយឧបត្ថម្ភខាងវិទ្យាសាស្ត្របច្ចេកវិទ្យានិងពិគ្រោះ
យោ បល់ ដើម្បីធ្វើយ៉ាងម៉េចលើកកំពស់គុណភាពសំដៅអភិវឌ្ឍន៍ពាណិជ្ជសញ្ញា។
នាបច្ចុប្បន្ន ស្រុកកោះ Co To បានអភិវឌ្ឍន៍ពាណិជ្ជសញ្ញាចំនួន ២ គឺត្រីមឹក
Co To និងត្រី ruoi Co To។ កម្មវិធី OCOP ជួយឧបត្ថម្ភប្រជាពលរដ្ឋពីយីហោ
សំបក ហើយការដឹកជញ្ជូនផលិតផល ទៀតផង។ ថ្នាក់ដឹកនាំស្រុកក៏ទៅជួយ
លក់ទំនិញ និងផ្សព្វផ្សាយពាណិជ្ជសញ្ញា។ ពីពាណិជ្ជសញ្ញាត្រូវបានស្គាល់ដល់ក្នុង
ខេត្ត Quang Ninh តែប៉ុណ្ណោះ ឥឡូវនេះ ប្រទេសទាំងមូលបានស្គាល់ដល់បណ្ដា
ពាណិជ្ជសញ្ញារបស់ស្រុកកោះ Co To។»
មកទស្សនាស្រុកកោះ Co To សព្វថ្ងៃ ភ្ញៀវទេសចរអាចចូលរួមទួរទេសចរ
ណ៍រកឃើញដូចជា៖ នេសាទត្រីមឹក មុជទឹកសមុទ្រ ឬ រកឃើញនីយដ្ឋាន ។ល។
លោក Hoang Ba Nam លេខាគណៈកម្មាធិការបក្សស្រុកកោះ Co To បានឲ្យ
ដឹងថា៖ «ប្រជាពលរដ្ឋសប្បាយរីករាយណាស់ចំពោះមុខស្នាដៃ
ទទួលបានក្រោយរយៈពេល ៥ ឆ្នាំអនុវត្តកម្មវិធីជនបទថ្មី។ ស្រុកកោះ Co To
ប្រមូលផ្តុំដោះស្រាយ បញ្ហាចំនួន ៤ គឺ៖ ទី ១ ដាក់ចេញយុទ្ធសាស្ត្រកសាងជន
បទថ្មី ព្រមទាំង ពិនិត្យ មើលឡើងវិញផែនការយុទ្ធសាស្ត្រតភ្ជាប់នឹងការ
បង្កើនការងារគ្រប់គ្រង។ទី ២ គឺ៖ ប្រមូលផ្តុំទៅលើកាកសាងប្រភពធនធាន
មនុស្សមានគុណភាពខ្ពស់ ដើម្បីបំរើឲ្យការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។
បញ្ហាទី ៣ គឺការពារបរិស្ថាននិង ដោះស្រាយបញ្ហាបវិស្ថាន។ បញ្ហាទី ៤ គឺបន្ត
វិនិយោគចូលក្នុងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការអំពាវនាវឲ្យវិនិយោគិន
បណ្ដាក់ទុននៅទីនេះ។»
បណ្ដាស្នាដៃដែលស្រុកកោះ Co To ទទួលបានបន្ទាប់ពី ៥ ឆ្នាំអនុវត្ត
កម្មវិធី ជនបទថ្មីគឺជាកំលាំងពលំសំរាប់ស្រុកកោះបន្តលើកកំពស់បទដ្ឋាន។
ពីស្រុកកោះ ក្រីក្រមួយ Co To បានក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ថ្មីនៃ
ខេត្ត Quang Ninh។ ជោគជ័យរបស់ស្រុកកោះ Co To គឺការពង្រីកប្រជាធិប
តេយ្យ បំផុស ប្រៀបខ្លាំងក្នុងប្រជាពលរដ្ឋដោយទិសស្លោក «ប្រជាជនដឹង
ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនត្រួតពិនិត្យនិងប្រជាជនទទួល
អំណោយផល»៕