|
វាលទំនាបទន្លេ Cuu Long អភិវឌ្ឍន៍ចិញ្ចឹមទាសមុទ្រដើម្បីសាំបំរ៉ែបំរួលអាកាសធាតុ (Image: VNA) |
(VOVworld) – ទាសមុទ្រគឺជាបសុសត្វចិញ្ចឹមប្រភេទថ្មីមួយដែលមានសមត្ថភាពរង
កំរិតអំបិលខ្ពស់ ហើយអាចចិញ្ចឹមបានលើសមុទ្រ។ ដោយហេតុនេះ នាពេលថ្មីៗនេះ
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានជ្រើសរើសទាសមុទ្រជាបសុសត្វ
ចិញ្ចឹមមួយដែលបំរើការៀបចំរចនាសម្ព័ន្ធចិញ្ចឹមសត្វឡើងវិញនៅបណ្ដាខេត្តឆ្នេរ
សមុទ្រនៃ តំបន់វាលទំនាបទន្លេ Cuu Long ដែលជាទីកន្លែងរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ
ដោយការរាំងស្ងួតនិង ការលិចទឹកប្រៃ។
ក្នុងអំឡុងឆ្នាំ ២០១៤ - ២០១៥ ទាសមុទ្រត្រូវបានចិញ្ចឹមសាកល្បងនៅកោះមួយចំនួន
ចំណុះប្រជុំកោះ Truong Sa ដោយមានបរិមាណចំនួន ៣០០ ក្បាល។ ហ្វូងទានេះបាន
អភិវឌ្ឍន៍ដ៏ល្អនិងបង្កើតពងបានធម្មតា។ នៅតំបន់វាលទំនាបទន្លេ Cuu Long
ដូចជានៅតំបន់ លិចទឹកប្រៃរបស់ខេត្ត Kien Giang ខេត្ត Tien Giang ខេត្ត Bac
Lieu ទាសមុទ្រដែលត្រូវបាន ចិញ្ចឹមសាកល្បងក៏បាននាំមកនូវប្រសិទ្ធភាពជា
ជំហានដំបូង។ លោក Nguyen Van Tranh នាយករងមន្ទីកសិកម្មនិងអភិវឌ្ឍន៍
ជនបទខេត្ត Ca Mau (ភាគខាងត្បូងវៀតណាម) បានឲ្យដឹងថា៖ ទាសមុទ្រនេះ
អភិវឌ្ឍន៍ល្អនៅតំបន់ទឹកភ្លាវ ហើយនាំមកចំណូលខ្ពស់និង ស្ថិរភាពសំរាប់ប្រជាក
សិករ។
«នាបច្ចុប្បន្ន ខេត្ត Ca Mau ផ្លាស់ប្តូររូបសណ្ឋានចិញ្ចឹមសត្វ។ តាមគំរោង ខេត្ត
នឹងអភិវឌ្ឍន៍ហ្វូងទាដល់ ៦ ពាន់ក្បាល។ ប្រសិនបើអះអាងបានគឺជាបសុសត្វ
ចិញ្ចឹមថ្មីដែលសមស្របនឹងបំរ៉ែបំរួលអាកាសធាតុនោះគឺយើងគប្បីត្រៀមរៀបចំ
ពូជឲ្យបានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់សំរាប់តំបន់នានា។»
លោក Nguyen Huu Tinh នាយករងអនុវិទ្យាស្ថានចិញ្ចឹមសត្វ Nam Bo ចំណុះ
វិទ្យាស្ថានចិញ្ចឹមសត្វបានឲ្យដឹងថា៖
«ទាសមុទ្រពងច្រើនហើយ។ គុណភាពសាច់ឆ្ងាញ់។ ទារីកធំធាត់លឿន ហើយងាយ
ស្រួលលក់។ ទាសមុទ្រអាចចិញ្ចឹមលើកោះសមុទ្រដូចជាប្រជុំកោះ Truong Sa និង
ប្រជុំកោះផ្សេងៗទៀត។ មិនត្រឹមតែអាចិញ្ចឹមនៅបរិស្ថានទឹកប្រៃ ប៉ុណ្ណោះទេ
ទាសមុទ្រក៏អាចរីកធំធាត់ល្អនៅបរិស្ថានទឹកសាប ទៀតផង។»
រីឯ លោក Nguyen Van Trong អនុប្រធាននាយកដ្ឋានចិញ្ចឹមសត្វនៃក្រសួង
កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានចាត់ទុកថា៖ បណ្ដាខេត្តមាត់សមុទ្រ
គប្បីត្រៀមរៀបចំល្អលើវិស័យចិញ្ចឹមបសុសត្វសំដៅទប់ទល់នឹងបំរ៉ែបំរួលអាកាស
ធាតុ។ រួមជាមួយសត្វ ចិញ្ចឹមដទៃទៀត ទាសមុទ្រគឺជាបសុសត្វដែលអាចចិញ្ចឹម
ដ៏ទូលំទូលាយនៅតំបន់វាលទំ នាបទន្លេ Cuu Long បាន។
«ទាសមុទ្រកំពុងត្រូវបានចិញ្ចឹមបង្កាត់ពូជនៅអង្គភាពចំនួន ២។ ភាគខាង
ជើងគឺមជ្ឈ មណ្ដលស្រាវជ្រាវទា Dai Xuyen។ ភាគខាងត្បូងគឺមជ្ឈមណ្ឌលស្រាវ
ជ្រាវអភិវឌ្ឍន៍ចិញ្ចឹម បសុសត្វ VIGOVA។ នេះគឺជាអង្គភាពផ្គត់ផ្គង់ពូជចំនួន
២ ក្នុងទូទាំងប្រទេសវៀតណាម។ នាបច្ចុប្បន្ន មិនទាន់មានមអង្គភាពផ្គត់ផ្គង់
ពូជទាសមុទ្រនៅតំបន់វាលទំនាបទន្លេ Cuu Long នៅឡើយ ដោយហេតុនេះ
ប្រជាកសិករត្រូវទៅទិញពូធពីមជ្ឈមណ្ឌលនៅទីក្រុងហូជីមិញ។ នាពេលខាងមុខ
យើងខ្ញុំនឹងកសាងមជ្ឈមណ្ឌលពូធទាសមុទ្រនៅខេត្ត Soc Trang ដើម្បី បើក
ទូលាយរូបសណ្ឋានចិញ្ចឹមសត្វនេះ បន្ទាប់មក ផ្គត់ផ្គង់ដល់ប្រជាកសិករក្នុង
តំបន់និង ប្រទេសកម្ពុជាជិតខាងផងដែរ។»
ពីប្រសិទ្ធភាពជាក់ស្តែងនៃការចិញ្ចឹម តំបន់មួយចំនួនបានឃើញថា៖
ការចិញ្ចឹមទា សមុទ្រមិនត្រឹមតែជារូបសណ្ឋាននាំមកនូវចំណូលខ្ពស់និង
ស្ថិរភាពសំរាប់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ថែមទាំង ទាញយកសក្តានុភាពមាន
ស្រាប់ក្នុងតំបន់។ ម្យ៉ាងទៀត នេះគឺជាពូធ បសុសត្វដែលមានសមត្ថភាព
សាំល្អនឹងបំរ៉ែបំរួលអាកាសធាតុដូចជាការរាំងស្ងួតដែលកាន់តែកើតមាននៅ
តំបន់វាលទំនាបទន្លេ Cuu Long ពីមួយថ្ងៃទៅមួយថ្ងៃ៕