(VOV)_ឈានទៅមុខ ច្នៃប្រឌិត នេះគឺជាចំណុចលេចធ្លោនៃកម្លាំងយុវជនខេត្ត
Lai Chau (ភាគខាងជើងវៀតណាម) ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិ កសាង
ជនបទថ្មី។ ដោយមានសមិទ្ធិផលរបស់ខ្លួន សមាជិកសម្ព័ន្ធសមាគមយុវជនខេត្ត
បានរួមចំណែកយ៉ាងសកម្ម ក្នុងការសម្រេចបទដ្ឋាននានាអំពីកសាងជនបទថ្មី។
|
យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី |
San Thang ជាឃុំ១ក្នុងចំណោមឃុំដំបូងរបស់ខេត្តLai Chau សម្រេចបានបទ
ដ្ឋានអំពីជនបទថ្មី។ ឃុំទទួលបានសមិទ្ធិផលទាំងនេះ ដោយសារមានការចូលរួម
យ៉ាងសកម្មរបស់រដ្ឋអំណាច និងប្រជាជនក្នុងតំបន់ ក៏ដូចជាការរួមវិភាគទានរបស់
បណ្ដាសមាជិកសម្ព័ន្ធសមាគមយុវជនទៀតផង។ ដោយមានភូមិចំនួន៥ ជនជាតិ
ចំនួន៥ ហើយដើម្បីប្រជាជនចូលរួមនេះ នាគ្រាដំបូងអនុវត្តកម្មវិធី បណ្ដាសមាជិក
សម្ព័ន្ធសមាគមយុវជនឃុំបានសកម្ម ស្ម័គ្រចិត្តឈានទៅមុខក្នុងការឃោសនា
ចលនាប្រជាជនយល់និងធ្វើតាមការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស
និងរដ្ឋអំពីកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី។ ក្នុងរយៈពេល៤ឆ្នាំលាតត្រដាង
អនុវត្ត សមាជិកសម្ព័ន្ធសមាគមយុវជនចំនួនជាង២០០នាក់ ក្នុងឃុំ បានចូលរួមការ
ជួសជុលកែលំអរផ្លូវគមនាគមន៍ ព្រែកប្រឡាយ ធ្វើអនាម័យ អនុវត្តបណ្ដារូប
សណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីប្រជាជនធ្វើតាម។ បង Do Van Thanh លេខាធិ
ការសម្ព័ន្ធសមាគមយុវជនឃុំ San Thang បានចែករំឡែកថា៖
“ យើងខ្ញុំបានអំពាវនាវអោយសមាជិកសម្ព័ន្ធសមាគមយុវជនគ្រប់រូបចូលរួម
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើផ្លូវគមនាគមន៍ជនបទ …លៗ។ ក្នុងឆ្នាំ២០១៥នេះ គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធសមាគមយុវជនឃុំបានចលនាសមាជិកទាំង
ឡាយ រក្សារគោលដៅដែលទទួលបាន ខំប្រឹងប្រែងសម្រេចរាល់គោលដៅ
នៅសេសសល់ ដើម្បីសម្រេចបទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មី។”
|
យុវវ័យខេត្ត Lai Chau រួមដៃកសាងជនបទថ្មី |
ស្រុក Sin Ho ជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្រ លំបាកបំផុតរបស់ខេត្ត Lai
Chau ។នាបច្ចុប្បន្ន មិនទាន់មានឃុំណាទទួលបានបទដ្ឋានអំពីជនបទថ្មីទេ។ ប៉ុន្តែ
