|
ស្រុក Hoa Vang ទីក្រុង Da Nang សម្រេចមុនកាលកំណត់ក្នុងការកសាងជនបទថ្មី (Image: VNA) |
(VOVworld) – ដោយមានការផ្លាស់ប្តូរថ្មីក្នុងការអភិវឌ្ឍន៍ជនបទថ្មី ស្រុក
Hoa Vang ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម គឺជាអង្គភាពថ្នាក់ស្រុក
មួយក្នុងចំណោមស្រុកចំនួន ៤១ ក្នុងទូទាំងប្រទេសទើបនឹងបាននាយក
រដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ទង់ប្រឡងប្រណាំងសម្រេច ការកសាងជនបទថ្មី
មុនកាលកំណត់។
នាពេលទទួលបានបទដ្ឋាន មុខមាត់ជនបទថ្មីរបស់ស្រុក Hoa Vang ត្រូវ
បានផ្លាស់ប្តូរ យ៉ាងច្បាស់លាស់។ ដល់ចុងឆ្នាំ ២០១៥ អត្រាគ្រួសារក្រីក្របាន
ថយចុះនៅ ២,៣% មធ្យមសិក្សទុយិភូមិត្រូវបានអនុវត្តនៅឃុំចំនួន ១១
ទាំងអស់ ៣០/៤៤ សាលារៀនទទួលបានបទដ្ឋានជាតិ ១០០% ប្រជាពល
រដ្ឋមានការធានារ៉ាប់រងសុខាភិបាល។ រួមជាមួយគ្នានោះ ការងារសន្តិសុខ
សង្គមក៏ត្រូវបានថ្នាក់ដឹកនាំស្រុកយកចិត្តទុកដាក់ជាពិសេសផងដែរ។
នាបច្ចុប្បន្ន ឃុំភាគច្រើននៅស្រុក Hoa Vang ទីក្រុង Da Nang កំពុងស្ថិត
នៅដំណាក់កាលជួសជុលនគរ។ ដោយហេតុនេះ គោលដៅធានាបរិស្ថាន
និងសន្តិសុខសណ្តាប់ធ្នាប់បានក្លាយទៅជាបទដ្ឋានសំខាន់ក្នុងការកសាង
ជនបទថ្មី។ លោក Truong Tan Manh អនុប្រធានគណៈកម្មា ធិការប្រជា
ជនឃុំ Hoa Lien បានឲ្យដឹងថា៖
«ដោយសារបរិស្ថាននៅទីនេះត្រូវរងដោយធូលីដំណើរការអភិវឌ្ឍន៍
ក្រុង។ ដោយ ហេតុនេះ ការធានាបរិស្ថានបៃតង់ស្អាតល្អត្រូវបានសម្រេច
ដើម្បីធានាបទដ្ឋានជនបទថ្មី។ អាចនិយាយបានថា៖ ការធានាបរិស្ថាន
គឺជាបញ្ហាជួរមុខនៅឃុំ Hoa Lien ក្នុងការកសាងជន បទថ្មី។»
ស្តីពីបញ្ហានេះ លោក Dang Phu Hanh អនុប្រធានគណៈកម្មាធិការ
ប្រជាជនស្រុក Hoa Vang ទីក្រុង Da Nang បានអះអាងថា៖ ស្រុកនឹង
ស្វែងរករាល់វិធានការរក្សាបទដ្ឋានដែល ទទួលបានក្នុងការកសាងជន
បទថ្មី។
«យើងខ្ញុំបានលើកសំណើរជាមួយថ្នាក់ដឹកនាំក្រុងជួបធ្វើការជាមួយ
បណ្ដារោងចក្រអំពី ការកាត់បន្ថយសូរសម្លេងអ៊ូរអរនិងការបំពុលបរិស្ថាន។
គប្បីមានវិធានការយ៉ាងប្តូរប្តេជ្ញចំពោះ ក្រុមហ៊ុនធ្វើអាជីវកម្មដីថ្មដើម្បីដឹក
ជញ្ជូនក្នុងដំណើរការកសាងសំណង់របស់ទីក្រុង។»
កំណត់អភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាគោលដៅស្នូល ស្រុក Hoa Vang ប្រមូលផ្តុំអនុវត្ត
រៀបចំ រចនាសម្ព័ន្ធឡើងវិញឧស្សាហភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម
ជនបទ ជនបទតភ្ជាប់នឹង ការលើកកំពស់គុណភាពកសាងជបទថ្មី ព្រម
ទាំង អនុវត្តគំរោងការ «ជំរុញខ្លាំងអនុវត្តបច្ចេក វិទ្យាខ្ពស់ចូលក្នុងផលិតកម្ម
លើកកំពស់ទិន្នផលនិងគុណភាពកសិផលបំរើនគរដំណាក់កាល ២០១៦-
២០២០»។ តាមគំរោង ចំណាយសរុបសំរាប់ការកសាងជនបទថ្មីក្នុងដំណាក់
កាល២០១៦-២០២០ នៅស្រុក Hoa Vang គឺ ២១៣០ ពាន់លានដុង។ អនុរដ្ឋមន្ត្រី
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម អនុប្រធានគណៈកម្មាធិការ
ទទួលបន្ទុកមជ្ឈឹមកម្មវិធីគោល ដៅជាតិអំពីការកសាងជនបទថ្មី លោក Tran T
hanh Nam បានសម្តែងគោលបំណងថា៖
«បន្តត្រួតពិនិត្យ លើកកំពស់គុណភាពសំរាប់បទដ្ឋាននិមួយៗ ជាពិសេសគឺ
បទដ្ឋាន ទាក់ទិនដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដូចជា
លើកកំពស់ចំណូល រក្សា សន្តិសុខ៊នយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម
ការពារបរិស្ថានទេសភាពជនបទថ្មី។»
ទោះបីជាសម្រេចមុនពេលកំណត់ ៥ ឆ្នាំក្នុងការកសាងជនបទថ្មីបើប្រៀប
នឹងតំបន់ ផ្សេងៗក្នុងទូទាំងប្រទេសក្តី ប៉ុន្តែ ស្រុក Hoa Vang នៅចាត់ទុកមាន
ការងារច្រើនត្រូវ សម្រេចទៀត។ ជាពិសេសគឺការយកចិត្តទុកដាក់ដល់ការក្សា
និងលើកកំពស់បណ្ដាគោលដៅ ដែលទទួលបានដោយនិរន្តរភាព៕