(VOV)_អនុវត្តចលនា៖យុវវ័យរួមដៃកសាងជនបទថ្មី របស់មជ្ឈឹមសម្ព័ន្ធសមាគម យុវជនកុម្មុយនីស្តហូជីមិញ ក្នុងរយះពេលកន្លងទៅ បណ្ដាអង្គការសម្ព័ន្ធយុវជនខេត្ត
Bac Ninh (ភាគខាងជើងវៀតណាម) បានបំផុសចលនា៖ពង្រីកតួនាទី ឈានទៅមុខ ស្ម័គ្រចិត្ត ពង្រីកកម្លាំងវ័យក្មេងចូលរួមបណ្ដាសំណង់ រួមចំណែកចូលក្នុងការកសាង
ជនបទថ្មី។
|
យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី(VOV) |
គណះកម្មាធិការអចិន្ត្រៃសម្ព័ន្ធសមាគមយុវជនខេត្ត Bac Ninh បានកំណត់អំពី
គោលដៅអនុវត្តក្នុងឆ្នាំនិមួយៗ ចូលរួមការកសាង ជួសជុលប្រព័នញធគមនាគមន៍ ធារាសាស្ត្រ សាលារៀន អាគាវប្បធម៌…។ល។ លេខារងអចិន្ត្រៃគណះកម្មាធិការ
សម្ព័ន្ធយុវជនខេត្ត Bac Ninh លោក Do Dinh Huu បានអោយដឹងថា៖
“ យើងខ្ញុំបានកំណត់ថា៖ យុវជននឹងជាកម្លាំងស្ម័គ្រចិត្តឈានទៅមុខ ក្នុងការ ឃោសនា ចលនា ដើម្បីប្រជាជនយល់ដឹងច្បាស់ជាងអំពីការកសាងជនបទថ្មី។ ការកសាងជនបទថ្មីជាការទទួលខុសត្រូវរបស់ជនម្នាក់ៗ ដើម្បីពីនោះកសាងជន
បទថ្មីប្រកបដោយប្រសិទ្ធិភាព។ យុវជនដើរតួនាទីស្នូលក្នុងការកសាងជនបទថ្មី”
រហូតមកដល់ពេលនេះ បណ្ដាអង្គការយុវជននៅខេត្ត Bac Ninh កំពុងជំរុញ ខ្លាំងររាល់សកម្មភាព៖ ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យខៀវ ដាំដើមឈើ…។ល។ ជាពិសេស ក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ ឆ្នាំ២០១៣ យុវវ័យខេត្ត Bac Ninh បានអនុវត្តសំណង់យុវជនចំនួន២ ថ្នាក់ខេត្ត នោះគឺ៖ ត្រួយត្រាយប្រលាយ
នៅឃុំ Minh Tan ស្រុក Luong Tai និង នៅ Hien Luong ទី៤ ឃុំ Viet Hung ស្រុក Que
Vo ពិគ្រោះយោបល់និងជួយឧបត្ថម្ភអោយបេក្ខជនប្រឡងចំនួនជាង៩ពាន់នាក់
ក្នុងការប្រឡងចូលមហាវិទ្យាល័យ សាលាជាន់ខ្ពស់ ឆ្នាំ ២០១៣…។ល។ បង
Duong Ngoc Duyen លេខាគណះកម្មាធិការសមគមយុវជនឃុំ Khac Niem ទីក្រុង
Bac Ninh បានចែករំលែកថា៖
“ ពេលអនុវត្តរាល់ខ្លឹមសារធ្វើសកម្មភាព ក៏ដូចជា អនុវត្តសំណង់យុវជន
នានា គឺកម្មាភិបាល សមាជិកសមាគមយុវជនរបស់ឃុំ សុទ្ធតែដោយក្តី សប្បាយ រីករាយតាមស្មារតីទទួលខុសត្រូវខ្ពស់ សកម្មចូលរួម រួមចំណែកចូលក្នុងការក
សាងជនបទថ្មី។ ”
|
យុវវ័យខេត្ត Bac Ninh រួមដៃកសាងជនបទថ្មី(VOV) |
បណ្ដាការរួមវិភាគទានរបស់យុវវ័យខេត្ត Bac Ninh បានបង្កើតឡើងការផ្លាស់ ប្តូរសកម្មជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ភូមិសាស្ត្រខេត្ត ជួយ
ឧបត្ថម្ភបណ្ដាតំបន់សម្រេចរាល់គោលដៅអំពីការកសាងជនបទថ្មី។ លោក Duong
Duc Dung នៅភូមិ Doai ឃុំ Khac Niem ទីក្រុង Bac Ninh បានអោយដឹងថា៖
“ យុវវ័យខេត្ត Bac Ninh បានមានកម្មវិធីជាក់ស្ដែងជាច្រើន រួមដៃជាមួយបក្ស រដ្ឋអំណាច ក្នុងការកសាងជនបទថ្មី។ ឈានទៅមុខ នោះគឺកម្មវិធីដាំដើម ឈើ បៃតង និងអន្លងអគ្គីសនីទៅដល់បណ្ដាតំបន់ឆ្ងាយដាច់ស្រយាល…។ល។”
តាមរយះបណ្ដាសកម្មភាពស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនខេត្ត Bac Ninh ប្រជា ជនជឿជាក់ថា៖ ជំនាន់វ័យក្មេងមួយដ៏សកម្ម ច្នៃប្រឌិតថ្មី ធ្វើការតាម វិន័យ និង ប្រសិទ្ធិភាព ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីជនគ្រប់រូប ការរួមដៃ របស់ជំ
នាន់ វ័យក្មេងខេត្ត Bac Ninh ដោយសារបណ្ដាសំណង់ ការងារជាក់ស្ដែង បានរួមចំ ណែកជាមួយរដ្ឋអំំណាច និងប្រជាជនក្នុងតំបន់អនុវត្តកម្មវិធីកសាងជនបទថ្មីប្រកប
ដោយប្រសីទ្ធិភាព៕