ស្រុក Hiep Hoa ខេត្ត Bac Giang៖កសាងជនបទថ្មីពីការស្រុះចិត្តគំនិតពីប្រជាជន

VINH PHONG Theo VOV -
Chia sẻ
(VOV)_បង្កើតការស្រុះចិត្តគំនិតពីប្រជាជន ជាកក្តា 
សំខាន់ ដើម្បីធានាការ​ដល់ដំណើការកសាងជនបទ 
ថ្មីប្រកបដោយជោគជ័យ។ ស្រុក Hiep Hoa ខេត្ត Bac 
Giang ជាតំបន់មួយក្នុងចំណោមតំបន់ដូច្នេះ។ 

(VOV)_បង្កើតការស្រុះចិត្តគំនិតពីប្រជាជន ជាកក្តាសំខាន់ ដើម្បីធានាការ​ដល់
ដំណើការកសាងជនបទថ្មីប្រកបដោយជោគជ័យ។ ស្រុក Hiep Hoa ខេត្ត Bac Giang 
( ភាគ​ខាងជើងវៀតណាម) ជាតំបន់មួយក្នុងចំណោមតំបន់ដូច្នេះ។ 

 

ស្រុក Hiep Hoa ខេត្ត Bac Giang៖កសាងជនបទថ្មីពីការស្រុះចិត្តគំនិតពីប្រជាជន - ảnh 1
ស្រុក Hiep Hoa ខេត្ត Bac Giang៖កសាងជនបទថ្មីពីការស្រុះចិត្តគំនិតពីប្រជាជន

          Xuan Thanh ជាភូមិជនបទថ្មីរបស់ឃុំ Chau Minh ស្រុក Hiep Hoa ខេត្ត​ Bac
Ninh មុននេះ៣ឆ្នាំ បន្ទាប់ពីពេលមានការផ្តួចផ្តើមគំនិតពី​ខេត្ត ភូមិបាន​រៀបចំ
បណ្ដាកិច្ចប្រជុំ ឃោសនា ចំពោះប្រជាជនអំពីការផ្តួចផ្តើមគំនិត អំពីផល​ប្រយោ
ជន៍របស់ជនបទថ្មី។ ពីនោះ បង្កើតបានទំនុកទុកចិត្ត  ឯកភាព នៅក្នុងស្រទាប់
ប្រជា​ជនដើម្បីកសាងជនបទថ្មីប្រកបដោយជោគជ័យ។ លោក Duong Van
Huong កម្មាភិបាលភូមិ Xuan Thanh ឃុំ Chau Minh បានអោយដឹងថា៖ ​ដោយ​
ការចាប់ផ្តើមពីឃុំ​ក្រីក្រ​ មានស្ថានភាពលំបាកជាច្រើននេះ បច្ចុប្បន្ន Xuan Thanh
បានមានការផ្លាស់ប្តូរថ្មី​យ៉ាងច្រើន។ ផ្លូវភូមិ ឃុំស្អាតបាត ជីវភាពរស់នៅរបស់
ប្រជាជនត្រូវបានលើកស្ទួយជាច្រើន។ លោក Duong Van Huong ចែករំលែកថា៖

ស្រុក Hiep Hoa ខេត្ត Bac Giang៖កសាងជនបទថ្មីពីការស្រុះចិត្តគំនិតពីប្រជាជន - ảnh 2
រូបថតអ៊ីនធឺណែត

          “ ត្រូវធ្វើការប្រជុំ ដើម្បីប្រជាជនពិភាក្សា ហើយការងារទាំងអស់នេះ ប្រ
ជាជនត្រូវដឹង​ និងពិចារណា​។ ក្នុងរយៈពេលកន្លងទៅ យើងខ្ញុំធ្វើការអ្វីក៏ទទួល
បានការ​គាំទ្រពីប្រជាជន​ ពីព្រោះ ហិរញ្ញវត្ថុបានតម្លាភាព សំណង់និមួយៗ ត្រូវ
បានបើកជា​សាធារណះ និងដាក់ដេញថ្លៃ ដើម្បីទទួលបានលទ្ធផលខ្ពស់បំផុត។”

