(VOV)_ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រូបសណ្ឋានសហករណ៍ បានមានការផ្លាស់ប្តូរ
ថ្មីជាច្រើន រួមចំណែកសំខាន់ ក្នុងការបង្កើនកំណើន កាត់បន្ថយភាពក្រីក្រនៅវៀត
ណាម។ ប៉ុន្តែ រួមជាមួយដំណើការផ្ទេរប្តូរទៅជាផលិតកម្មទំនិញដោយមានទ្រង់
ទ្រាយធំ សមស្របជាមួយយន្តការទីផ្សារ និងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ
ជាតិ រូបសណ្ឋានសហករណ៍ក៏ត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាដែរ។
|
រូបសណ្ឋានសហករណ៍ថ្មីបង្កើតកម្លាំងចលករអភិវឌ្ឍន៍កសិកម្ម |
គិតដល់ឆ្នាំ ២០១៤ វៀតណាមមានសហករណ៍ចំនួនមួយហ្មឺនបួនរយ កំពុង
ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ ប៉ុន្តែ មានតែសហករណ៍ជាង១០% ប៉ុណ្ណោះ
កំពុងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពដោយមានការផ្លាស់ប្តូរថ្មី អំពីរៀប
ធ្វើសកម្មភាព អនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្ម និងតភ្ជាប់ជាមួយអង្គភាពអាជីវកម្ម។ច្បាប់សហករណ៍ថ្មី នៅវៀតណាម ត្រូវបានចេញផ្សាយ នាឆ្នាំ ២០១២មក ប៉ុន្តែ ក្នុង
រយៈពេល២ឆ្នាំកន្លងទៅ បរិមាណសហករណ៍ថ្មីបានកើនឡើងមិនច្រើនទេ ផ្ទុយទៅ
វិញ បរិមាណរូបសណ្ឋានសហករណ៍ចាស់ៗត្រូវរលំកាន់តែច្រើនឡើងទៀតផង។
ក្នុងពេលនោះ ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ ខាងនាំចេញប្រកបដោយប្រ
សិទ្ធិភាព គឺត្រូវអនុវត្តតាមរយៈរូបសណ្ឋានសហករណ៍ថ្មី ឬ សម្ព័ន្ធរូបសណ្ឋាន
សហករណ៍ថ្មី ដើម្បីលក់ទំនិញ ផ្គត់ផ្គង់ទំនិញដោយទ្រង់ទ្រាយធំ មានពាណិជ្ជ
សញ្ញាត្រឹមត្រូវ និងបានធានាគុណភាព។ នេះក៏គឺជាមូលដ្ឋានដើម្បីវៀតណាម
ចូលរួមកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មអន្តរជាតិ ដែលបានចុះហត្ថលេខានិង
ចរចារ។ លោក Ma Quang Trung ប្រធាននាយកដ្ឋានសេដ្ឋកិច្ច សហប្រតិបត្តិ
ការអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយ
ដឹងថា៖
“ តួនាទីរបស់សហករណ៍ក្នុងផលិតកម្មកសិកម្ម គឺសំខាន់ណាស់។ពីព្រោះ
ថា៖ ប្រជាកសិករម្នាក់ៗ ធ្វើដោយខ្លួនឯង គ្មានកិច្ចសហប្រតិបត្តិការ គឺគ្មានកម្លាំង
ប្រកួតប្រជែងខ្លាំងជាមួយទីផ្សារទេ ជាពិសេសគឺពេលដែលយើងកំពុងធ្វើសមា
ហរណកម្ម។ ទីពីរគឺ ចង់បានផលិតផលមានគុណភាពល្អ គ្រប់គ្រងបានគុណ
ភាព និងធ្វើប្រកបដោយប្រសិទ្ធិភាព គឺប្រជាកសិករត្រូវសហប្រតិបត្តិការ និង
តភ្ជាប់ជាមួយគ្នា។ ដូច្នេះ តួនាទីរបស់សហករណ៍កសិកម្មត្រូវតែបានអះអាង
ពី១ថ្ងៃទៅ១ថ្ងៃ។”
ក្នុងប៉ុន្មានឆ្នាំមុននេះ រូបសណ្ឋានសហករណ៍ជាការរួមទុន រួមកម្លាំងកាយ
ចិត្ត របស់ប្រជាកសិករជាមួយគ្នា និងសហករណ៍សុទ្ធតែទទួលបន្ទុកផ្នែកសេវា
កម្មសំរាប់កសិករតែប៉ុណ្ណោះ។ ដោយមានចរិតលក្ខណះដូច្នេះ បានជា ក្របខ័ណ្ឌ
ធ្វើសកម្មភាពរបស់សហករណ៍ គឺតូចតាចណាស់ ភាគច្រើនគឺផ្គត់ផ្គងក្នុងតំបន់
