ផ្លូវទៅកាន់ភូមិ Co Dua |
លោក Tong Van Viet លេខាគណៈកម្មាធិការបក្សឃុំ Muong Sai បានប្រាប់ឲ្យដឹងថា៖ ប្រសិនបើផ្លូវនេះបានបញ្ចប់ការសាងសង់ជាផ្លូវការនៅខែក្រោយនោះ គឺចម្ងាយផ្លូវជិត ១០ គីឡូម៉ែត្រទៅកាន់ភូមិប្រាកដជាលឿនជាងច្រើនដងផងដែរ”។ Co Dua គឺជាភូមិព្រំដែននៅតំបន់ព្រៃភ្នំដែលជួបការលំបាកជាច្រើននៃឃុំ Muong Sai ដែលមាន ជនរួមជាតិជាជនជាតិ Mong កាន់សាសនាប្រូតេស្ដង់ចំនួន ១០០% ។ ថ្ងៃនេះ លោក Tong Van Viet លេខាគណៈកម្មាធិការបក្សឃុំ Muong Sai លោក Giang A Po លេខាសាខាបក្សភូមិ Co Dua និងលោក វរសេនីយ៍ទោ Quang Van Xom បានធ្វើដំណើរទៅកាន់ភូមិ Co Dua ដើម្បីជួបសំណេះសំណាលជាមួយប្រជាជន។ គោលដៅទៅដល់ដំបូងគឺជាផ្ទះរបស់មេភូមិ Giang A Da។ លោក Giang A Da ទើបនឹងបញ្ចប់វគ្គបណ្ដុះបណ្ដាលចំណេះដឹងសម្រាប់បក្ខជនថ្មីរបស់ស្រុក។ លោក Tong Van Viet និងមេភូមិ Giang A Da បានសំណេះសំណាលថា៖ “គណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនឃុំបានរួមសហការជាមួយប៉ុស្តិ៍ការពារព្រំដែនចុះមកសួរសុខទុក្ខបងប្អូន ដើម្បីជ្រាបអំពី ការអភិវឌ្ឍ ផលិកម្មរបស់បងប្អូន។ ទន្ទឹមនឹងនេះស្វែងយល់អំពី ស្ថានភាពរៀបចំ ប្រជុំជីវភាព របស់សាខាបក្ស”។ “អំពីស្ថានភាពបង្ករបង្កើនផលកសិកម្មវិញនោះ គឺនាបច្ចុប្បន្ននេះជារដូវកាលជំរះស្មៅ ធ្វើដីស្រែ សម្រាប់ដាំពោត និងស្រូវនាខែមិថុនាខាងមុខ។ ក្រៅពីនេះ ការប្រជុំជីវភាពសាខាបក្សបានប្រព្រឹត្តិទៅយ៉ាងល្អធម្មតា”។
តាំងពីមុនមក ក្រុមគ្រួសារ ១០០% នៅភូមិ Co Dua បានខិតខំប្រឹងប្រែងដាំដំឡូងមីនិងពោត ប៉ុន្តែមិនអាចរួចផុតពីភាពក្រីក្រឡើយ។ បក្សភាគឃុំ Muong Sai បានប្តេជ្ញាចិត្តថា លុះត្រាតែសេដ្ឋកិច្ចរីកចម្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរ ទើបរួចផុតពីភាពក្រីក្រ។ បក្ខជនគឺជាអ្នកឈានមុខគេ ហើយជាកត្តាតភ្ជាប់ ជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងនាំភូមិស្រុកអភិវឌ្ឍន៍។ ប៉ុន្តែ ភូមិ Co Dua មិនមានបក្ខជនឡើយ។ ដូច្នេះលោក Giang A Po បក្ខជនម្នាក់ និងជាកម្មាភិបាលនៃឃុំ Muong Sai ត្រូវបានគណៈកម្មាធិការបក្សឃុំ Muong Sai បញ្ជូនទៅ ភូមិ Co Dua ដើម្បីទទួលបន្ទុកពង្រីកបក្ខជននៅទីនេះ។ នៅដើមឆ្នាំ ២០២០ អ្នកភូមិ Co Dua ទាំងមូលមានសេចក្ដីសប្បាយរីយរាយណាស់ ខណៈពេលដែល លោក Thao A Long និង លោក Giang A Da បាក្លាយទៅជាបក្ខជនដើមដំបូងរបស់ភូមិ។ បក្ខជនទាំង ២ នាក់នេះ រួមជាមួយ លោក Giang A Po លេខាសាខាបក្សស្ដីទីរបស់ភូមិ Co Dua បានខិតខំប្រឹងប្រែងធ្វើការចលនា និងជួយណែនាំប្រជាជនអនុវត្តន៍តាមគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ជាពិសេសគឺលើកទឹកចិត្តប្រជាជនបង្កបង្កើនផលកសិកម្ម ដើម្បីរួចផុតពីភាពក្រីក្រ។ លោក Giang A Po បានឲ្យដឹងថា៖ “ដោយសារភូមិ Co Dua មានប្រជាជនចំនួន ១០០% ជាជនជាតិ mong ហើយរស់នៅតំបន់ឆ្ងាយដាច់ស្រយាល មិនសូវមានទំនាក់ទំនងជាមួយសង្គមខាងក្រៅឡើយ ដូច្នេះ ខ្វះព័ត៌មានអំពីគោលការណ៍របស់បក្ស បើប្រៀបធៀបនឹងតំបន់ដទៃទៀត។ ការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ ដើម្បីអនុវត្តន៍រាល់គោលនយោបាយទៅក្នុងការបង្ករបង្កើនផលកសិកម្មគឺជាបញ្ហាប្រឈមដ៏ធំធេងផងដែរ”។
ភូមិ Co Duaឃុំ Muong Sai ស្រុក Song Ma ខេត្ត Son La |
ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ បក្សភាគ និងអាជ្ញាធរឃុំ Muong Sai នោះ ភូមិ Co Dua ទទួលបានកម្មវិធីជួយឧបត្ថម្ភដល់ប្រជាជនជាច្រើនដើម្បីរួចផុតពីភាពក្រីក្រ។ ជាពិសេស ការដែលរដ្ឋបានវិនិយោគកសាងខ្សែផ្លូវគមនាគមន៍ជនបទទៅកាន់ភូមិនឹងនាំមកនូវយថាទស្សន៍ជាច្រើនអំពីការកាត់បន្ថយភាពក្រីក្រនៅទីនេះ ។ លោក Tong Van Viet លេខា គណៈកម្មាធិការបក្សឃុំ Muong Sai បានឲ្យដឹងថា៖ “ចាប់តាំងពីមានបក្ខជន ស្ថានភាព សេដ្ឋកិច្ចសង្គម របស់ភូមិ មានការផ្លាស់ ប្តូរ ជាវិជ្ជមាន ជាច្រើន ហើយការយល់ដឹងរបស់ប្រជាជនក៏ត្រូវបាន លើកកម្ពស់ ផងដែរ។ ឃុំក៏បានប្រមូលផ្តុំគ្រប់ប្រភពធនធានរបស់រដ្ឋ ដើម្បីវិនិយោគ មូលដ្ឋាន សំភារៈ ដូចជាផ្លូវគមនាគមន៍ សាលារៀន និងអគ្គិសនីផងដែរ”។
ការយកចិត្តទុកដាក់របស់បក្សភាគ អាជ្ញាធរឃុំ និងកម្មាភិបាល យុទ្ធជន នៃប៉ុស្តិ៍ ការពារព្រំដែននៃច្រកទ្វារព្រំដែន Chieng Khuong បានធ្វើឱ្យដំណើរឆ្ពោះទៅរក ភាពសម្បូរធូធាររបស់ជនរួមជាតិនៅ ភូមិ Co Dua ហាក់ដូចជាកាន់តែជិតជាង។ ផ្លូវគមនាគមន៍ រួមជាមួយគម្រោងអគ្គិសនី ដែលបានវិនិយោគជិត ២០ ពាន់លានដុង ទៅកាន់ឃុំ Muong Sai បានសរឲ្យឃើញក្ដីសប្បាយរីយរាយក្នុងការរុញថយក្រោយភាពក្រីក្រនៅតំបន់ ដែលមានជនជាតិ Mong កាន់សាសនាប្រូតេស្តង់ ១០០% ផងដែរ៕