          វាយតំលៃបទដ្ឋានទាំងឡាយក្នុងការកសាងជនបទថ្មី ការងារកសាងវាល
ស្រែធំជាបទដ្ឋានពិបាកបំផុត។ ដូច្នេះ ចាប់ពីពេលមានគោលការណ៍កសាងជន​
បទថ្មីមក កម្មាភិបាលភូមិបានរៀបចំបណ្ដាជំនួបប្រាស្រ័យឃោសនា ស្ទង់មតិ​
ប្រជាជន។ ដោយមានរបៀបធ្វើការបើកចំហរ ប្រជាធិបតេយ្យ ប្រជាកសិករ​ជា
​ម្ចាស់លើវាលស្រែរបស់ខ្លួន ដូច្នេះការកសាងវាលស្រែធំ ទទួលបានការស្រុះ
ចិត្តគំ​និតខ្ពស់ពីប្រជាជន។ ទទួលបាន​ជោគជ័យនៃការកសាងវាលស្រែធំនេះ​ 
ភូមិ Xuan Thanh បានបន្តអនុវត្តយានយន្តចូលក្នុងផលិតកម្ម លើកកំពស់ចំណូល
សំរាប់​ប្រជាជន។ លោក Ngo Tuan Hau ជនមួយនាក់នៅភូមិ Xuan Thanh បាន
​អោយដឹងថា៖ 

          “ មុននេះធ្វើស្រែនៅលើផ្ទៃដីតូច និងដាំដុះតាមចំណង់ចំណូលចិត្ត បាន
ជា ​ទិន្នផល តំលៃទាប។ ចាប់ពីពេលកសាងវាលស្រែធំមក យើងខ្ញុំដាំស្រូវតែ
មួយ​ប្រភេទ លក់អោយ​កសិដ្ឋានពូជមជ្ឈឹមទី១។ មុននេះ ប្រមូលផល ហើយ
ហាល​អោយ​ស្ងួត លក់បានតែ៥ ៥០០ ដុង/គីឡូក្រាម។ នាបច្ចុប្បន្ន លក់នៅ
នឹង​វាលស្រែក៍បាន ៧ ៥០០គីឡូក្រាម។ ប្រសិទ្ធិភាពពីកម្មវិធីនេះគឺធំធេងណាស់។”

          ក្នុងដំណើរកសាងជនបទថ្មី ប្រសិនបើប្រជាជនបានចូលរួមពិនិត្យមើល​ 
គឺប្រសិទ្ធិភាពរបស់កម្មវិធីនេះនឹងបានលើកកំពស់ច្រើន។ ពីបទដ្ឋានជនបទថ្មី
 ​ក្នុងដំណើការអនុវត្ត ភូមិឃុំបានឃើញនូវកំហិតមួយចំនួនហើយរួមគ្នាជំនះពុះ
ពារ។ ជាពិសេស រូប​សណ្ឋាន ជនបទថ្មីបានពង្រីកចរិតលក្ខណះប្រជាធិប
តេយ្យ​របស់ប្រជាជន  បង្កើត​ឡើងកម្លាំងពលំទូទាំងប្រជាជន​ ក្នុងការកសាង
ជនបទថ្មី។ លោក Mai Son លេខាធិការ ​គណៈកម្មាធិការបក្ស ស្រុក Hieu Hoa
 បានអោយដឹងថា៖

          “ រូបសណ្ឋានជនបទថ្មីត្រូវបានអនុវត្តពីឆ្នាំ ២០១៣ ដល់បំណាច់ឆ្នាំ់២០១៤
​ ស្រុកទទួលបាន១៨បទដ្ឋានអំពីជនបទថ្មី។ បណ្ដាឃុំចង់ទទួលបានបទដ្ឋាន
ជនបទថ្មីគឺ​បណ្ដាភូមិក៏ត្រូវទទួលបានបទដ្ឋានរបស់ខ្លួន។ ប្រការទាំងនេះ បាន
ជំរុញល្បឿនសម្រេចការកសាងជនបទថ្មីនៅឃុំផ្សេងៗ ទន្ទឹមនឹងនោះ ធានា
តម្រូវការអំពីជន​បទថ្មីនិរន្តរភាពទៀតផង។”

          ពីការទទួលជោគជ័យក្នុងការកសាងជនបទថ្មី ដោយរបៀបធ្វើការបើក
ចំហរ ប្រជាធិបតេយ្យ ស្រុក Hiep Hoa ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ មានឃុំ២/៣
 ​ដោយមាន​ភូមិចំនួន៩០% ទទួលបានបទដ្ឋានអំពីជនបទថ្មី។ ទន្ទឹមនឹងនោះ 
លើកកំពស់​ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសម្ភារះនិងស្មារតី កសាង
ជនបទថ្មីនិរន្តរ​ភាព៕ 

ប្រតិកម្មទៅវិញ