រូបសណ្ឋានដាំដំណាំស្រូវនៅវាលស្រែធំនៅ ឃុំ Phu Can ខេត្ត Tra Vinh ទទួលបានប្រសិទ្ធភាព

Chia sẻ
(VOVWORLD) - វាលស្រែធំនៅឃុំ Phu Can ស្រុក Tieu Can ខេត្ត Tra Vinh គឺជារូបសណ្ឋានលេចធ្លោមួយ ក្នុងការកសាងជនបទថ្មីនៅឃុំ។រូបសណ្ឋាននេះបានរួមចំណែកយ៉ាងសំខាន់ជួយដល់ឃុំ Phu Can ទទួលបានស្តង់ដារជនបទថ្មីក្នុងឆ្នាំ ២០១៣ និងស្តង់ដារជនបទថ្មីក្នុងឆ្នាំ ២០២០ ផងដែរ។
រូបសណ្ឋានដាំដំណាំស្រូវនៅវាលស្រែធំនៅ ឃុំ Phu Can ខេត្ត Tra Vinh ទទួលបានប្រសិទ្ធភាព - ảnh 1រូបសណ្ឋានដាំដំណាំស្រូវនៅវាលស្រែធំនៅ ឃុំ Phu Can ខេត្ត Tra Vinh ទទួលបានប្រសិទ្ធភាព

វាលស្រែធំគឺជារបៀបផលិកម្មថ្មី ប្រជាកសិករបានភ្ជាប់វាលស្រែតូចៗជាមួយគ្នា ហើយអនុវត្តន៍សមកាលកម្មតាមដំណើរការផលិតកម្ម VietGAP (ការអនុវត្តផលិតកម្មកសិកម្មល្អ)។ តាមនោះ ជួយប្រជាកសិករកាត់បន្ថយតម្លៃធាតុចូល បញ្ចេញលក់ផលិតផលយ៉ាងងាយស្រួល និងបង្កើនផលិតភាពផលិតកម្ម។ ឃុំ Phu Can មានគ្រួសារចំនួន ៣ ១២០ គ្រួ ដែលមានប្រជាជនចំនួន ១១ ៥៦០ នាក់ ក្នុងនោះជនជាតិខ្មែរស្រូបយកជាង ៦២%។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះភាគច្រើនពឹងផ្អែកលើផលិតកម្មកសិកម្ម ជាពិសេសគឺការដាំដំណាំស្រូវ។ ដោយសារសណ្ឋានដីនៅឃុំ Phu Can ជាតំបន់ដីខ្ពស់ ពិបាកស្តុកទឹកបម្រើផលិតកសិកម្ម ដូច្នេះជារៀងរាល់ឆ្នាំ ប្រជាកសិករបានដាំដំណាំស្រូវត្រឹមតែ ១ រដូវកាល ក្នុងរដូវវស្សាប៉ុណ្ណោះ។ ដើម្បីជំនះពុះពារលើសភាពការណ៍នេះ ក្នុងឆ្នាំ ២០០៦ ស្រុក Tieu Can បានវិនិយោគសាងសង់ប្រឡាយបេតុង បម្រើការស្រោចស្រពស្រូវជូនប្រជាកសិករ ហើយនៅឆ្នាំ ២០០៧ ប្រឡាយបេតុងបានសម្រេចជាស្ថាពរ។ លោក ថាច់ ថាំង ប្រជាពលរដ្ឋនៅឃុំ Phu Can បាននិយាយថា៖ “វាលស្រែធំមានផ្ទៃដី ១១០ ហិកតា ហើយបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ នៅពេលសាងសង់ប្រឡាយបេតុង។ រដ្ឋបានធានារាប់រ៉ងទឹកស្រោចស្រពជូនប្រជាកសិករដោយឥតគិតថ្លៃ។ នៅពេលដែលមិនទាន់ចូលរួមវាលស្រែធំនោះ ខ្ញុំប្រមូលផលស្រូវគុណភាពខ្ពស់បានតិចណាស់ ហើយគ្មានប្រាក់ចំណេញឡើយ។ នៅពេលដែលមានវាលស្រែធំ ខ្ញុំបានដាំដាំណាំស្រូវបាន ៣ រដូវកាល។ ស្រូវមានគុណភាពខ្ពស់ ឈ្មូញបានប្រមូលទិញច្រើន។ ដូច្នេះហើយ យើងខ្ញុំទទួលបានប្រាក់ចំណេញផងដែរ”។

