(VOV)_ក្រោយរយះពេលជាង៣ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល
វៀតណាមអំពីការរៀបចំគំរោងផែនការកសាងជនបទថ្មីមក បរិមាណឃុំសម្រេច ការរៀបចំគំរោងផែនការកសាងជនបទថ្មីស្មើនឹង៧៥% កើនជាង៥០%បើប្រៀង
នឹងឆ្នាំ២០១០។ ប៉ុន្តែ នាបច្ចុប្បន្ន តំបន់ជាច្រើនបានអនុវត្តការរៀបចំគំរោងផែន
ការកសាង ជនបទថ្មីក្តី ប៉ុន្តែមិនទាន់បំពេញបានតាមតម្រូវការ។ ដូច្នេះ ការពិនិត្យ
គំរោង ផែនការឡើងវិញ និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនិងការ
ស្រុះចិត្ត គំនិតរបស់ប្រជាជន គឺជារបៀបធ្វើជាក់ស្ដែងដើម្បីអនុវត្តគំរោងផែនការ
កសាង ជនបទថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។
|
លើកកំពស់គុណភាពការរៀបចំគំរោងផែនការកសាងជនបទថ្មី(bacgiang.gov.vn ) |
តាមតួលេខស្ថិតិរបស់ក្រសួងសំណង់ថា÷ ក្នុងចំណោមឃុំចំនួន១០០០០ ឃុំក្នុងទូទាំងប្រទេស មានឃុំចំនួន៧៥%សម្រេចការអនុម័ត្តទៅលើគំរោងផែនការ
កសាងជនបទថ្មី។ លោក Do Thanh Tung អនុប្រធាននាយកដ្ឋានស្ថាបត្យកម្ម រៀប ចំគំរោងផែនការសំណង់ នៃក្រសួងសំណង់បានអោយដឹងថា÷ ឃុំចំនួន២៥% មិន ទាន់អនុវត្តការកសាងគំរោងផែនការ ដោយសារការរួមសហការរវាងស្ថាប័ន ពិ
គ្រោះ យោបល់ជាមួយរដ្ឋអំណាចតំបន់មិនទាន់ព្រមៗគ្នា តំបន់ជាច្រើនខ្វះកម្មាភិ
បាលជំនាញ។ លោក Pham Hong Sinh អនុប្រធានវិទ្យាស្ថានគំរោងផែនការសំណង់-មន្ទីរសំណង់ខេត្ត Vinh Phuc បានអោយដឹងថា÷ ក្រៅពីចំណេះដឹងរបស់ប្រជាជនក្នុង
ការកសាងគំរោងផែនការ និងការអនុវត្តនៅមានកំហិតក្តី ការកើនឡើងចំណាយបន្ថែមក្នុងការងាររំដោះផ្ទៃដី ផ្លូវភ្ជាប់ភូមិគឺជាមូលហេតុមួយដែលបង្កការលំបាកចំ
ពោះ ការសម្រេចគំរោងផែនការ។ លោក Pham Hong Sinh បានអោយដឹងថា÷
“ ឧទាហរណ៍នៅខេត្ត Vinh Phuc គំរោងបោះបង្គោលរបស់ឃុំមួយនៅទីក្រុង
Vinh Yen ត្រូវបានបង្កើតឡើង និងអនុម័ត្តជាមួយចំណាយចំនួន៣ពាន់លានដុង/ឃុំ។ ដូច្នេះ Vinh Phuc មានឃុំចំនួន១១២ និងចំណាយសំរាប់ការបោះបង្គោលនេះគឺ
៣៣៦ ពាន់លានដុង។ ក្នុងនោះ ចំណាយសំរាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គមនៅតិចណាស់ មិនទាន់សមស្របជាមួយ
ស្ថានភាពជាក់ស្ដែង។”
តាមលោក Dam Quang Tuan នាយកវិទ្យាស្ថានស្ថាបត្យកម្មរៀបចំដែនដី នគររូបនីយកម្ម និងជនបទ ក្រសួងសំណង់ ថា÷ដើម្បីដោះស្រាយបញ្ហាប្រភព
ទុនកសាង គំរោងផែនការជនបទថ្មី ត្រូវបង្កើនប្រភពទុនរួមបញ្ជូលពីបណ្ដាកម្មវិធី គំរោងការណ៍នៅលើភូមិសាស្ត្រ…។ល។ លោក Dam Quang Tuan បានអោយដឹង
ថា÷
“ មានគំរោងផែនការមូលដ្ឋានចំនួន៣ គឺគំរោងផែនការផលិតកម្ម គំរោង
ផែនការ ប្រើប្រាស់ដីធ្លី និងគំរោងផែនការកសាង។ បណ្ដាគំរោងផែនការនេះនៅ
ក្នុងតំបន់ តែងតែមិនបានបង្កើតក្នុងរយះពេលតែមួយ និងមិនបានបង្កើតដោយ អ្នកពិគ្រោះយោបល់តែ១។ ដូច្នេះ ពេលដែលឃុំទទួលគំរោងផែនការនេះ វានឹង
មាន ចំណុចខុសគ្នា បង្កការលំបាកក្នុងការគ្រប់គ្រង កសាង។”
អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោកស្រី Phan Thi Mỹ Linh បាន
អោយ ដឹងថា÷ ការបង្កើតគំរោងផែនការកសាងជនបទថ្មី ជាការងារមានចំណុច
ថ្មី ជាមួយការកំណត់ទិសដៅ និងឯកភាពខ្ពស់។ នាបច្ចុប្បន្ន ក្រសួងសំណង់កំពុង
លើកទឹក ចិត្តតំបន់នានា យកចិត្តទុកដាក់ជាងទៀតចំពោះការបញ្ជូនកម្មាភិបាល
ថ្នាក់ ឃុំចូលរួមបណ្ដាថ្នាក់បណ្ដុះបណ្ដាល លើកកំពស់សមត្ថភាព ដើម្បីការងារ
អនុវត្ត គំរោងផែនការទទួលបានលទ្ធផលខ្ពស់បំផុត។ អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោកស្រី Phan Thi Mỹ Linh បានអោយដឹងថា÷
“ ក្រសួងសំណង់នឹងរាយការណ៍ជាមួយគណះកម្មាធិការបញ្ជាណែនាំមជ្ឈឹម ក្នុងការកែសម្រួលបណ្ដាឯកសារច្បាប់អោយទាន់ពេលវេលា។ ទីពីរគឺមានកម្មវិធី
បណ្ដុះ បណ្ដាលកម្មាភិបាលថ្នាក់ឃុំ ដើម្បីបំពេញនឹងតម្រូវការអំពីការគ្រប់គ្រងក
សាង ជនបទថ្មី និងបន្តពិនិត្យមើល កែសម្រួលបទដ្ឋានចំនួន១៩ អោយសមស្រប
ជាមួយតំបន់ផ្សេងៗ”
ការងារគំរោងផែនការជនបទថ្មី មិនគ្រាន់តែទាក់ទិនដល់បទដ្ឋានជាច្រើន នៃចលនាកសាងជនបទថ្មីប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលចំពោះការកសាងគំរោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងទូទាំងប្រទេសទៀតផង។ ដូច្នេះ ពីការកសាងដល់ការអនុម័ត្តគំរោងផែនការត្រូវរៀបចំឡើង ប្រកបដោយរបៀប រៀបរយ វិទ្យាសាស្ត្រ និងត្រឹមត្រូវដើម្បីចលនាកសាងជនបទថ្មី ដណ្ដើមបានជោគ
ជ័យ នាំជនបទវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