តែប៉ុណ្ណោះ។ ហើយពេលចូលក្នុងដំណាក់កាលទំនើបភាវូបនីយកម្ម កសិកម្ម
ផលិតទំនិញដោយទ្រង់ទ្រាយធំ បានជាបណ្ដារូបសណ្ឋានសហករណ៍នេះបាន
លេចចេញកំហិតជាច្រើន ដូចជា៖ ក្បាលម៉ាស៊ីនធំ សម្របសម្រួលជាមួយទីផ្សារ
យឹតយាវ ។ បានជា ការបង្កើតរូបសណ្ឋានសហករណ៍ថ្មី និងការតភ្ជាប់បណ្ដា
សហករណ៍ថ្មីជាមួយគ្នា អាចបង្កើនការប្រកួតប្រជែងក្នុងផលិតទំនិញ មាន
យន្តការគ្រប់គ្រង ព្យាករណ៍ត្រឹមត្រូវអំពីតម្រូវការរបស់ទីផ្សារនៅក្នុងនិងក្រៅ
ប្រទេស។ សកម្មភាពរបស់រូបសណ្ឋានសហករណ៍ថ្មី គឺធ្វើសេវាកម្មផង អាជីវ
កម្មផង ដើម្បីយកចំណេញសំរាប់សមាជិកសហករណ៍ បណ្ដាសហករណ៍នេះ
ត្រូវបង្កើនការបើកទូលាយផលិតកម្ម និងម្ចាស់ការតភ្ជាប់ជាមួយទីផ្សារ តភ្ជាប់
ជាមួយអង្គភាពអាជីវកម្ម ដើម្បីពីនោះបង្កើនប្រាក់ចំណូល និងការពារបានផល
ប្រយោជន៍របស់ប្រជាកសិករ។ ដោយរូបសណ្ឋានសហងករណ៍ថ្មីនេះ កសិកម្ម
វៀតណាមអាចមានជំហានលោតផ្លោះ ជំនះពុះពារលើភាពអនខ្សោយ។ ក្នុង
ដំណើការកសាងរូបសណ្ឋានសហករណ៍ថ្មី ដំណាក់កាល ២០១៥-២០២០ រដ្ឋា
ភិបាលវៀតណាម បានលើកច្បាស់ថា៖ ភាពចាំបាច់នៃការផ្លាស់ប្តូរថ្មីមនសិការ
អំពីតួនាទី ថានះ និងសារសំខាន់របស់សហករណ៍ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារ។
លោក Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានលើក
ច្បាស់ថា៖
“ ប្រការដើមដំបូង ដើម្បីដោះស្រាយបញ្ហាគឺការយល់ដឹង ត្រូវតែផ្លាស់ប្តូរ
ថ្មីក្នុងគំនិតគិតគូ។ ត្រូវយល់ដឹងច្បាស់អំពីតួនាទី សារសំខាន់ សក្ដានុភាពខាង
សេដ្ឋកិច្ចសមូហភាពនិយាយរួម ការខុសប្លែករវាងរូបសណ្ឋានសហករណ៍ថ្មី
និងរូបសណ្ឋានសហករណ៍ចាស់ ការយល់ដឹងរបស់រដ្ឋអំណាច់គ្រប់ជាន់ថ្នាក់
ចំ ពោះការផ្សព្វផ្សាយ ជ្រួតជ្រាបអនុវត្តច្បាប់សហករណ៍ និងបណ្ដាគោលនយោបាយនាបច្ចុប្បន្ន ចំពោះខឿនសេដ្ឋកិច្ចសហករណ៍។”
ជាការច្បាស់លាស់ថា រូបសណ្ឋានសេដ្ឋកិច្ចថ្មីនឹងបង្កើតឡើងកម្លាំងចលករ
ទ្វេដង ដ៏ខ្លាំងក្លា បង្កើតឡើងការអភិវឌ្ឍន៍លោតផ្លោះសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម នាបច្ចុប្បន្ន ពីព្រោះ វាលើកទឹកចិត្តការច្នៃប្រឌិតថ្មី របស់គ្រួសារកសិករ
និមួយៗ ក្នុងគ្រប់វិស័យ ដូចជា៖ចិញ្ចឹម ដាំដុះ និងមុខរបរនេសាទ។ ទន្ទឹមនឹងនោះ
បណ្ដាគ្រួសារកសិករនេះ ក៏ទទួលបានការជួយឧបត្ថម្ភពីរដ្ឋ សហករណ៍ ដើម្បី
លើកកំពស់សមត្ថភាពប្រកួតប្រជែង បំពេញរាល់តម្រូវការក្នុងដំណើការធ្វើស
មាហរណកម្មអន្តរជាតិខាងពាណិជ្ជកម្ម។ មុនបង្អស់ រូបសណ្ឋានសហករណ៍ថ្មី
នឹងបង្កើតកម្លាំងលោតផ្លោះ សំរាប់ផ្នែកកសិកម្មវៀតណាម ដោយមានការជះ
ឥទ្ធិពលទៅវិញទៅមក រវាងក្រុមផលប្រយោជន៍ចំនួន៤ គឺ៖ផលប្រយោជន៍
របស់គ្រួសារកសិករចំនួន១០លានគ្រួ ផលប្រយោជន៍របស់រដ្ឋ ផលប្រយោជន៍
របស់អង្គភាពអាជីវកម្ម និងផលប្រយោជន៍របស់អាជីវករទៀតផង៕