បច្ចុប្បន្ន ឃុំ Phu Can មានគ្រួសារចំនយន ១២៦ គ្រួបានចូលរួមរូបសណ្ឋានផលិតកម្មវាលស្រែធំ។ ក្នុងការដាំដំណាំស្រូវរបស់ប្រជាកសិរបានរួមបញ្ជូលរូបសណ្ឋានដាំដុះ "លិច-ស្ងួតឆ្លាស់គ្នា" ជួយស្រូវរីកលូតលាស់ល្អជាង បង្កើនផលិតភាព។ គិតត្រឹមរដូវវស្សាឆ្នាំ ២០២១-២០២២ មានផ្ទៃដីស្រូវជាង ៥០% ក្នុងឃុំត្រូវបានប្រជាកសិករអនុវត្តន៍ក្នុងវាលស្រែរបស់គ្រួសារ។ លោក Bui Truong An អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Can បានឲ្យដឹងថា៖ “នៅពេលអនុវត្តន៍រូបសណ្ឋានរាលស្រែធំប្រកបដោយប្រសិទ្ធភាព ប្រជាកសិករមានជំនឿជាក់ទៅលើការដឹកនាំរបស់អាជ្ញាធរតំបន់។ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនស្រុកបានយកចិត្តទុកដាក់លើរូបសណ្ឋាននេះណាស់។ ចាប់តាំងពីពេលកសាងរូបសណ្ឋានវាលស្រែធំមក ទិន្នផលស្រូវបានកើនឡើងពី ៦,៥ ទៅ ៧,៥ តោន/ហិកតា។ ប្រាក់ចំណូលរបស់ប្រជាកសិករក៏បានកើនឡើងគួរឲ្យកត់សម្គាល់។ ឃុំបានប្រគល់ឲ្យសហករណ៍កសិកម្ម Phu Can គ្រប់គ្រងរូបសណ្ឋានវាលស្រែធំ។ ក្នុងដំណើរការផលិតកម្ម យើងខ្ញុំបានបើកវគ្គហ្វឺកហ្វឹនដល់គ្រួសារនានាអំពីបច្ចេកទេសធ្វើវប្បកម្មស្រែ និងកំចាត់សត្វល្អិតចង្រៃ។ ប្រជាកសិករជំរុញខ្លាំងការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម។ សហករណ៍កសិកម្ម Phu Can បានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ ឃុំ Phu Can មានគោលបំណងបង្កើតសហករណ៍កសិកម្ម Phu Thinh ដើម្បីសម្របសម្រួលជាមួយសហករណ៍កសិកម្ម Phu Can ប្រមូលទិញផលិតផលទាំងធាតុចូល និងធាតុចេញ”។

រូបសណ្ឋានដាំដំណាំស្រូវនៅវាលស្រែធំនៅ ឃុំ Phu Can ខេត្ត Tra Vinh ទទួលបានប្រសិទ្ធភាព - ảnh 2រូបសណ្ឋានដាំដំណាំស្រូវនៅវាលស្រែធំនៅ ឃុំ Phu Can ខេត្ត Tra Vinh ទទួលបានប្រសិទ្ធភាព

វាលស្រែធំនៅឃុំ Phu Can ផ្សារភ្ជាប់ជាមួយខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់សម្ភារៈកសិកម្ម និងបញ្ចេញលក់ជូនប្រជាកសិករ។ លោក ថាច់ សែ សមាជិកនៃសហករណ៍កសិកម្ម Phu Can បានឲ្យដឹងថា៖ “វាលស្រែធំទាក់ទាញបានការចូលរួមពីប្រជាជនជាច្រើន ដោយចែកដីឲ្យយើងផលិតដោយខ្លួនឯង រដ្ឋគ្រប់គ្រងការស្រោចស្រពទឹកដោយឥតគិតថ្លៃ និង ជួយប្រមូលទិញ និងបញ្ចេញលក់ស្រូវឲ្យប្រជាកសិករ។ សហករណ៍បានទទួលរ៉ាប់រងការផ្ដល់ពូជដំណាំ និងការប្រមូលទិញផលិតផល។ សមាជិកគ្រប់រូបក្នុងសហករណ៍បានសហការគ្នាយ៉ាងជិតស្និទ្ធ។ គ្រួសារខ្ញុំបានដាំដំណាំស្រូវលើផ្ទៃដី ១,៥ ហិកតា និងចិញ្ចឹមជ្រូក ដើម្បីរកប្រាក់ចំណូលបន្ថែម។ រដូវប្រមូលផលនីមួយៗ គ្រួសាខ្ញុំទទួលបានប្រាក់ចំណេញប្រមាណ ២០ លានដុង បើដកការចំណាយចេញ ហើយប្រាក់ចំណេញសរុបគឺ ៥០ លានដុង ក្នុងមួយឆ្នាំផងដែរ”។

ចាប់តាំងពីពេលមានវាលស្រែធំមក ប្រជាកសិករឃុំ Phu Can មានរបៀប ផលិតកម្មបែបវិទ្យាសាស្ត្រទំនើប ។ មុខមាត់ជនបទឃុំ Phu Can បានផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឆ្ពោះទៅការកសាងជនបទគំរូថ្មី។ ប្រជាកសិករនៅខេត្ត ក្រុងផ្សេងៗទៀតបានមកទស្សនា និងសិក្សារូបសណ្ឋានវាលស្រែធំនៅឃុំ Phu Can ផងដែរ៕


ប្រតិកម្មទៅវិញ