ឃុំចំនួន២១ របស់ស្រុក ទទួលបានបទដ្ឋានចំនួន៩/១៩ អំពីការកសាងជនបទថ្មី។
ដើម្បីរួមសហការជាមួយរដ្ឋអំណាចក្នុងតំបន់ ជំរុញខ្លាំងល្បឿនកសាងជនបទថ្មី
កម្លាំងសមាជិកសម្ព័ន្ធសមាគមយុវជន ស្រុក Sin Ho បានបង្កើនសមាជិកទៅដល់
បណ្ដាឃុំលំបាកជាពិសេស រួមសហការជាមួយប្រជាជនក្នុងតំបន់ ប្រមូលផ្តុំជួស
ជុល កែលំអរផ្លូវគមនាគមន៍ អនាម័យភូមិ…លៗ បង Dong Minh Thang លេខាធិ
ការរង សម្ព័ន្ធសមាគមយុវជនស្រុក Sin Ho បានអោយដឹងថា៖
“ ក្រៅពីការជួសជុលកែលំអរផ្លូវក្នុងភូមិនេះ យើងខ្ញុំនៅអំពាវនាវអោយសមាជិក
សម្ព័ន្ធសមាគមយុវជនជួយឧបត្ថម្ភ ធ្វើផ្ទះសំរាប់គ្រួសារក្រីក្រ តាមកម្មវិធី ១៦៧
របស់រដ្ឋាភិបាល និងរួមសហការជាមួយធនាគារគោលនយោបាយ បង្កើនប្រ
ភពទុនកម្ចីអោយសមាជិកសម្ព័ន្ធសមាគមយុវជន ដោយមានបំណុលហួសការបរិច្ឆេទសងគឺ៤១ពាន់លានដុង។ នាពេលខាងមុខនេះ យើងខ្ញុំប្រមូលផ្តុំចូលក្នុង
រូបសណ្ឋានយុវជនជនបទ និងបន្តកសាងផ្លូវយុវជនជនបទថ្មី…លៗ ”
នាពេលកន្លងទៅកម្លាំងយុវជនខេត្ត Lai Chau បានរៀបចំវគ្គពិនិត្យ ព្យាបាលជំងឺ
ដោយឥតគិតថ្លៃជាច្រើនសំរាប់ អោយជនរួមជាតិនៃបណ្ដាជនជាតិ នៅតំបន់ព្រៃ
ភ្នំ ឆ្ងាយដាច់ស្រយាលទៀតផង។ ទន្ទឹមនឹងនោះ បណ្ដាសមាជិកសម្ព័ន្ធសមា
គមយុវជនខេត្តនៅជួសជុល និងកសាងផ្ទះថ្មីសំរាប់បណ្ដាគ្រួសារគោលនយោ
បាយ មានស្ថានភាពលំបាក អគារវប្បធម៌ភូមិ…លៗ បង Nguyen Dinh Toan
លេខាធិការសម្ព័ន្ធសមាគមយុវជនខេត្ត Lai Chau បានអោយដឹងថា៖
“ អង្គភាពគំរូដែល មានសម្ព័ន្ធសមាគមយុវជនចូលរួមការកសាងជនបទថ្មី គឺឃុំ
Binh Lu ស្រុក Tam Duong ឃុំ San Thang ទីក្រុង Lai Chau ឃុំ Muong Than ស្រុក
Than Uyen ។ យើងខ្ញុំបានបំផុសចលនា កសាងជនបទថ្មី ដោយ សមាជិកសម្ព័ន្ធ
សមាគមម្នាក់ៗ មានសកម្មភាពជាក់ស្ដែងរៀងៗខ្លួន ដើម្បីអបអរសាទរមហាសន្និ
បាតបក្សភាគគ្រប់ជាន់ថ្នាក់។”
កសាងជនបទថ្មីជាការផ្តួចផ្តើមគំនិត មានចរិតលក្ខណះយុទ្ធសាស្ត្រ ដើរតួនាទី
ដ៏សែនសំខាន់ របស់បក្ស រដ្ឋ សំដៅអនុវត្តសេចក្ដីសម្រេចចិត្តស្ដីពី កសិកម្ម
កសិករ ជនបទ។ ដូច្នេះ ការកសាងជនបទថ្មីជាភារកិច្ចរបស់ប្រព័ន្ធនយោបាយ
ទាំងមូល របស់សង្គមទាំងមូល ហើយយុវជនជាកម្លាំងឈានទៅមុខ។ ដោយ
បានឈានទៅមុខក្នុងសកម្មភាពនានា នៃការកសាងជនបទថ្មី យុវជនខេត្ត Lai
Chau បាននិងកំពុងអះអាងនូវតួនាទីរបស់ខ្លួន រួមចំណែកចូលក្នុងការអភិវឌ្ឍន៍
រួមរបស់ខេត្ត៕