របរធ្វើមីសួនៅភូមិ Cu Da

NGOC ANH
Chia sẻ
(VOVWORLD) - ភូមិ Cu Da ស្រុក Thanh Oai ជាយទីក្រុងហាណូយមិនត្រឹម តែអភិរក្សបានបណ្ដាផ្ទះបុរាណនិងវីឡាមានស្ថាបត្យកម្មបារាំង ប៉ុណ្ណោះទេ ថែមទាំង នេះគឺជាភូមិរបរប្រពៃណីល្បីឈ្មោះបំផុតដោយរបរផលិតមីសួនៅប៉ែក ខាងជើងវៀតណាមទៀតផង។ 
របរធ្វើមីសួនៅភូមិ Cu Da - ảnh 1 របរធ្វើមីសួនៅភូមិ Cu Da

  (VOVworld) – មីសួគឺជាមុខម្ហូបនិយមពេញចិត្តចំពោះប្រជាជនវៀតណាម ជាពិសេស មុខម្ហូបនេះមិនអាចខ្វះបានលើស្ពកបាយនាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងទិវា រំលឹកខួបអនុស្សាវរីយ៍ផ្សេងៗទៀត។  អាចនិយាយបានថា៖ មីសួបានបង្កើត ឡើងអត្តសញ្ញាណល្អប្រសើរក្នុងវប្បធម៌ម្ហូបអាហាររបស់ជនជាតិវៀតណាម។

មុខរបរធ្វើមីសួត្រូវបានប្រសូត្រឡើងរាប់រយឆ្នាំហើយ។ មីសួភូមិ Cu Da មានពណ៌លឿងឬស។ សរសៃមីសួតូចៗស្រដៀងគ្នាដែលធ្វើឲ្យផលិតផលនេះ ខុសពីផលិតផលពីភូមិដទៃ។ លោក Vu Van Than ជើងចាស់ធ្វើមីសួមួយរូបនៅ ភូមិ Cu Da បានចែករំលែកថា៖

«មីសួភូមិ Cu Da ត្រូវបានធ្វើពីម្សៅសាគូរ។ ដើម្បីមីសួឆ្ងាញ់ ម្សៅសាគូរត្រូវ ជាម្សៅល្អបំផុតដែលត្រូវបានយកមកពីខេត្ត Lai Chau ខេត្ត Bac Kan ខេត្ត Son La ឬ Moc Chau។ ពណ៌មីសួផ្អែកទៅលើតម្រូវការនៃទីផ្សារតាមតំបន់និមួយៗ។ មានអតិថិជនចូលចិត្តមីសួរស មានអតិថិជនចូលចិត្តមីសួលឿង។»

ការធ្វើមីសួរទាមទាឲ្យភាពប៉ិនប្រសប់និងការប្រយ័ត្នប្រយែង។ ម្សៅសាគូរ ត្រាំក្នុងទឹក ហើយចោះដើម្បីយកម្សៅសុទ្ធ។ ម្សៅសុទ្ធមួយផ្នែកត្រាំក្នុងទឹកពុះ ដែលត្រូវបានហៅថា «ម្សៅឆ្អិន»។ ម្សៅឆ្អិនត្រូវបានលាយជាមួយម្សៅសុទ្ធ បង្កើតឡើងល្បាយចម្រុះមួយ ហើយចំហុយ បន្ទាប់នោះ ហាលស្ងួតក្រោម កំដៅព្រះអាទិត្យ។ ក្នុងពេលដែលស្ងួតជាបណ្តើរមីសួត្រូវបានដាក់ចូលក្នុងម៉ាស៊ីនកាត់ជាសរសៃ។ លោកស្រី Dinh Thanh Tu ជនហាណូយមួយរូប បានចែករំលែកថា៖

        «មីសួគឺជាផលិតផលពិសេសនៃភូមិ Cu Da។ ខ្ញុំមិនខ្លាចផ្លូវឆ្ងាយពីខ័ណ្ឌ Ha Dong មកដល់ភូមិ Cu Da ដើម្បីទិញមីសួទេ។ មីសួភូមិ Cu Da មានរស់ជាតិឆ្ងាញ់ ស្រួយៗស្ងិតមិនខ្ទេចខ្ទាំទេ។ ជារៀលរាល់ឆ្នាំ ខ្ញុំតែងតែមកភូមិ Cu Da ទិញមីសួសំរាប់ គ្រួសារនិងសាច់ញាតិជាច្រើនលើក។»

ជាប្រចាំថ្ងៃ ភូមិ Cu Da ផលិតមីសួចំនួន ១៥ តោន។ ចំនួនអតិថជនកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នារដូវអាពារហ៍ពិពារហ៍ឬបុណ្យចូលឆ្នាំថ្មីនិងបុណ្ស ប្រពៃណី ភូមិ Cu Da កាន់តែមមាញឹតថែមទៀតដោយសារ គ្រួសារទាំងអស់ធ្វើមីសួមនុស្សម្មាមកទិញមីសួ។ ក្នុងឱកាសទាំងនេះ មីសួចំនួន ២០ ដល់ ២៥ តោនត្រូវបានផលិតជាប្រចាំថ្ងៃ។ លោក  Vu Van Than បានឲ្យដឹងថា៖

        «មុននេះ យើងបានធ្វើមីសួដោយដៃ ដោយហេតុនេះ ទទួលបាន ១០០ គីឡូ ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ នាបច្ចុប្បន្ន គ្រួសារទាំងអស់សុទ្ធតែផលិតមីសួដោយម៉ា ស៊ីន។ គ្រួសារខ្ញុំផលិតមីសួពី ១,៥ ដល់ ២ តោន ក្នុងមួយថ្ងៃ។ ទីផ្សារប្រើប្រាស់ ភាគច្រើនគឺក្រុងហាណូយ នៅក្នុងនិងក្រៅប្រទេស។»

        ភូមិ Cu Da មានរបរប្រពៃណីធ្វើមីសួរពីយូរយាណាស់មកហើយ។ ជំនាន់កូនចៅរក្សានិងអភិវឌ្ឍន៍មុខរបរដែលជីដូនជីតាបានបន្សល់ទុកមក។ មីសួភូមិ Cu Da បានក្លាយទៅជាពាណិជ្ជសញ្ញាល្បីឈ្មោះមួយ។ ជាប្រចាំឆ្នាំ មីសួរាប់រយតោន ត្រូវបាននាំចេញដោយនាំមកនូវចំណូលស្ថិរភាពសំរាប់អ្នកភូមិ។ គ្រួសារជាច្រើន នៅភូមិបានធ្វើមានបានពីមុខរបរប្រពៃណីនេះ៕

ប្រតិកម្មទៅវិញ